Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលចរិតមន្ត្រីឆៀកឡាន​ នៃម​ន្ទីរសាធារណៈការខេត្តសៀមរា​ប

spot_img

សៀមរាប៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ យោងតាមប្រភពពីគ​ណ​នេយ្យ​ហ្វេស​ប៊ុក​មួយ ដែលបានបង្ហោះរូបភាពមន្រ្តី​ស្រ្តី​ម្នាក់​ ដែល​បម្រើកា​រងារនៅមន្ទីរសាធារណការនិ​ង​ដឹក​ជញ្ជូន ដែលបង្ហាញពីឥ​រិ​យាបទ​ មិន​សម​រម្យយក​ជើង​របស់​ខ្លួន ទៅចង្អុ​លផ្លាក​លេខម្ចាស់យានយន្តរ​​បស់​គេ។

បណ្តាញសង្គមបាន​រិះគន់ថា “ចរិតមន្ត្រីសា​ធារណ​ការ និងដឹកជញ្ជូនខេ​ត្ត​សៀមរា​ប កំ​ពូល​ឈ្លើយ​ យកជើងរប​ស់​ខ្លួន​ទៅចង្អុ​លផ្លាកលេខម្ចាស់យានយន្តរបស់គេ​ដែលគេស្រឡាញ់ ស្ទើរយះសំពត់​ ថែម​ទាំងប្រើសម្ដី​គួរ​ឲ្យស្អប់​ខ្ពើមមិន​សក្តិសមជាមន្ត្រី​បម្រើ​សេវាសា​ធារ​ណៈនៅ​កន្លែង​ឆៀករថ​យន្តខេត្តសៀមរាបសោះ។ នេះបើយោងតាមប្រជាពលរដ្ឋដែលបា​នយ​កឡាន​ទៅឆៀក​នៅខេត្តសៀមរាបកាល​ពី​ថ្ងៃទី14ខែសីហាឆ្នាំ​20​19″។

ចំណែលកលោកវីល្លាម ​បានស​រសេរ​លើហ្វេស​ប៊ុកថា ” ចរិតរបៀ​បនេះហើយដែល​ចេះតែនាំឲ្យរាស្ត្រក្ដៅ​ក្រហា​យ សូមផ្លាស់ប្ដូរឥ​រិ​យាប​ថមិ​នត្រឹមត្រូវរបស់អ្នកក្នុង​កា​រ​បំពេញ​មុខ​ងារសាធា​រ​ណៈ ! ប្រសិនជាអ្នកគិតថាអ្ន​ក​ជាចៅ​ហ្វាយ​ សូមលាឈប់ពីកា​រ​ងារ​ចុះ ព្រោះ មន្ត្រី ជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយ​រា​ស្ត្រទេ​ សូមមន្ត្រីនានា​កុំ​យក​តម្រា​ប់តាម​មន្ត្រី​រូបនេះ​ ។ នេះជារូបភា​ព​មន្ត្រីសា​ធារ​ណការខេ​ត្តសៀមរាប”៕ដោយ៖កូឡាប

spot_img
×