Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុំ​នឹកស្មានថា មាន​ពាក្យ ១០ ដែលត្រូវ​ហាមឃាត់​ពុំ​ឲ្យប្រើ ក្នុង​រង្វង់​មហាក្សត្រ​អង់គ្លេស​

spot_img

​ចាប់កំណើត​ក្នុង​ខ្សែ​រាជវង្ស អាច​ជា​សំណាង “​ពី​ជាតិ​មុន​” ប៉ុន្តែ​ជីវភាព​រស់នៅ​ក្នុង “​រាជ​វាំង​” ពុំមែន​ជា​រឿង​ងាយស្រួល​ឡើយ ព្រោះ​ជុំវិញ​ពួកគេ​មាន​នូវ​គោលការណ៍​កំណត់​រាប់​ពុំ​អស់ និង​ថែម​ទាំង​មាន​ក្រសែភ្នែក​របស់​មនុស្ស​ជុំវិញ តែ​សម្លឹងមើល​…​។​

​ចាប់តាំងពី​សមាជិក​រា​ជ​វង្ស អង់គ្លេស​ចាប់ផ្តើម​រៀន​និយាយ គឺ​គេ​បាន​ប្រដៅ​ឲ្យ​អនុវត្ត​តាម​ការប្រើ​ពាក្យ ដូចខាងក្រោម​នេះ ៖

១.Tiolet (​បន្ទប់ទឹក​)

​ពុំ​មាន​សមាជិក​រាជវង្ស​ណា​ម្នាក់​ប្រើពាក្យ “Toilet” ទេ ពួកគេ​បែរជា​ត្រូវ​ប្រើ​ពាក្យ “Lavatory” ឬ ” Loo”​។ សូម្បី​ម្ចាស់​ក្សត្រី Kate Middleton ដែល​ដើមឡើយ ពុំមែន​កើត​ក្នុង​ខ្សែ​រាជវង្ស​ក្តី ក៏​ពុំ​ដែល​ប្រើពាក្យ ៖ Toilet, Bathroom ឬ Ladies room ទេ គឺ​ប្រើតែ​ពាក្យ Lavatory​។​

២.Pardon? (​ស្អី , ហេតុអ្វី​?)

Pardon ជា​ពាក្យ​គួរសម ដើម្បី​សួរ​ឡើងវិញ​នូវ​អ្វី​ដែល​ស្តាប់​ពុំ​ទាន់​ច្បាស់​។ ពាក្យ​នេះ​ពលរដ្ឋ​អង់គ្លេស​ត្រូវ​រៀន​មុនគេ ពេល​ចាប់​រៀន​នោះ​។ ប៉ុន្តែ​ក្នុង​រាជវង្ស​បែរជា​ពុំ​អនុញ្ញាតឲ្យ​ប្រើទេ​។ ខ្សែ​រាជវង្ស​ប្រើ​ពាក្យ​បែប “​សាមញ្ញ​” ទៅវិញ គឺ “What?” ឬ “Sorry?”​។​

៣.Couch (​កៅអី​សា​ឡុង​)

​ខ្សែ​រាជវង្ស ពុំ​ដែល​ប្រើ​ពាក្យ​នេះ​ទេ ព្រោះ​ពួកគេ​ពុំ​មាន​និយមន័យ ដេក​សំដិល​លើ​កៅអី​ឡើយ​។ គេ​ប្រើ​ពាក្យ “Sofa”​។​

៤.Living room (​បន្ទប់​ទទួលភ្ញៀវ​)

​នៅក្នុង​រាជវង្ស​អង់គ្លេស មាន​បន្ទប់​ច្រើនណាស់ តែ​ពុំ​មាន​បន្ទប់​ណា​ត្រូវ​បាន​ហៅថា “Livingroom ឬ “Lounge” (​បន្ទប់​រង់ចាំ​) ទេ​។ គេ​ប្រើ​ពាក្យ “Drawing Room” ឬ “Sitting room” ដើម្បី​និយាយ​ពី​បន្ទប់​ទទួលភ្ញៀវ​។​

៥.Mum (​ម្តាយ​) Dad (​ឪពុក​)

​បុត្រាបុត្រី​ទាំងអស់​ត្រូវ​ហៅ ម្តាយ​ថា “Mummy” ហើយ​ឪពុក​ថា “Daddy” ។​

៦.Perfume (​ទឹកអប់​)

​ព្រះអង្គម្ចាស់​ក្រ​ត្រី Diana ចូលចិត្ត​ប្រើ​ទឹកអប់​ម៉ាក Quelques Fleurs​។ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​ប្រើ​ពាក្យ “Scent” ដើម្បី​ពណ៌​នាពី​ក្លិន​របស់ខ្លួន ពុំ​ប្រើពាក្យ “Perfume” ទេ​។​

៧.Patio (​ទីលាន​មុខផ្ទះ​)

​ពេល​ដែល​ព្រះអង្គម្ចាស់ Georger ចង់​ចេញ​ទៅ​លេង​ទីលាន​ខាង​មុខ​វាំង​នោះ គេ​នាំ​ចេញ​ទៅ​លេង ហើយ​ហៅ​ថា “Terrace” ដោយ​ពុំ​ប្រើពាក្យ​ថា “Patio” ទេ​។​

៨.Posh (​សង្ហា​រ​)

​រាជវង្ស​ពុំ​ប្រើពាក្យ “Posh” នេះ​ទេ ដោយ​ប្រើ​ពាក្យ “Smart” ដើម្បី​ពណ៌​នាពី​មនុស្ស​ម្នាក់​ដែល​ស្លៀកពាក់​សមរម្យ សង្ហារ​បែប​អភិជន​។ ពេល​ខ្លះ​ពាក្យ “Posh” ត្រូវបាន​ពួក​អភិជន​ប្រើ​ក្នុងការ “​លេងសើច​” ពី​អ្នក​ពុំ​ស្ថិតក្នុង “​វណ្ណៈភាព​” របស់​ពួកគេ​ប៉ុណ្ណោះ​។​

៩.Portion (​ចំណែក​អាហារ​)

​ពាក្យ​នេះ​ប្រើ​ជាទូទៅ​សម្រាប់​ពលរដ្ឋ​សាមញ្ញ ឬ​ស្រទាប់​កណ្តាល​ប៉ុណ្ណោះ រីឯ​ក្រុម​អភិជន​ច្រើន​ប្រើ “helping” ហើយ​ខ្សែ​រាជវង្ស​ក៏​ដូច្នេះ​ដែរ​។​

១០.Evening Tea/Meal (​អាហារ​ពេល​យប់​)

​នេះ​ជា​ពាក្យ​របស់​ស្រទាប់​ពលករ ខណៈពេល​ក្រុម​រាជវង្ស និង​អភិជន​និយម​ហៅ​ថា “dinner” ឬ “Supper”៕ អាទិត្យ​

spot_img
×