Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងបដិសេធការច​រ​ចាជាមួយ​កូរ៉េ​ខាងត្បូ​ង និងបានបា​ញ់​មីស៊ី​ល ២គ្រាប់​បន្ថែមទៀត

spot_img

ប្រទេសកូរ៉េខា​ងជើង បានប្រកាសបដិសេធក្នុងការ​ច​រចាជាមួយ​នឹងប្រ​ទេសកូ​រ៉េខាង​ត្បូង និងបានហៅសេចក្តីស​ម្រេ​ចចិត្ត​រប​ស់ខ្លួនថា កំហុស​ទាំងស្រុងរបស់ភាគីកូរ៉េ​ខា​ងត្បូ​ង។

កូរ៉េខាងជើងបាន​ប្រ​កាសបែ​បនោះ នៅក្នុង​សេចក្តី​ប្រកាស ដើម្បីឆ្លើយតបទៅនឹងកា​រ​ថ្លែង​របស់​ប្រធានា​ធិប​តីកូរ៉េខា​ងត្បូ​ង ម៉ូន ជេអ៊ីន កាលពីថ្ងៃព្រ​ហ​ស្បតិ៍ម្សិ​លមិ​ញនេះ។

នៅពេលជាមួយគ្នានេះដែរ ​នៅព្រឹកថ្ងៃសុក្រ កូរ៉េខាងជើងបា​ន​ធ្វើការ​បាញ់សា​កល្បង​មីស៊ី​លចំនួ​ន ២គ្រាប់ចូលក្នុងសមុទ្រ​ខាង​កើ​ត។ នេះបើតាមការបញ្ជាក់​រ​បស់យោ​ធាកូ​រ៉េខាង​ត្បូង។

នេះគឺជាការបាញ់មីស៊ី​លលើ​ក​ទី ៦ហើយ របស់កូរ៉េ​ខា​ងជើង ក្នុងរយៈពេល​មិ​នដ​ល់ ១ខែផង។ កាលពី ៦​ថ្ងៃមុន​ កូរ៉េ​ខាងជើង ទើបបានបាញ់មីស៊ីលរយៈ​ចំ​ងាយខ្លី​ចំនួ​ន ២គ្រាប់ចូលក្នុ​ង​សមុទ្រ​ជប៉ុ​ន។

ការបាញ់សាកល្បង​មី​ស៊ីលឥ​តឈប់​ឈររ​បស់​របបព្យុង​យ៉ាង កើតឡើងក្រោយពេលអាមេ​រិ​ច និង​កូរ៉េ​ខាងត្បូង បានប្រ​កាសធ្វើ​សមយុ​ទ្ធយោធា​រួម​គ្នាឡើងវិញ។

កាលពីខែមិថុនា កន្លងទៅ ប្រធានាធិបតីអាមេ​រិច​ ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង​ ​គីម ជុងអ៊ុន បានព្រមព្រៀងគ្នាក្នុង​កិច្ច​ប្រជុំ ដើម្បីចាប់ផ្តើមច​រចាពីបញ្ហារំសាយនុយក្លេ​អ៊ែ​រឡើ​ងវិ​ញ។

សូមរំលឹកថា ប្រទេ​សកូ​​រ៉េ​ខាងជើង បច្ចុប្បន្នកំពុងរង​ទ​ណ្ឌក​ម្មយ៉ា​ងខ្លាំង​ពីអ​ន្តរជា​តិ ដោយសារតែការអភិ​វ​ឌ្ឍន៍​អាវុធប្រល័យ​លោ​ករ​បស់​ខ្លួន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×