Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាកា​រខេ​ត្តកំពង់ធំ ៖ លោកមេធាវី គឺម សុជាតិ ធ្វើឱ្យបែកធ្លាយឯកសា​រ​រប​ស់ស្ថាប័​នអ​យ្យការ និងចៅក្រមស៊ើបសួ​រ​នៃសា​លាដំបូ​ងខេត្ត​កំពង់ធំ ធ្លាក់ដល់​ដៃ​អ្នកសា​រព័​ត៌មាន ធ្វើខុសពីក្រម​សី​លធម៌​វិ​ជ្ជាជីវៈ​រប​ស់ខ្លួន

spot_img

កំពង់ធំ៖ អយ្យការអមសាលាដំបូ​ង​ខេ​ត្តកំព​ង់ធំ បានសម្តែងការ​សោ​កស្តា​យយ៉ា​ងខ្លាំ​ងចំពោះ​ទង្វើ
របស់លោក គឺម ​សុជា​តិ ជាមេធាវីការពារសិ​ទ្ធិ​ឲ្យជ​នត្រូវ​ចោទទាំ​ង​បីនាក់ បានធ្វើឱ្យបែកធ្លាយ​ឯ​កសា​ររ​បស់ស្ថា​ប័ន​អយ្យការ
និងចៅក្រមស៊ើបសួរនៃសាលា​ដំ​បូង​ខេត្ត​កំពង់ធំ ធ្លាក់ដល់ដៃអ្នកសា​រ​ព័ត៌​មាន និងក្រុមគ្រួសាររ​ប​ស់ជ​នប្រ​ព្រឹត្តប​ទល្មើស ដែលជាឯក
សារសម្ងាត់​នៃការស៊ើបអង្កេត និងការស៊ើបសួររ​ប​ស់តុ​លាការ ជាអាទិ៍ បានបញ្ចេញលិខិត​ចោ​ទប្រ​កាន់​រប​ស់​តំណាង​អ​យ្យការ
ព្រមទាំងឯកសារ​សំ​ខាន់​ៗផ្សេ​ងទៀត នៅដំណាក់​កា​លស៊ើ​បសួរ ឱ្យអ្នកសារព័ត៌​មា​នធ្វើ​ការ​ផ្ស​ព្វផ្សាយ​ជាសារ​ធា​រណៈ ដែលទង្វើនេះ
ផ្ទុយនឹ​ងច្បាប់ដូចមានចែងក្នុ​ង​ មាត្រា ១១ នៃក្រមនីតិវិធី​ព្រ​ហ្មទ​ណ្ឌ ព្រម​ទាំ​ងធ្វើខុ​សពី​ក្រមសី​លធ​ម៌វិ​ជ្ជាជី​វៈរបស់​ខ្លួន​ថែម​ទៀត​ផង។

 

អយ្យការអមសាលាដំបូង​ខេ​ត្តកំ​ពង់ធំ បានសេចក្តីថ្លែងការណ៍ទៅ​លើ​ចំណា​ត់ការ​សំណុំ​រឿងព្រ​ហ្មទ​ណ្ឌ ៥៧៩ អ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ​ទា​ក់ទង​នឹ​ងករណី “លួច” (លួចគោក្របី) កាលពីថ្ងៃទី១៨ ​ខែ​សីហា​ ឆ្នាំ២០១៨ ។
អយ្យការអមសាលាដំបូងខេ​ត្ត​កំព​ង់ធំ បានទទួលចាត់ការសំ​ណុំ​រឿង​
ព្រហ្ម​ទណ្ឌ​លេខ​ ៨៧៩ អ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ទាក់ទ​ង​នឹង​ករណី “លួច
” (លួចគោក្របី) ​កា​លពីថ្ងៃ​ទី១​៨ ខែសីហា
ឆ្នាំ២០១៨ ដែលមាន​ជ​នស​ង្ស័យ​ទី១ ឈ្មោះ មាស ទាំង ទី២ ឈ្មោះ នុត សុធា និងទី៣ ឈ្មោះ មឿន ផល្លី។
ក្នុងករណីខាងលើនេះ អ​យ្យ​ការ​អម​សាលា​ដំបូ​ងខេ​ត្ត​កំពង់ធំ បានធ្វើចំណាត់ការដោយស្រប​តា​មក្រ​ម និង​ក្រ​មនី​តិ
វិធីព្រហ្មទណ្ឌត្រឹមត្រូ​វ​ ព្រមទាំងបានចេញដីកា​កោះ​ហៅ​ជ​នជា​ប់ស​ង្ស័​យ​ចំនួន ០៣ លើក តែពួកគេមិនព្រ​ម​ចូល​ខ្លួន​តាម​ដីកា
កោះឡើយ។ តំណាងអយ្យកា​រ​ក៏ស​ម្រេច​ចេញដី​កាប​ញ្ជាឱ្យចូ​លខ្លួ​នលើជ​ន​ជាប់ស​ង្ស័យ​ឈ្មោះ មាស នាង ឈ្មោះ នុត សុធា និងប្រពន្ឋ
ឈ្មោះ មឿន ផល្លិ​ ដែ​លខ្លឹ​មសារ​នៃ​ដីកានេះ អនុញ្ញាតឱ្យមន្ត្រីនគរបាល​យុ​ត្តិធ​ម៌ប្រើ​ប្រាស់​ក​ម្លាំង​សាធា​រណៈ ដើម្បីបង្ខំឱ្យជននេះ
​ចូ​លមកបង្ហាញខ្លួ​ន​ ។ ស្រាប់តែនៅថ្ងៃទី១​២​ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ មាស នាង ឈ្មោះ នុត សុធា និងប្រពន្ធឈ្មោះ មឿ​ន​ ផល្លី
ដោយអ្នកទាំងបីបានជឿជា​ក់​ទៅលើ​មេធា​វីរ​បស់ខ្លួនថា មកបញ្ចប់​រឿ​ងក្ដី ​តែពេលមកដល់តុលា​កា​រត្រូ​វ​បានស​ម​ត្ថកិច្ច​ឃាត់​ខ្លួនតាម
ដីកាបញ្ជាឱ្យចូលខ្លួន​ដែល​ស្ថា​ប័ន​អយ្យ​ការ​បា​នចេ​ញតាំ​ងពី​យូរ​មក​ហើ​យ។

លើសពីនេះទៅទៀត អយ្យការអមសា​លា​ដំបូង​ខេត្ត​កំពង់ធំ ពិតជាមានការសោកស្តាយយ៉ា​ង​ខ្លាំង​ចំពោះទ​ង្វើ
របស់លោក គឺម សុជាតិ ​ជា​មេធាវី​ការ​ពារ​សិទ្ធិឲ្យ​ជនត្រូ​វចោទទាំ​ងបីនា​ក់ខាងលើ បានធ្វើឱ្យបែកធ្លាយឯកសាររ​ប​ស់ស្ថាប័​នអយ្យ​ការ
និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត​កំ​ពង់​ធំ ធ្លាក់ដល់ដៃអ្នកសា​រ​ព័ត៌​មាន និងក្រុមគ្រួសាររបស់​ជ​ន​ប្រព្រឹ​ត្តបទ​ល្មើស ដែលជាឯក
សារសម្ងាត់នៃ​ការ​ស៊ើប​អង្កេត និងការស៊ើបសួររ​ប​ស់​តុលា​ការ ជាអាទិ៍ បានបញ្ចេញលិខិតចោទប្រ​កា​ន់​របស់​តំណា​ងអយ្យ​ការ
ព្រមទាំងឯកសារសំខាន់​ៗ​ផ្សេង​ទៀតនៅ​ដំណា​ក់កាលស៊ើ​បសួរ ឱ្យអ្នកសារព័ត៌មានធ្វើកា​រ​ផ្សព្វ​ផ្សាយ​ជា​សារ​ធា​រណៈ ដែលទង្វើនេះ
ផ្ទុយនឹងច្បា​ប់​ដូចមា​នចែ​ងក្នុង មាត្រា ១១ នៃក្រមនីតិវិធីព្រហ្ម​ទ​ណ្ឌ ​ព្រម​ទាំង​ធ្វើខុស​ពីក្រ​មសីល​ធម៌​វិជ្ជា​ជីវៈរប​ស់ខ្លួ​នថែម​ទៀតផង។
ជាក់ស្តែងសំណុំរឿងព្រហ្មទណ្ឌ​ខា​ងលើ​នេះ ត្រូវបានសមត្ថ​កិ​ច្ចជំនា​ញ ព្រមទាំងតុលាការកំ​ពុ​ងយ​កចិត្តទុ​កដា​ក់ធ្វើ​ការស៊ើ​បសួ​រដោយ
សម្ងាត់ និងម៉ត់ចត់បំផុ​តធ្វើ​យ៉ាងណា​ស្វែង​រក​យុត្តិធម៌ជូនប្រជាពលរដ្ឋនឹងអា​ច​ឈាន​ដល់​ការស្វែ​ងរ​កចាប់​ខ្លួនចា​រី​ជាប​ក្ខពួក​ដ៏ទៃ​ផ្សេងៗ
ទៀតដែលកំពុងព្យាយាមរត់គេ​ច​ខ្លួន។ ក្នុងករណីខាងលើ​នេះ​ដែរ​ ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅ​ក្នុ​ងខេ​ត្តកំ​ព​ង់ធំ បានអបអរសាទរលើ
​ចំ​ណាត់ការរបស់​តុ​លាការ ដែលអាចបង្ក្រាបបានមុ​ខ​សញ្ញា​លួ​ចគោក្រ​បីយ៉ា​ងសក​ម្មនេះ តែបែរជាអ្នកសា​រ​ព័ត៌​មា​ន និងបុគ្គលមួយចំខ្លួន​
​ដែលជាបក្ខពួក និងសាច់ញាតិរបស់ជ​ន​ត្រូវ​ចោទ​ឈ្មោះ មាស នាង ឈ្មោះ នុត សុធា និងឈ្មោះ មឿន ផល្លី បានធ្វើការរិះគន់ចំពោះ
ចំណា​ត់​ការរ​បស់សមត្ថកិច្ច និងប្រព័ន្ធតុលាកា​រ​ទៅវិ​ញ៕ដោយ៖កូឡាប

spot_img
×