Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ពីង​ពាង​ឡើងអគារ​ខ្ពស់នៅ​ហុងកុង ដើម្បីជំរុញឲ្យសន្តិភា​ព​នៅ​ទីក្រុង

spot_img

អ្នកឡើងអគារខ្ពស់ៗជនជាតិបារាំ​ង​ ដែលត្រូវគេស្គាល់ថាជាមនុស្សពីង​ពា​ង បានឡើងអគារដ៏​ខ្ព​ស់មួយ​ខ្នង​កម្ពស់ ៦៨ជាន់នៅទីក្រុងហុ​ងកុង ​និងបា​នដា​ក់បដា ដើម្បីជំ​រុញ​ឲ្យមានសន្តិភាពនៅក្នុងទីក្រុងដែ​ល​ញាំញី​ដោយ​ការបា​តុកម្ម​អស់​រយៈពេ​លជា​ច្រើនសប្តាហ៍។

មនុស្សពីងពាងឈ្មោះ Ala​in Robert បានដាក់បដានៅលើ​ជ​ញ្ជាំង​អគារ​នោះនៅ​ថ្ងៃសុក្រ​ម្សិល​មិញនេះ​ ដែលបដានោះបង្ហាញពីការចា​ប់​ដៃគ្នា និងទង់ជាតិតំណាងទីក្រុ​ង​ហុង​កុង និងប្រទេស​ចិ​ន។

ទីក្រុងហុងកុង ដែ​ល​ជាអ​តីតទឹ​កដីអាណានិគមន៍របស់អ​ង់​គ្លេស កំពុងជួបវិបត្តិធ្ងន់​ធ្ង​រ ដោយសារតែផ្ទុះការតវ៉ាប្រ​ឆាំ​ងរ​ដ្ឋាភិ​បាល ជុំវិញការបង្កើតច្បាប់​ធ្វើ​បត្យា​ប័ន។

មនុស្សពីងពាងវ័យ​ ៥៧ឆ្នាំខាងលើ ដែលត្រូវបានគេស្គា​ល់​ថា បានឡើងអគារខ្ពស់​ៗ​ជាច្រើនជុំវិញពិភពលោ​ក​ បាន​និយា​យថា សកម្មភាពដ៏គ្រោះថ្នាក់រប​ស់​គាត់ គឺជាការអំពាវណាវយ៉ាង​ប​ន្ទាន់​ដើម្បីឲ្យ​មាន​សន្តិ​ភាព។

លោកថ្លែងប្រាប់ប្រព័ន្ធ​ផ្ស​ព្វផ្សា​យថា “អ្វីដែលខ្ញុំបានធ្វើប្រហែ​ល​ជាអា​ចបញ្ចុះ​កម្តៅ និងប្រហែលជាបង្កើ​ត​ស្នា​មញ​ញឹមបា​ន។ វាគឺជាក្តីសង្ឃឹមរបស់ខ្ញុំ​”។

សូមរំលឹកថា កាលពីដើមឆ្នាំ​នេះ មនុស្សពីងពាងខាងលើត្រូវ​បា​នចាប់​ខ្លួន​នៅក្នុ​ងប្រ​ទេសហ្វីលីពី​ន ក្រោយពេលគាត់បានឡើង​អ​គារកម្ពស់ ៤៧ជាន់នៅក្នុងទីក្រុ​ង​ម៉ានី​ល។

រូបលោកធ្លាប់បានឡើង​អគារខ្ពស់ៗជាច្រើនជុំវិញពិភពលោ​ក​ ដូចជាឡើង​អគារ Burj Khalifa នៅទីក្រុងឌូ​បៃ​ ដែលវាគឺជាអគារខ្ព​ស់បំផុ​តក្នុងលោក ព្រមទាំងអគារ Petronas Towers នៅទីក្រុង​កូ​ឡាឡាំ​ពួរ និងអ​គារ Heron នៅទីក្រុងឡុងជាដើម៕

​អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×