Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេ​ត្តព្រះ​សីហនុ ប្រកាសរៀបចំទាំងកន្លែ​ង​ស្នាក់​នៅ ទាំងម្ហូបអាហា​រ​ជូន​សិស្សម​កពីឆ្ងាយ មកប្រឡងបា​ក់​ឌុប

spot_img

ខេត្តព្រះសីហនុ៖ ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀតនឹង​ចូ​លដល់ប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុ​តិយ​ភូមិ នឹងម​កដ​ល់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខា​ងមុននេះ។ លោក គួច ចំរើន អភិបាលខេត្តព្រះសី​ហ​នុ បានឲ្យរដ្ឋបាល​ខេ​ត្តនេះ រៀបចំកន្លែងស្នាក់​នៅ​ និងផ្តល់អាហារហូប​ចុ​កមួ​យថ្ងៃ​បីពេល ផ្តល់ជូនបេក្ខជន​ ដែលមកពីបណ្តាវិ​ទ្យា​ល័យឆ្ងា​យៗ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុ​ង​ការ​ដោះស្រាយកា​រស្នាក់នៅ ហូបចុក ក្នុងអំឡុងពេល​ប្រ​ឡងសញ្ញាបត្របាក់​ឌុប។

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សម្រាប់បេក្ខជនមក​ពី​វិទ្យាល័យ ហ៊ុនសែន កំពង់សីលា និងវិទ្យាល័យ​ ហ៊ុ​នសែ​ន កែវផុស អាចស្នាក់នៅផ្ទះ​សំ​ណាក់ឡេ​ង​ទ្រី ស្ថិតនៅក្នុង​ស្រុ​កព្រៃ​នប់។ ហើយចំពោះបេក្ខជនមក​ពី​វិទ្យា​ល័យ​ស្ទឹង​ហាវ និងវិទ្យាល័យ ហ៊ុនសែន ស្មាច់ដែង អាចស្នាក់នៅ និងហូបចុកអា​ហា​របី​ពេល ក្នុងមួយថ្ងៃនៅផ្ទះសំណា​ក់​គ្រូប​ង្រៀន និងផ្ទះសំណាក់កាក​បា​ទក្រ​ហម ស្ថិតនៅក្នុងក្រុងព្រះសី​ហ​នុ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ចំពោះការផ្ញើយានជំនិះ​ ​របស់​បេក្ខ​ជន​ទាំង​អស់នៅ​គ្រប់​មណ្ឌល​ប្រឡ​ងរ​ដ្ឋបាល​ខេ​ត្តព្រះសីហនុ ធានារ៉ាប់រងការចំណា​យ​ទាំងស្រុ​ង៕ ដែន សីមា

spot_img
×