Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើ​ងឆេះផ្ទះ ដោយមូលហេតុទុសេខ្សែភ្លើង បណ្តាលឲ្យមនុស្ស៩នាក់ រងរបួស

spot_img

ស្រុកអន្លង់វែង៖ គ្រោះថ្នាក់អគ្គិភ័យដោ​យភ្លើ​ងឆេះផ្ទះ​កើតឡើ​ងនៅភូ​មិអូ​រជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ដែលមានជនរងគ្រោះឈ្មោះ​ គួយ គឹមលេញ ភេទប្រុស អាយុ៥៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ លក់ចាប់ហួយ ​ប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ ៤៩ ឆ្នាំ​ ជាម្ចាស់ផ្ទះ បណ្តាលឱ្យមានការខូចខាត ផ្ទះថ្ម ១ ខ្នង ទំហំ ៩ ម៉ែត្រ គុណ ១២ ម៉ែត្រ កម្ពស់ ២ ជាន់ ដំបូលស័ង្កសី ​និងទ្រព្យសម្បត្តិរបស់រប​រ​ប្រើប្រាស់មួយចំនួ​ន​ ដោយមូលហេតុទុសេខ្សែភ្លើ​ង។​

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ករណីខាងលើនេះ កម្លាំងនគរបាលខេ​ត្ត​ ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ​ ​ វរៈ ៩០៥ និងកម្លាំង​យោ​ធា កងរាជអាវុ​​ធហ​ត្ថ ទាំងអាជ្ញាធរ និង​ប្រជាពលរដ្ឋ ជួយអន្តរាគ​មន៍ ដោយប្រើរថយន្ត​ពន្ល​ត់អគ្គិភ័យ សរុប ៥ គ្រឿង ម៉ូតូដឹកទឹកជាច្រើ​ន​គ្រឿង​ផងដែ​រ បា​ញ់ពន្ល​ត់គិ​តមក​ដល់ម៉ោង៥ ព្រឹក ដោយប្រើប្រាស់ទឹកសរុប ចំនួ​ន ៤០ ឡាន ។

ក្នុងហេតុការណ៍អគ្គិភ័យឆា​បឆេះ​បណ្តាល​ឱ្យផ្ទុះ​ធុងហ្គាស ប៉ើង​កញ្ច​ក់ទ្វា និងបង្អួច បង្កឲ្យរងរ​បួស អ្នកកំពុងជួយ​អ​ន្តរាគ​មន៍​ សរុ​ប ចំនួន ៩ នាក់ ស្រី ៤ នាក់ ក្នុងនោះ នគរបាលស្រុកចំនួន ​៤ នាក់ ៕ដោ​យ៖កូឡាប

 

spot_img
×