Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ដឹកនាំ​កំលាំង​ចុះជួយ​ស្ទូងស្រូវ និង​ចែក​គ្រាប់ពូជ​កសិផល​ដល់​ប្រជា​សហគមន៍​កសិកម្ម​

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំំ​មន្ត្រីរាជការ​សាលាខេត្ត មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ មន្ត្រីរាជការ​ជុំវិញ​ស្រុក​ស្វាយជ្រំ យុវជន នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ស្វាយជ្រំ និង​និស្សិត​សាកលវិទ្យាល័យ​ស្វាយរៀង ជាច្រើនរូប​ចុះជួយ​ស្រូវ​ផលិត​ពូជ​លក់​របស់​សហគម​ន៍​កសិកម្ម​អង្គ​សាលា ស្ថិតនៅ​ភូមិ​អង្គ​សាលា ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ដែល​សហគមន៍​នេះ​ទូទាំង​ខេត្ត​មាន​៣៦​សហគមន៍​កំពុង​ស្ទូង​ផលិត​ពូជ​លក់​លើ​ផ្ទៃដី​១០០​ហិច​តា​។​

​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ​គោលបំណង​នៃ​ការ​ចុះជួយ​ស្ទួ​ង​ស្រូវ​ស្ទូង​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​នៅថ្ងៃនេះ គឺជា​សញ្ញា​បង្ហាញ​ប្រាប់ថា​រដូវ​បង្ករ​បង្កើន​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០១៩ ចាប់ផ្ដើម​ហើយ និង​ជំរុញ​ឱ្យ​បងប្អូន​ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត​រួសរាន់​សាបព្រោះ​ដក​ស្ទូង ស្រូវ​ឱ្យបាន​ទាន់ពេលវេលា ជាពិសេស​ដើម្បី​ជួយ​កាត់បន្ថយ​នូវ​ការលំបាក និង​ការចំណាយ​ផ្សេងៗ​របស់​ប្រជាកសិករ​។​

ភ្ជាប់​ជាមួយនឹង​ការ​ចុះជួយ​ស្ទូងស្រូវ​ជូន​ប្រជាពលរដ្ឋ​នេះដែរ លោក​អភិបាលខេត្ត បាន​បើក​ម៉ា​ស្ទូងស្រូវ​ដែលជា​ផលិតផល​របស់​ប្រទេស​ជប៉ុន និង​បាន​ចែក​ពូជ​ដំណាំ​រួមផ្សំ​ដែល​ងាយ​ដាំ​ដុះ ធន់​នឹង​អាកាសធាតុ និង​ទទួលបាន​ទិន្នផល​ខ្ពស់​ក្នុង​រយៈពេល​ខ្លី​ជូន​ដល់​ប្រជា​សហគមន៍​នាពេលនោះ​ផងដែរ​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×