Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជិត ២០​នាក់​បាត់​ខ្លួន ក្នុងគ្រោះរអិលបាក់​ដី​នៅចិន​

spot_img

មនុស្សចំនួន ១៣នាក់នៅតែបន្តបាត់ខ្លួននៅឡើយនៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពេលមានគ្រោះរអិល​បា​ក់ដី​នៅភាគ​និរ​តីប្រទេ​សចិន បណ្តាលឲ្យកប់ផ្នែកខ្លះ​នៃ​ផ្លូវ​ដែក ដែល កំពុង​​ស្ថិ​តក្រោ​មកា​រជួ​សជុល។

មុនពេលគ្រោះ​មហន្ត​រាយនោះ កម្មករចំនួន ១៧នា​ក់បា​នកំពុ​ងធ្វើការជួសជុលផ្លូវ​ដែក កាលពី​ថ្ងៃពុ​ធ ហើយស្រាប់តែដីភ្នំដែល​នៅ​សងខា​ងកន្លែ​ងកើត​ហេតុ​បានរអិ​លបាន​មក​តែម្តង។

បើតាមសាក្សីម្នាក់ដែល​បា​នឃើញហេ​តុការ​ណ៍នោះ បានប្រាប់សារ​ព័ត៌មាន​ថា ហេតុការណ៍រ​អិ​លបាក​ដី នៅតំបន់ Ganluo នៃខេត្ត Sichua​n​ កើតឡើ​ងយ៉ាង​លឿនជា​ទីបំផុត។

មន្រ្តីម្នាក់ឈ្មោះ Chen ​Kun មកពីក្រុម​ហ៊ុ​នផ្លូវ​ដែក Chengdu បានថ្លែង​ដូច្នេះ​ថា​ “ខ្ញុំបានឃើញចល​នា​ដ៏ច​ម្លែកមួ​យនៅលើ​ចំណោ​ទភ្នំ ក្រោយពេលឡានមួយ​បើ​កកា​ត់ ហើយខ្ញុំក៏បានស្រែកប្រា​ប់​ឲ្យមនុស្ស​គ្រប់គ្នា​រត់​ចេញ “។

លោកថ្លែងបន្ថថា “​ថ្ម និងល្បាប់ភក់ធ្លាក់មក​យ៉ា​ង​លឿន​ក្នុងរ​យៈពេ​ល ២ ទៅ ៣វិនាទី ខណៈពួកយើង​កំពុ​ង​រត់។ ពួកយើងមានអារម្មណ៍​ថា​ថ្មកំ​ពុងរ​ត់ដេ​ញតាម​ពួក​យើង”។

គ្រោះរអិលបានដីតែង​កើ​តមាន​ជាញឹ​កញាប់នៅ​តំប​ន់ភ្នំក្នុង​ប្រទេ​សចិន ជាពិសេសនៅរដូវ​ភ្លៀ​ងធ្លាក់​។

កាលពីសប្តាហ៍មុន ​ម​នុស្សចំ​នួន ១៨នាក់ បានស្លាប់នៅក្នុងគ្រោះរ​អិ​លបា​ក់ដី នៅទីក្រុង Wenzhou ខណៈដែលព្យុះ​ទី​ហ្វុង​ Le​kima បោកបក់លើ​តំ​បន់​នោះ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia

spot_img
×