Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ចំនួន​០២​នាក់​ ត្រូវបាន​ជួយសង្គ្រោះ ខ​ណៈដែល​ធ្វើដំណើរ​តាម​ទូក ឆ្លងទន្លេរ​ទន្លេរ​សាប ត្រឡប់ទៅផ្ទះ ជួប​ខ្យល់​កន្ត្រាក់ បណ្តាលអោយ​លិច​ទូក​

spot_img

​ក្រុង​សៀមរាប​ ៖ កាល​វេលា​ម៉ោង​១៥និង២០​នាទី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ មាន​ករណី មនុស្ស​០២​នាក់ ជិះទូក​ស្មាច់​ចេញពី​កំពង់​លក់​ត្រី នៅក្នុង​ភូមិ​ទី ៦ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ឆ្លងទន្លេរ​សាប សំដៅ​ត្រឡប់ទៅផ្ទះ​របស់​ពួកគាត់​វិញ ដែល​នៅឯ ភូមិ​ផាប់​សណ្តោង ឃុំ​រាំង​ទិល ស្រុក កណ្តៀង ខេត្តពោធិសាត់ ពេលធ្វើ​ដំណើរ​ទៅដល់​ចំណុច បង្គោល​ឡូ​រត៍ លេខ​៤ ស្ថិតនៅក្នុង​ភូមិសាស្ត្រ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ក៏មាន​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បណ្តាលអោយ​ទូក​លិច ។​

បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍ កំលាំង​នគរបាល​ក្រុង​សៀមរាប និង​កំលាំង​ប្រជា​ការពារ នៃ​គណៈបញ្ជាការ​ឯកភាព​ក្រុង​សៀមរាប ចេញ​ជួយសង្គ្រោះ នឹង​នាំមក មណ្ឌល​សុខភាព​សង្កាត់​ចុង​ឃ្នៀ​ស​វិញ ដោយ​សុវត្ថិភាព ។​

​ជនរងគ្រោះ​ទី​១ /​ឈ្មោះ ជា ប៊ុន​សេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ផាប់​សណ្តោង ឃុំ រាំង​ទិល ស្រុក កណ្តៀង ខេត្ត ពោធិសាត់​។​

​ជនរងគ្រោះ​ទី​១/​ឈ្មោះ សុខ ថាវ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ( មាន​ទីលំនៅ​ដូចគ្នា​)​។​

​ចំណែក​ទូក​ដែល​លិច​នោះ​មិនទាន់​ត្រូវបាន រកឃើញ​នៅឡើយ​ទេ ដោយសារ​ស្ថានភាព​យប់​ងងឹត ៕​ ដោយ​៖​កូ​ឡាប​

spot_img
×