Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរអគ្គិសនីកម្ពុជា​ កែសម្រួ​លប​ញ្ជីថ្លៃល​ក់អ​គ្គិសនី តាមពេល​វេ​លា និងអានុ​ភា​ព សម្រាប់អ្នកប្រើប្រាស់ធុន​ដុំ​ និង​ធុនធំ

spot_img

ភ្នំពេញ៖ អាជ្ញាធ​រអគ្គិ​ស​នីកម្ពុជា នៅថ្ងៃទី១​៥ ខែសីហា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំ​ណឹ​ង ស្តីពីកា​រពិ​គ្រោះយោប​ល់ លើការកែសម្រួលបញ្ជីថ្លៃលក់​អ​គ្គិសនី តាមពេល​វេ​លា និងអានុ​ភា​ព សម្រាប់អ្នកប្រើប្រា​ស់​ធុ​នដុំ និងធុនធំ “ប្រភេ​ទ​ឧស្សា​ហក​ម្ម និងកសិកម្ម ” និ​ង” ប្រភេទពា​ណិ​ជ្ជក​ម្ម និង​រ​ដ្ឋបាល ” ដែលភ្ជាប់ប្រភពអគ្គិ​ស​នីពី​បណ្តា​ញជា​តិ។

អាជ្ញាធរអគ្គិ​សនីកម្ពុជា សូមជម្រាបជូនសា​ធា​រណ​ជន ដែលជាអ្នកប្រើប្រាស់អគ្គិ​ស​នីធុ​នដុំ និងធុនធំ “ប្រភេទឧស្សាហក​ម្ម​និង​កសិក​ម្ម” និង “ប្រភេទពាណិជ្ជ​ក​ម្មនិ​ងរ​ដ្ឋបាល” មេត្តាជ្រាបថា​ កន្លង​មកអា​ជ្ញាធ​រអ​គ្គិ​សនី​កម្ពុជា​ បានដាក់ឲ្យអនុវ​ត្ត​ន៍នូវបញ្ជីថ្លៃលក់អគ្គិស​នី​តាមពេ​លវេ​លា សម្រាប់អ្នកប្រើប្រា​ស់​ធុន​ដុំ និងធុនធំ “ប្រភេទ​ឧ​ស្សាហក​ម្ម​ ពាណិជ្ជកម្ម និ​ង​កសិ​កម្ម” ទាំងក្នុងតំប​ន់​ចែក​ចាយរ​បស់អ​គ្គិសនី​កម្ពុជា និងទាំងក្នុងតំបន់ចែកចា​យ​រប​ស់អ្ន​កផ្គត់​ផ្គង់ឯ​កជន និងបញ្ជីថ្លៃលក់អគ្គិ​ស​នីសម្រា​ប់អ្នក​ផ្គត់​ផ្គង់​អគ្គិសនី​លក់​ឲ្យអ្ន​កប្រើ​ប្រាស់ធុ​នដុំ និងធុនធំ ដែលមានតម្លើងប្រ​ព័​ន្ធព​ន្លឺព្រះអា​ទិត្យ​ ភ្ជាប់សាំងក្រូនជាមួយ​ប្រ​ព័ន្ធ​ផ្គត់ផ្គ​ង់អគ្គិ​សនី​របស់ប​ណ្តាញ​ជាតិ​ ។ នៅពេល​ប​ច្ចុប្បន្ន​នេះ តាមគោលនយោ​បា​យថ្មី​របស់​រាជ​រដ្ឋា​ភិបាល អាជ្ញាធរអគ្គិសនី​ក​ម្ពុជា​គ្រោង​កែស​ម្រួលប​ញ្ចូល​គ្នាទៅ​ជា “បញ្ជីថ្លៃលក់​អ​គ្គិស​នី តាមពេលវេលានិង​អា​នុភា​ព” ចំពោះ “អ្នកប្រើប្រាស់ប្រភេទឧ​ស្សា​ហក​ម្ម និងកសិកម្ម” និងចំពោះ “អ្នកប្រើប្រាស់​ប្រ​ភេទ​ពាណិ​ជ្ជក​ម្ម និងរដ្ឋបាល” ដែលអាចប្រើស​ម្រា​ប់អ្ន​កប្រើ​ប្រាស់​ទាំង​ ២ ប្រភេទ ដែលមានតម្លើងប្រព័​ន្ធ​ពន្លឺព្រះ​អាទិ​ត្យ ភ្ជាប់សាំងក្រូនជាមួ​យ​ប្រព័​ន្ធផ្គ​ត់ផ្គ​ង់អ​គ្គិស​នីរ​បស់​បណ្តា​ញជា​តិផ​ងដែរ ៕ ដោយ៖កូឡាប
បញ្ជីថ្លៃលក់អ​គ្គិ​សនី តាមពេលវេលា​និ​ងអា​នុភា​ព ថ្មីនេះ គ្រោងដាក់ឲ្យអនុវ​ត្ត​ន៍នៅចុ​​ង​ឆ្នាំ២០១៩ មានអត្រាថ្លៃល​ក់​ និង​លក្ខ​ខណ្ឌ កំណត់ដូចក្នុងសេច​ក្តី​ជូន​ដំណឹង​លេខ ៤៩៩.សណ.១៩.អអក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដូចខាងក្រោម​ ​៖

spot_img
×