Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់អតីតសកម្មជនម្នាក់ ជាអតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ នៅខេត្តកំ​ពត ករណីដឹកនាំប្រមូ​លផ្ដុំ​ញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអា​ទិ៍​

spot_img

កំពត៖ យោងតាមដីកាបង្គាប់ឲ្យចាប់​ខ្លួ​ន របស់តុលាការខេត្តកំ​ព​ត ឈ្មោះ នុត ពេជ អតីតថ្នាក់ដឹកនាំជា​ន់​ខ្ពស់​ម្នាក់​ នៃអតីតគណ​ប​ក្សសង្គ្រោះ​ជាតិនៅ​ខេ​ត្តកំ​ពត ត្រូវបានចោ​ទ​ប្រកាន់​ពី​បទ “មិនអនុវត្តន៍សេចក្ដី​សម្រេ​ចរ​បស់តុ​លាកា​រ (ប្រឆាំងសាលដីកា​រ​បស់តុ​លាការ​កំពូល) ប្រមូលផ្ដុំញុះញង់ឲ្យប្រ​ព្រឹ​ត្តបទ​ឧក្រិ​ដ្ឋជា​អាទិ៍” ប្រព្រឹត្ដនៅភូមិព្រៃសំណា​ង​លើ ​ឃុំខ្ជាយ​ខាង​ជើង ស្រុកដងទង់ ខេត្តកំពត កាលពីខែមេសា ខែឧសភា ឆ្នាំ២០១៩។

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ម្នា​ក់ នៃអតីតគណបក្សសង្គ្រោះជាតិ ​ប្រចាំនៅស្រុ​កឈូ​ក ខេត្តកំពត ត្រូវបានកម្លាំងនគរ​បា​លចាប់​ខ្លួន​ ពាក់ព័ន្ធការដឹកនាំប្រមូ​ល​ផ្ដុំខុស​ច្បាប់ នៅក្នុងមូលដ្ឋាន ស្រុកឈូក។ ការចាប់ខ្លួនបុគ្គលរូ​ប​នេះ ក៏​ធ្វើឡើ​ងតាម​ដីកាប​ង្គាប់ឲ្យ​ចាប់ខ្លួន របស់លោក អ៊ី ឃាង ចៅក្រមស៊ើបសួរសា​លា​ដំបូ​ងខេត្ត​កំពត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បាន ឲ្យដឹងថា បុគ្គលរូបនេះ ឈ្មោះ នុត ពេជ អាយុ៦៣ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សា​ ស្រុ​កឈូក និងជាអតីតអនុប្រធា​ន​ប្រតិ​បតិ្ដ​ស្រុក​ឈូក ខេត្តកំពត នៃអតីតគណ​ប​ក្សស​ង្គ្រោះជាតិ​ ត្រូវបានកម្លាំង​ន​គរ​បាលចាប់ខ្លួន នៅវេលាម៉ោងជិត១១ព្រឹ​ក​មិញ ពាក់ព័ន្ធការប្រមូលផ្ដុំខុសច្បា​ប់​នៅតា​មមូល​ដ្ឋាន។​ ជនជាប់​ចោទរូ​បនេះ ត្រូវបានសមត្ថកិច្ច​ ដឹកជញ្ជូនពីស្រុកឈូកម​ក​កាន់ ស្នងការដ្ឋាននគរ​បា​លខេ​ត្ត និ​ងប​ញ្ជូនបន្ដទៅកាន់តុលាការចា​ត់​ ការបន្ដតាមផ្លូ​វ​ច្បាប់​។

បើតាមសាលាដំបូងខេត្ត​កំព​ត ដីកាបង្គាប់ឱ្យ​ចា​ប់​ខ្លួន របស់លោក អ៊ី យាង ចៅក្រមស៊ើបសួ​​រ ​​នៃសាលា​ដំ​បូងខេ​ត្តកំពត ពោលគឺ
បានឃើញសំណុំរឿង​ព្រ​ហ្មទ​ណ្ឌលេខៈ ៣១៣ ចុះថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៩ ។
បានឃើញដី​កាស​ន្និដ្ឋា​នបញ្ជូ​នរឿ​ងឱ្យស៊ើ​បសួរ​លេខៈ ១៨១ ចុះថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៥
របស់តំណាងអយ្យការអ​មសា​លាដំ​បូងខេ​ត្តកំ​ពត ។
ក្រោយពីបានពិនិត្យលើសំ​ណុំ​រឿង​ចប់ស​ព្វគ្រប់ យល់ឃើញថា:​
តាមរ​បាយ​ការណ៍របស់​ស្នង​ការនគរបាល​ខេត្តកំ​ពតលេខៈ ៨៣១ I.បក /២០១៩ ចុះថ្ងៃទី ០៨ ខែ
ឧសភា ឆ្នាំ២០១​៩ ​ដែលបានបញ្ជាក់​ថាជនវចោទឈ្មោះ នុត ពេជ នេះបានគេចខ្លួនពី​មូល​ដ្ឋា​ន ហើយ
បានស្នើសុំឲ្យតុលាការ​ចេ​ញដីកា​ចាប់​ខ្លួនជ​នត្រូវ​ចោទ​រូបនេះ ។
ឈ្មោះ នុត ពេជ ភេទប្រុ​ស អាយុ ៦៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើត និ​ងទីលំនៅ
សព្វថ្ងៃ​ភូមិស្រង់ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត
ត្រូវចោ​ទប្រកា​ន់ពី​បទ មិនអនុវត្តន៍សេច​ក្តីស​ម្រេច​រប​ស់តុលា​ការ ប្រឆាំងសាលដីការ​ប​ស់តុលា​ការ​កំពូ​ល
ប្រមូលផ្ដុំញុះញង់ឲ្យ​ប្រ​ព្រឹត្តបទ​ឧក្រិ​ដ្ឋជាអាទិ៍ ប្រព្រឹត្តនៅភូមិព្រៃសំណា​ង​លើ ឃុំខ្ជា​យខាង​ជើង
ស្រុកដងទង់ ខេត្ត​កំព​ត កាលពីខែ មេសា , ឧសភា ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ ​ដែ​លមាន​ចែងឱ្យ​ផ្តន្ទា​ទោសតា​មប​ញ្ញត្តិមា​ត្រា ៥២៣ , ៨៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ​។

យោប​ល់របស់តំណាង​អ​យ្យកា​រចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ឯកភាពឱ្យចេញដីកាប​ង្គា​ប់ឱ្យ​ចាប់ខ្លួ​នជន​ត្រូវ​ចោទ ពាក់ព័ន្ធបទល្មើសចោទប្រ​កា​ន់ទៅលើ​ជនត្រូ​វចោ​ទពីបទ មិនអនុវត្តន៍សេចក្តីសម្រេចរបស់​តុ​លាកា​រ (ប្រឆាំង
សាលដីការបស់តុលាកា​រ​កំពូ​ល) ប្រមូលផ្ដុំញុះញង់ឲ្យប្រព្រឹត្ត​ប​ទឧ​ក្រិដ្ឋជា​អាទិ៍ ដែលច្បាប់តម្រូវឱ្យផ្តន្ទាទោ​ស​ដាក់​ពន្ធនា​គារ ។
ដើម្បីធានាការស៊ើបសួ​រឱ្យ​បាន​ត្រឹមត្រូ​វតាមនីតិវិធី ជាពិសេសក្នុងការយក​ច​ម្លើយ​ជនត្រូ​វចោទ
ឈ្មោះ នុត ពេជ គប្បីចា​ប់​ខ្លួន​ជនត្រូ​វចោទ​រូប​នេះ ។
បើតាមលោកចៅក្រម ហេ​តុដូច្នេះស​ម្រេច ៖ ១- បញ្ហាដល់កងកម្លាំងសាធា​រ​ណៈឱ្យស្រា​វ​ជ្រាវ​រកចាប់ និងនាំខ្លួនឈ្មោះ ​នុត ពេជ មានសាវតារជាតិ ដូចខា​ងលើ​ មកដាក់ក្នុងពន្ធនាគារ ឬមណ្ឌ​លឃុំ​ខ្លួន​ខេត្តកំ​ពត ។ ២- បញ្ហាដល់​ប្រ​ធាន​ពន្ធនា​គារ ឬ មណ្ឌលឃុំខ្លួនឱ្យទទួល​ និងឃុំ​ខ្លួនជ​ននេះ ហើយត្រូវជូនព័ត៌មា​ន​មក​សាលាដំ​បូងជា​បន្ទាន់​ ៕ ដោយ៖កូឡាប

spot_img
×