Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះចៅអធិការ​វត្ដ​ដី​ថ្មី សម្លាប់​បុរស​ម្នាក់ ព្រោះ​ជនរងគ្រោះ ដឹង​រឿង​ព្រះសង្ឃ​លួច​មាន​ស្រី និង​ខឹង​រឿង​ទារ លុយ ជាង​៤០០០​ដុល្លារ​ ដែល​ជំពាក់​

spot_img

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បានធ្វើការ ឃាត់ខ្លួន ព្រះចៅអធិការវត្តមួយអង្គពាក់ព័ន្ធ ថា បានសម្លាប់អ្នករត់ម៉ូតូឌុបចោលសាកសពនៅក្នុងព្រៃ​ស្ពានអន្លង់វែង មូលហេតុខឹងជនរងគ្រោះទារប្រាក់ ជំពាក់ចំនួន ៤៥០០ដុល្លារ អាមេរិក និងដឹងរឿងព្រះចៅអធិការវត្តអង្គនោះមានស្រីញី ។​

​សេចក្តីរាយការណ៍បន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំព្រះចៅអធិការ វត្ត ជាឃាតកអង្គនោះ ទៅបង្ហាញ កន្លែងកើតហេតុ និងធ្វើ ត្រាប់អំពីសកម្មភាពដែលសង្ឃបានប្រព្រឹត្ត​។ ព្រះចៅអធិការ​វត្ត​ដី​ថ្មី ស្ថិត​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី បាន​ប្រាប់ ថា ករណី​ឃាត​កម្មនេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​១៤ ខែសីហា ប៉ុន្ដែ​ទើប​នៅថ្ងៃនេះ ក ម្លាំ​ង​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​បាន និង​ឈានទៅដល់​ឃាត់ខ្លួន​ជនដៃដល់​តែម្ដង ដែលជា​ព្រះសង្ឃ​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាត​កម្មនេះ គឺ​បណ្ដាលមកពី​ព្រះសង្ឃ ខឹង​ជនរងគ្រោះ​ដែលជា​អ្នករត់ម៉ូតូឌុប​ដឹងថា​ខ្លួន​លួច​មាន​ស្រី​ស្នេហ៍ ដែលជា​ទង្វើ​ខុស​នឹង​វិន័យ​របស់​សង្ឃ​។ ហេតុផល​មួយទៀត គឺ​ព្រះសង្ឃ​ឃាតករ ក៏បាន​ខ្ចីលុយ​ជនរងគ្រោះ​ជាង​៤០០០​ដុល្លារ ប៉ុន្ដែ​គ្មាន​លុយ​សង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល បានទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែលជា​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ថា គាត់​បាន​បាត់​ប្តី​របស់គាត់​ចេញទៅ​រត់​ម៉ូតូឌុប មិនឃើញ​ត្រឡប់មកវិញ​។ លុះ​នៅ​ព្រឹក​ថ្ងៃ​១៥ ខែសីហា បាន​រកឃើញ​ម៉ូតូ​របស់​ជន​គ្រោះ និង​សម្លៀកបំពាក់​របស់​ជន​រងគ្រោះ ត្រូវបាន​គេ​យកទៅ​បោះចោល​នៅ​ស្ពាន​ខាង លិច​ទីរួមស្រុក​អន្លង់វែង តាម​បណ្តោយ​ផ្លូវ​ហាយ​វេ​ក្នុងព្រៃ ម៉ូតូ​មាន​ប្រឡាក់​ឈាម ។​

​ក្រោយមក​កម្លាំង​ជំនាញ បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូតមកដល់​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនសង្ស័យ ចំនួន​២​នាក់ ដោយ​ម្នាក់​ជា​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត និង​ម្នាក់ទៀត​ជា​ប្អូនបង្កើត​របស់​ព្រះសង្ឃ​នោះ​។​

​បន្ទាប់ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ ជា​ព្រះសង្ឃ​ព្រះនាម ឆាយ ឡុង ព្រះជន្ម​២៧​វស្សា បាន​សារភាពថា លោក​ពិតជា​បាន​វាយ​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ដា​ត់ ហាត់ ជា​អ្នករត់ម៉ូតូឌុប​ស្លាប់​ពិតប្រាកដ​មែន វាយ​ដោយ​ញញួ​ត្រង់​កញ្ចឹងក និង​បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុលបង្ហាញ​សាកសព​នៅក្នុង​ព្រៃ​។ ដោយ​មូលហេតុ ឈានដល់​ការធ្វើឃាត គឺ​លោក​បាន​ខ្ចីលុយ​ពី​ជនរងគ្រោះ​ចំនួន​៤៥០០​ដុល្លារ និង​ជនរងគ្រោះ​បានដឹងថា ព្រះអង្គ​មាន​ស្រី​ស្នេហ៍​។ ជនសង្ស័យ​សារភាពថា លោក​ប្រព្រឹត្ត​តែ​អង្គឯង​ពុំ​ពាក់​ព​ន្ធ័​និង​ប្អូន​លោក​នោះទេ​។​

​លោកស្នងការ​បានបញ្ជាក់​ទៀតថា ក្រោយពី​រកឃើញ​សាកសព និង​ផ្អែក​ចម្លើយសារភាព កម្លាំង​នគរបាល​ជំនាញ​បាន​សុំ​មន្ទីរ​ធម្មការ​និមន្ត​ព្រះ សង្ឃ​ធ្វើ​ពិធី​ផ្សឹក​តាមបែប​ពុទ្ធសាសនា​រួច​ធ្វើការ​ឃាត់ខ្លួន​តាម​នីតិ​វិធី​៕​ ដោយ ៖ កូឡាប

spot_img
×