Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ឈើប្រណិត ល្មើសច្បាប់ ១៦៨​ម៉ែត្រគូប នៅ​ខេត្ត​ក្រចេះ​

spot_img

​ក្រចេះ​៖ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ឈរជើង​ប្រចាំ​នៅ​ខេត្ត​ក្រចេះ បានធ្វើ​សកម្មភាព​បង្ក្រាប​ឈើប្រណិត ល្មើសច្បាប់ ១៦៨​ម៉ែត្រគូប កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​២​ផ្សេងគ្នា គឺ​ភូមិ​អូរ​ពោរ ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រលួស​មានជ័យ និង​ភូមិ​ស្រែ​ត្រែង​ក្នុង សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់ឲ្យដឹង​ថា ក្រុម​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​រលួស​មានជ័យ សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​សណ្តាន់ នឹង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ចុះ​បង្ក្រាប​បាន​បទល្មើស​ព្រៃឈើ​ខុសច្បាប់​រាប់រយ​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ពី​ខេត្ត​ស្ទឹងត្រែង មក​លាក់ទុក​ទីតាំង​ខាងលើនេះ បម្រុង​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប ដើម្បី​បន្ត​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម ។​

​លោក សុខ កែវ នាយ​សង្កាត់​រដ្ឋបាលរ​ដ្ឋព្រៃ​ឈើ​សណ្តាន់ បាន​បញ្ជាក់​ឲ្យដឹងថា ឈើ​ទាំង​នោះ ជា​ប្រភេទ​ឈើប្រណិត​សុ​ក្រំ ឈើ​ឈ្លីក​ប្រភេទ​លេខ​១ បង្ក្រាប​បាន​ចំនួន ៣៤៣​កំណាត់ ស្មើនឹង​១៦៨​ម៉ែត្រគូប និង​ដឹកជញ្ជូន​ឈើ​ទាំង​នោះ មួយចំនួន​យក​ទៅ​រក្សាទុក​នៅ​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​សណ្តាន់​របស់លោក នឹង​មួយចំនួនធំ​ទៀត យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ខ្សា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×