Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត ស្វាយរៀង​ ផ្តល់​អាទិភាព​ឲ្យ​មន្ត្រីរាជការ​នៃ​មន្ទីរ​វប្បធម៌​លើក​ជា​សំណួរ សំណូមពរ ពាក់ព័ន្ធ​ក្ដីកង្វល់ បញ្ហា​ប្រឈម ក្នុង​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​មន្ទីរ​

spot_img

ខេត្តស្វាយរៀង ៖ ​ស្ថិតក្នុង​ឱកាស​នៃ​ការជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​​រាជការ និង​មន្ដ្រី​ជាប់កិច្ចសន្យា នៃ​មន្ទីរ​​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ស្វាយរៀង​នា​សៀ​ល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បានផ្តល់​អាទិភាព​ឲ្យ​មន្ត្រីរាជការ​នៃ​មន្ទីរ​វប្បធម៌​លើក​ជា​សំណួរ សំណូមពរ ពាក់ព័ន្ធ​ក្ដីកង្វល់ បញ្ហា​ប្រឈម ក្នុង​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​មន្ទីរ​ ។​

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត លោកនាយក​ទីចាត់ការ​ធនធាន មនុស្ស​សាលាខេត្ត និង​លោក​ប្រធាន​មន្ទីរ​មន្ទីរ​មុខងារសាធារណៈ​ព្រមទាំង​មន្ត្រីរ​រាជការ​នៃ​មន្ទីរ​វប្បធម៌​ជាច្រើនរូប​ទៀត​។​

​ជាការ​ឆ្លើយតប​លោក​អភិបាលខេត្ត​បានផ្តល់​ការឆ្លើយតប និង​ដោះស្រាយ​ជូន តាម​និតិ​វិធី​ច្បាប់ និង​ស្ថានភាព​ជាក់ស្តែង ជាមួយ​នោះបាន​ក្រើន​រំ​ឭក​អំពី​របៀបរបប​ធ្វើ​ការងារ ដូចជា​ពង្រឹង​ចំណេះ ជំនាញ និង​តួនាទី​ភារៈកិច្ច​របស់ខ្លួន​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ជា​ស្ពាន​មួយ​ឆ្ពោះទៅកាន់​ការរីកចម្រើន​ក្នុង​វិស័យ​វប្បធម៌ និង​សិ​ល្បះ​ក្នុង​ខេត្តស្វាយរៀង​បន្ថែមទៀត​។​

​ចុងបញ្ចប់​នៃ​ពិធី​នេះ​លោក​អភិបាលខេត្ត​បាន​ឧបត្ថម​ថវិកា​ដល់​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​សរុប​ចំនួន​៥៥​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​១០០,០០០ រៀល​។

បន្ទាប់ពី​ចប់​ពិធី​សំណេះសំណាល​លោក​អភិបាលខេត្ត​បាន​អញ្ជើញ​ពិនិត្យមើល​ទីតាំង​ដាក់​វត្ថុ​បុរាណ ដែល​គ្រោង​រៀបចំ​ឲ្យ​ទៅជា​សារៈមន្ទីរ នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ខេត្តស្វាយរៀង​នាពេលខាងមុខ​ផងដែរ​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×