Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​គ្រឿងញៀន​រោលរាល​ពេញបន្ទុក​នាំអោយ​យុវជន​ម្នាក់​អា​រក​សម្លាប់​ក្មេងស្រី​ម្នាក់​

spot_img

បាត់ដំបង​៖ ឥទ្ធិពល​គ្រឿងញៀន​រោលរាល​ពេញបន្ទុក​ជំរុញ​ឲ្យ​យុវជន​ម្នា​ក់បាន​ទាញ​កាំបិត​សំដៅទៅ​អាករ​ក្មេងស្រី​ម្នាក់​ស្លាប់​នៅក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​។​

ហេតុការណ៍​ដ៏​អាក្រក់​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ត្រង់ចំនុច​ក្រុមទី​១ ភូមិ​មោង ឃំ​ុ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។ មុនពេល​កើតហេតុ​ខ​ណះ​ជនរងគ្រោះ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ស្រាប់តែ​ភ្លាមៗ​ជនសង្ស័យ​បែក​ថ្នាំ​ដែល​កាន់​កាំបិត​ជាប់​នៅ​នឹង​ដៃ​បាន​ដើរ​សំដៅ​ទៅរក​ជនរងគ្រោះ​ទាំង​នាង​មិន បានដឹងខ្លួន ហើយ​បានធ្វើ​សកម្មភាព​ចាប់ រួច​អាករ​រហូត​ជនរងគ្រោះ​ដាច់​សរសៃ​បំពង់ក​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​។​

ជនសង្ស័យ​មានឈ្មោះ​ជុំ ជោគជ័យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​មោង​ឃុំ​មោង ស្រុក​មោង​ឬ​ស្សី រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​អ៊ុន ក​ញ្ច​នា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​យុវ​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​មោង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី​ជាមួយគ្នា​។​

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ក្រោយ​ការឃាត់ខ្លួន​និង​ដកហូត​បាន​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនបន្ត​ទៅកាន់​សាលាដំបូង​ខេត្ត​អនុវត្តតាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×