ក្រុងសៀមរាប ៖ កាលវេលាម៉ោង១៥និង២០នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មានករណី មនុស្ស០២នាក់ ជិះទូកស្មាច់ចេញពីកំពង់លក់ត្រី នៅក្នុងភូមិទី ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ឆ្លងទន្លេរសាប សំដៅត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញ ដែលនៅឯ ភូមិផាប់សណ្តោង ឃុំរាំងទិល ស្រុក កណ្តៀង ខេត្តពោធិសាត់ ពេលធ្វើដំណើរទៅដល់ចំណុច បង្គោលឡូរត៍ លេខ៤ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ក៏មានភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលអោយទូកលិច ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ កំលាំងនគរបាលក្រុងសៀមរាប និងកំលាំងប្រជាការពារ នៃគណៈបញ្ជាការឯកភាពក្រុងសៀមរាប ចេញជួយសង្គ្រោះ នឹងនាំមក មណ្ឌលសុខភាពសង្កាត់ចុងឃ្នៀសវិញ ដោយសុវត្ថិភាព ។
ជនរងគ្រោះទី១ /ឈ្មោះ ជា ប៊ុនសេង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ផាប់សណ្តោង ឃុំ រាំងទិល ស្រុក កណ្តៀង ខេត្ត ពោធិសាត់។
ជនរងគ្រោះទី១/ឈ្មោះ សុខ ថាវ ភេទប្រុស អាយុ៣០ឆ្នាំ ( មានទីលំនៅដូចគ្នា)។
ចំណែកទូកដែលលិចនោះមិនទាន់ត្រូវបាន រកឃើញនៅឡើយទេ ដោយសារស្ថានភាពយប់ងងឹត ៕ ដោយ៖កូឡាប