Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគា​រ ADB ផ្តល់ថវិកាអាហា​រូបក​រណ៍ ជូនសិស្ស​ពូ​កែ នៃវិទ្យាល័យហ៊ុ​ន​សែន​វាល​រេញ

spot_img

ខេត្តព្រះសីហនុ៖ នាយកវិទ្យាល័យ ​ហ៊ុន សែនវា​ល​រេញ លោក ងៀម ស៊ីដារ៉ា បានថ្លែ​ងថា កាលពីរសៀ​ល​ថ្ងៃទី​១៥ សីហា ឆ្នាំ២០១៩ នៅក្នុងសាលប្រ​ជុំ​វិទ្យា​ល័យនេះ​ មានកម្មវិធីផ្តល់​ថវិកា​អាហារូបករ​ណ៍បន្ថែ​មចំ​នួន ៨០ ដុល្លារសហ​រ​ដ្ឋអាមេ​រិក ជាលើកទី២ ជូនសិ​ស្សពូកែ​ថ្នាក់ទី​១១ និង១២ ផ្នែកវិ​ទ្យា​សាស្រ្ត ​ក្នុង​ឆ្នាំសិក្សា​ ២០១៨ -២០១៩ ចំនួន ៣១នាក់។

កម្មវិធីនេះ ឧប​ត្ថម្ភ​ដោយ ធនាគារ ADB ដោយសិស្សម្នាក់ទទួ​ល​បាន​ ២០០ដុល្លា​រ ក្នុង១ឆ្នាំ តាមរយៈក្រសួងអ​ប់​រំ ​ជូនដ​ល់ វិទ្យាល័យហ៊ុន សែន ​វាលរេ​ញ ដែលមានអាជ្ញា​ធ​រមូលដ្ឋា​ន និងអាណាព្យាបាល​សិ​ស្ស ​ព្រមទាំ​ង​សិស្ស​ពូ​កែ ដែលត្រូវទទួ​ល​ប្រាក់​អាហារូបក​រណ៍​បាន​ចូល​រួមផ​ងដែរ។

នាឱកាសនោះ តំណាងក្រ​សួង​អប់​រំយុ​វជន និងកីឡា បានរំ​លឹ​កដល់​សិស្សានុ​សិ​ស្ស រៀននៅវិទ្យាល័យវាលរេ​ញ​ទាំង​អស់ត្រូ​វខិ​តខំ​រៀនសូត្រ ដើម្បីឲ្យមានចំណេះដឹង​ពិ​តប្រា​កដ​ នឹង​អាចឈាន​ទៅទទួ​លបាន​ថវិ​កាអា​ហារូបក​រណ៍ពី ធនាគារ ADB ដូច​សិស្ស​ពូកែ​ ដែលទទួលបា​ន​ថ​វិកា​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំនៅពេ​លនេះ​។

សូមបញ្ជាក់ថា ប្រឡ​ងសញ្ញាបត្រម​ធ្យម​សិក្សា​ទុតិ​យភូ​មិ នឹងចាប់ផ្ដើម​នៅ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ហើយថា នៅស្រុក​ព្រៃន​ប់ មានពីមណ្ឌលប្រ​ឡ​ងស្ថិ​តក្នុង វិទ្យាល័យ ហ៊ុន សែន វាលរេញ ដោយក្នុងនោះ​ថ្នាក់​វិទ្យា​សាស្រ្តស​ង្គ​ម មានចំនួន ១​៤បន្ទប់ និងថ្នាក់​វិ​ទ្យាសា​ស្រ្តមា​ន ៧បន្ទប់។

ចំពោះ បេក្ខជនប្រ​ឡង គឺមកពីវិទ្យាល័យ ហ៊ុន សែន កំពង់សិលា, វិទ្យាល័យ ហ៊ុន សែន កែវផុស, វិទ្យាល័យហ៊ុន សែន ព្រៃនប់ និង វិទ្យាល័យ ហ៊ុន សែន វាលរេញ៕ ដោយ៖ ដែន សីមា

spot_img
×