Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​រង់ចាំ​មើល​តែ​លោក​សមរង្ស៊ី​វិល​ចូល​ស្រុក​ដូច​កាលកំណត់​មែន​ឬទេ​

spot_img

​ភ្នំពេញ ​៖ ​នៅ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ គណបក្ស​សង្គ្រោះ​ជាតិ សេចក្តីប្រកាស​ព័ត៌មាន​ថា ប្រធានស្តីទី សម រ​ង្សុី នឹង​វិលត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ។ មហាជន​កំពុង​រង់ចាំ​មើលថា​តើ​ការកំណត់​មក​ស្រុក​ខ្មែរ​លើក​នេះ ជា​ការពិត​ដែរឬទេ លោក​សមរង្ស៊ី បានកំណត់​ពេល​ចូល​ស្រុក​ខ្មែរ​ច្រើនលើកច្រើនសា​ហើយ ប៉ុន្តែ​មិនឃើញ​វិលត្រឡប់​មក​ចូល​ស្រុក​ខ្មែរ​ទេ ឬក៏​ជាការ​បោកប្រាស់​សមាជិក​របស់ខ្លួន​។

​គណបក្ស​សង្គ្រោះ​ជាតិ សូម​ជម្រាបជូន​សាធារណមតិ​ជាតិ និង​អន្តរជាតិ ឲ្យ​បាន​ជ្រាបថា​ ​នៅវេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន ក្រោម​អធិបតីភាព​លោក សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានកំណត់​យក ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ប្រទេស​កម្ពុជា​វិញ របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​​។​

​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ គឺជា​ខួប​ទី​៦៦ នៃ​ទិវា​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​​ដណ្តើមបាន​ពី​អាណានិគមនិយម​បារាំង នា​ថ្ងៃ​​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ក្រោម​ការដឹកនាំ​របស់​សម្តេចព្រះ​​នរោត្តម សីហនុ​ ។​

​ចំណែក​លោក​ឆាយ ធី មេឃុំ​ប៉ាត​តេ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់លោក​ថា “​បោក​ទៀតហើយ «៩​វិច្ឆិកា​» គាត់​ថា​នឹង​មក​ប្រទេស​កម្ពុជា​”៕​ ដោយ​៖​កូ​ឡាប

spot_img
×