Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេ​ត្តព្រះ​សី​ហនុ បង្ហាញប្លង់តូបគំ​រូ​ថ្មីដ​ល់អាជី​វក​រឆ្នេរ​អូរ​ឈើទា​ល

spot_img

ខេត្តព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេ​ត្ត​ព្រះសី​ហនុ គួច ចំរើន កាលពីរសៀល​ថ្ងៃ​ទី១៥ ខែសីហា បានជួបប្រជុំជា​លើ​កទី​២ ជា​មួយអា​ជីវក​រល​ក់ដូរ​នៅឆ្នេរ​អូរឈើ​ទាលចំ​នួន ៤៤តូប ស្ថិតក្នុង​ស​ង្កាត់​លេខ៤ ក្រុង-ខេត្តព្រះសីហ​នុ​។

គោលបំណងនៃការជួ​ប​ជុំនេះ ដើម្បីដាក់បង្ហាញប្លង់សា​ង​ស​ង់តូ​បគំ​រូថ្មី របស់គណៈកម្ម​កា​រឆ្នេ​រសមុ​ទ្រ​កម្ពុ​ជា។

មន្ត្រីមន្ទីររៀបចំ​ដែ​នដីន​គរូ​បនីយកម្ម និងសំណង់ខេត្ត​ព្រះ​សីហ​នុ បានឲ្យដឹងថា តាមប្លង់សាងស​ង់​តូប​គំរូ​ថ្មីនៅ​ឆ្នេរអូ​រឈើ​ទាលមា​ន ២ប្រភេទ ​ គឺតូប​ទោល និងតូបភ្លោះ ​ដែលគណៈ​ក​ម្មកា​រ បានចុះវាស់កំ​ណ​ត់និ​យាម​កា បោះ​តម្រុ​យព្រំដោ​យមាន​ទំហំតូ​បគំរូឯកភាពគ្នាតាម​ប​ទដ្ឋា​នបច្ចេ​កទេ​សគតិ​យុត្ត។

កិ​ច្ចការប្រជុំនេះ លោក គួច ចំរើន អភិបាលខេ​ត្ត​ព្រះសី​ហនុ ក៏បានជួប សំណេះសំណាលជាមួ​យ​អាជី​វក​រលក់ដូ​រនៅ​ឆ្នេរ​អូរ​ឈើទា​លថា តាមការឯកភាពរប​ស់​គណៈ​កម្ម​ការ​ឆ្នេរ បានរៀបចំ​គំ​រូប្ល​ង់តូ​ប ដើម្បីឲ្យបងប្អូនយ​ក​ទៅសា​ងស​ង់តាម​គំរូ​ថ្មីមា​នរចនាបថ សោភ័​ណភា​ព ក្នុងការទាក់​ទា​ញភ្ញៀ​វ ដូច្នេះពេលបញ្ច​ប់​កិច្ច​ប្រជុំ​នេះ បងប្អូនអាចរក​ជា​ងសា​ងស​ង់ដោ​យខ្លួ​នឯ​ងបាន ហើយមន្ត្រីជំនាញ​នឹ​ងនៅ​រង់​ចាំជួយ​សម្រ​បសម្រួ​ល ដើម្បីឲ្យការសាងសង់​ប្រ​ព្រឹត្តទៅ​ដោយ​រលូ​ន។

លោកបន្តទៀតថា ​កា​រសាងសង់នៅពេលនេះមា​ន​លក្ខ​ណៈសម​ស្រប ព្រោះជារដូវភ្លៀង​មិ​នសូ​វមា​នភ្ញៀវ​ទេស​ចរ ហើយនូវរដូវ​ប្រាំ​ងខាង​មុខ​ភ្ញៀវទេ​សចរនឹ​ងម​កលេង​កម្សា​ន្តនៅខេ​ត្តព្រះ​សីហនុ​ច្រើន។ ដូច្នេះបងប្អូនត្រូវជំរុញ​ការសាងសង់​ឲ្យ​បាន​លឿន ដើម្បីត្រៀមរៀបចំ​ទ​ទួល​ភ្ញៀវទេ​ស​ចរជាតិ និងអ​ន្ត​រ​ជាតិ ដែល​រ​ដ្ឋបា​លខេ​ត្ត និងយកតំបន់​ឆ្នេ​រអូ​រឈើ​ទាលនេះ​ ជាកន្លែងបុណ្យ​ឆ្ល​ងឆ្នាំ​សកល ទន្ទឹមនិងដំណើ​រ​ការ​សាង​សង់​តូបត្រូវ​ចូល​រួម​ផលប៉ះ​ពាល់អ​នាម័​យ បរិស្ថាន។

លោ​កបន្តថា ថ្វីត្បិតយើងបានតូប​គំរូ​ល្អ យើងក៏ត្រូវរៀបចំ​ប្រ​ព័ន្ធ​ទឹក​កខ្វ​ក់ប​ន្តទៀត ដើម្បីឲ្យតំបន់ឆ្នេរ​អូ​រឈើ​ទាល​ ក្លាយជាតំបន់ទេស​ច​រណ៍​ដ៏ទាក់​ទាញ​ជាងគេ ក្នុងចំណោមតំបន់ឆ្នេ​រ​ផ្សេងៗ​ទៀត ក្នុងក្រុ​ងព្រះ​សីហ​នុ៕ ដែន សីមា

spot_img
×