Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត 

រាសីខ្ពស់ត្រដែត។ ការងារ ល្អ​បំផុត តែ​មិន​ត្រូវ​អួតអាង លើកដម្កើង​ខ្លួន បង្ក​ឲ្យមាន​សត្រូវ​ក្នុង​ការងារ ។ លុយកាក់ ចំណូល​កើនឡើង​អាច​បោះទុន​វិនិយោគ​ម្នាក់​ឯង ។ សម្រាប់ថ្ងៃនេះដែរបើជាអ្នកប្រកបរបររកស៊ីជួញដូរ​ទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃចូលផ្ទះវិញគ្រាន់កាក់កបនិងមានភាពសុខដុមល្អ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ៕​

ឆ្នាំ​ឆ្លូវ 

រាសីស្រុតចុះ។ ការងារ មាន​អ្នក​ជួយ​យក​អាសា ដោះស្រាយ​រាល់​ឧបសគ្គ​នានា​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការ​បោះទុន​រកស៊ី ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួសនិងចាប់ពុំសូវជាប់ទេតែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។

រីឯមនោសញ្ចេតនា ងាយកើតមានការប្រទាំងប្រទើសព្រោះតែការចង់ចាញ់ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕

ឆ្នាំ​ខាល 

រាសីស្រុតចុះ។ ការងារ លោកអ្នកងាយកើតអារម្មណ៍តានតឹងនិងមានបញ្ហាច្រើនចំពោះមុខ។ លុយកាក់ មិនស្ថិរភាព ។ អ្នកប្រកបរបររកស៊ីជួញដូរ ការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយ​ប្រយ័ត្ន​ជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។ ដំណើរចេញក្រៅផ្ទះចូរប្រយ័ត្នភ្លើងនៅតាមផ្ទះសម្បែងបន្តិចព្រោះងាយបង្កគ្រោះថ្នាក់ឆាបឆេះណាស់។

រីឯមនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

ឆ្នាំ​ថោះ 

រាសីល្អជាមធ្យម។ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ស្តាប់​យោបល់​គ្រប់គ្នា​ដើម្បី​ដោះស្រាយ ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់​មុន​ពេល​ចង់​ទិញ​របស់​អ្វី​១ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។

រីឯមនោសញ្ចេតនា គួរ​អត់ឱន អធ្យាស្រ័យ​ចំពោះ​គ្នា ៕

ឆ្នាំ​រោង 

រាសីខ្ពស់ត្រដែត។ ការងារ ថ្ងៃ​នេះ​ការងារ​រលូន​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ ។ លុយកាក់ មិន​ត្រូវ​រឹងរូស គួរ​ស្តាប់​យោបល់​គ្រប់គ្នា​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់ទប់ទល់ក្នុងការចាយវាយ។ការធ្វើដំណើរទៅទិសពាយ័ព្យចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។

រីឯមនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ៕

ឆ្នាំ​ម្សាញ់ 

រាសីល្អជាមធ្យម។ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ ខ្សត់ខ្សោយ ។ អ្នកប្រកបរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។

រីឯមនោសញ្ចេតនា ជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕

ឆ្នាំ​មមី 

រាសីស្រុតចុះ។ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យកត់សម្គាល់ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​មនុស្ស​ក្នុង​គ្រួសារ ។ ចំណែកអ្នកប្រកបការងារវិញដោយសារដួងរាសីដាំក្បាលចុះ ដូចនេះធ្វើឱ្យជួបបញ្ហាប្រទាំងប្រទើសនិងពិសេសកិច្ចការធំៗគប្បីប្រយ័ត្នប្រយែងសត្រូវក្បែរខ្លួន។ការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុទើបប្រសើរ។

រីឯមនោសញ្ចេតនា ធ្លាក់ចុះ​មិន​ត្រូវ​បង្កើត​ថែម​សម្ពាធ​ឲ្យដៃ​គូ ។​

ឆ្នាំ​មមែ 

រាសីខ្ពស់ត្រដែត។ ការងារ ល្អប្រសើរ ទទួលបាន​ការកោតសរសើ​រ​ពី​មនុស្ស​នៅ​ជុំវិញ ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់​គ្នា​មុនពេល​ចង់​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅហើយក៏មានភាពសុខដុមគួរជាទីរីករាយ ។

រីឯមនោសញ្ចេតនា ពោរពេញ​ដោយ​សុភមង្គល អ្នក​នៅ​លីវ​មាន​ឱកាស​រក​ឃើញ​គូព្រេង ។​

ឆ្នាំ​វក 

រាសីស្រុតចុះ។​ ការងារ មិន​ដូច​បំណង តែ​ដោយ​នៅ​មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​បញ្ហា​ក៏​អាច​ដោះស្រាយបាន ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយពុំខាន។

មនោសញ្ចេតនា កុំចង់ទុំមុនស្រគាលពីព្រោះថាបើជួបបញ្ហាហើយពិតជាមិនងាយស្រាយចេញឡើយ៕

ឆ្នាំ​រកា 

រាសីល្អជាមធ្យម។ ការងារ រលូន​ល្អ ជួប​ភាពងាយស្រួល​គ្រប់យ៉ាង ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​អំពី​លុយកាក់ ។ អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទ្បើយព្រោះបើមិនបោលហួសគឺឈោងចាប់មិនសូវជាប់នោះឡើយ។ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នកូនតូចៗនិងមនុស្សចាស់កើតជំងឺដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។

រីឯមនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

ឆ្នាំចរ 

រាសីស្រុតចុះ។ ការងារ មានភាពប្រទាំងប្រទើសច្រើន តែ​រឿងមួយចំនួនត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ មិនស្ថិរភាពអ​សម្រាប់​ស្វែងរក​លាភ​ផ្លូវ​ឆ្ងាយ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។ ប៉ុន្តែយ៉ាងណាការធ្វើដំណើរឆ្ងាយជិតមានភាពប្រពៃល្អហើយតែងមានក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខតិចតួចបំផុតតែងាយថយក្រោយវិញផង៕​

spot_img
×