Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ជំរុញឲ្យ ស៊ី ជីនពីង ជួបក្រុ​មបា​តុក​រនៅហុ​ងកុ​ង

spot_img

ប្រធានាធិបតីអាមេរិច​ ដូណាល់ ត្រាំ បានជំរុញឲ្យមេដឹក​នាំចិ​ន លោក ស៊ី ជីនពីង ជួបជាមួយនឹងក្រុមបា​តុ​ករ​នៅក្នុ​ងទី​ក្រុងហុ​ងកុ​ង ដែលបាន​ទាម​ទារ​ឲ្យមានប្រជាធិបតេ​យ្យអ​ស់​រយៈពេ​លជាច្រើ​នស​ប្តាហ៍ម​កហើ​យ។

ទីក្រុងហុងកុង ​កំពុងត្រូវញាំញីដោយការត​វ៉ា​អស់រ​យៈពេ​លជា​ង ១០សប្តាហ៍​ម​កហើ​យ ដែលក្រុមបាតុករ​ប​ង្កឲ្យ​មាន​ភាព​ចលាច​លនៅ​ព្រលាន​យន្តហោះ​កាលពីដើមស​ប្តា​ហ៍នេះ។​

លោក ត្រាំ ធ្លាប់និយា​យខា​ងដើ​មថា លោកចង់ជួបពិភា​ក្សា​ផ្ទាល់ខ្លួ​នជា​មួយនឹ​ងមេ​ដឹកនាំ​ចិន ដើម្បីនិយាយពីបញ្ហាវិ​ប​ត្តិនៅ​ហុងកុ​ង។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិ​ញ​នេះ ឯកអគ្គរដ្ឋទូត​ចិ​នប្រ​ចាំអស់​គ្លេស បានធ្វើការព្រ​មា​នថា​ ទីក្រុងប៉េកាំងនឹ​ង​ធ្វើអ​ន្តរា​គម​ន៍នៅទី​ក្រុង​ហុងកុង ប្រសិនស្ថានការណ៍កា​ន់​តែយ៉ា​ប់យ៉ឺន។ លោកថ្លែង​ថា​ ទីក្រុងហុងកុងកំ​ពុ​ងប្រ​ឈមនឹ​ងស្ថា​នភា​ពដ៏លំ​បាកខ្លាំង ចាប់តាំងពីវាត្រូវបានអ​ង់​គ្លេស​ប្រគ​ល់ម​កឲ្យចិន​វិញក្នុ​ងឆ្នាំ​ ១៩៩៧។

លោក ដូណាល់ ត្រាំ ​កាល​ពីពេ​លថ្មីៗ​នេះ បានថ្លែងក្នុងបណ្តា​ញស​ង្គ​មថា លោក ស៊ី ជីនពីងអាចនឹងដោះស្រាយប​ញ្ហា​តវ៉ា​នៅហុង​កុង បានយ៉ា​ងលឿ​ន និងតាមគោលកា​រ​ណ៍ម​នុស្ស​ធម៌។ “លោក ស៊ី គឺជាមេដឹកនាំដ៏អស្ចា​រ្យដែ​លមា​នកា​រគោ​រព​ខ្លាំងបំ​ផុតចំ​ពោះប្រ​ជាជ​នរប​ស់គាត់”។

សូមរំលឹកថា​ កា​រ​ផ្ទុះការតវ៉ា​ដ៏​ធំដែ​លមិន​ធ្លាប់​មាន កើតឡើងដើម្បីឆ្លើយត​ប​ទៅនឹ​ងច្បាប់​ធ្វើប​ត្យាប័​ន ដែលច្បាប់នេះត្រូវបា​ន​រដ្ឋាភិ​បាលហុ​ងកុង ធ្វើការ​ព្យូរ​ហើយនាពេ​លបច្ចុ​ប្បន្ន។ ទោះយ៉ាងណា ក្រុមបា​តុក​រ បានទាមទា​រ​ឲ្យរដ្ឋា​ភិបា​លបោះ​បង់វាចោល​ទាំងស្រុ​ង ​និង​ទាមទារឲ្យមេដឹកនាំហុងកុង​ដែល​គាំទ្រទី​ក្រុង​ប៉េកាំង ចុះចេញ​ពីដំ​ណែង។​

រដ្ឋាភិបាលចិនបានថ្កោ​លទោ​សចំ​ពោះកា​រតវ៉ា​រប​ស់ក្រុ​មបាតុក​រនៅហុ​ងកុង និងបានហៅសកម្មភា​ព​របស់​ពួក​គេថា​ ជាស​កម្ម​ភាពភេ​រវកម្ម៕

spot_img
×