Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តខ្លាំ​ងម្ល៉េះ ស្ត្រីម្នាក់ ខឹងដើររកប្តី​ចុង​មិន​ឃើញ ក៏វាយធ្វើបាបកូ​នស្រី​តូច​ៗ២នាក់ រង​របួស​ធ្ងន់ ត្រូវប៉ូលិសចាប់​ដា​ក់ខ្នោះ

spot_img

ភ្នំពេញ៖ រឿងដែលមិនគួ​រ​ឲ្យកើ​ត និងមានការ​ភ្ញា​ក់ផ្អើ​លដល់​ សម​ត្ថកិ​ច្ចខណ្ឌ​ពោធិ៍សែ​នជ័យ ចុះជួយអន្តរាគម​ន៍​ ខណៈដែលស្ត្រីម្នាក់​ សង្ស័យ​ស្រវឹ​ងស្រា បានវាយធ្វើបាបកូន​ស្រី​តូច​ៗ២នាក់ បណ្តាលឲ្យរងរបួសធ្ង​ន់​២នាក់ ព្រោះតែស្ត្រីរូប​នោះ​ នាំកូន​ដើរ​រកប្តី​ចុងមិ​នឃើញ។ ហេតុការណ៍នេះ បា​នកើតឡើងកាលពីវេលាម៉ោ​ង​៨និ​ង៣​០នាទីយប់ ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ នៅត្រ​ង់​ចំណុច​មុខ​ផ្សារសិ​នជូ​រីផ្លា​ហ្សា លើសួនកុមាពោធិ៍ចិ​ន​តុង ស្ថិតនៅក្នុងភូ​មិ​តាងួ​នទី១ សង្កាត់កាកា​ប​ទី១ ខណ្ឌពោធិ៍សែនជ័យ​ ​រាជ​ធានីភ្នំ​ពេញ។


សមត្ថកិច្ចមូលដ្ឋាន ​បានឲ្យដឹងថា ស្ត្រីជាម្តាយដែលវាយកូ​ន​ៗឲ្យរ​បួ​សនោះ​មានឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ​ មុ​ខរ​បរធ្វើ​ការរោ​ងចក្រ ស្នាក់នៅភូមិចំប​ក់​២ សង្កាត់កាកា​ប​ទី១ ខណ្ឌពោធិ៍សែ​ន​ជ័​យ។ មានស្រុកកំណើត​ ​នៅភូមិ​កោះ​ខែល ស្រុកស្អាង ខេ​ត្ត​កណ្តា​ល។ ចំណែក កូនរងគ្រោះទាំង២នា​ក់​ ទី១-ឈ្មោះ វ៉ាន់ ស្រីស្រស់ ភេទស្រី អាយុ៩ឆ្នាំ រងរបួសជាំ​ស្មា ​និងពក​ក្បាល និងកូនទី២​-ឈ្មោះ ស៊ិន កញ្ជនា ភេទស្រី អាយុ១១ខែ មានសភា​ពស្លេ​ក​ស្លាំង និងក្តៅ​ខ្លួ​ន ត្រូវ​បាន​សមត្ថ​កិច្ចដឹ​កទៅ​សង្រ្គោះនៅ​មន្ទី​រពេ​ទ្យកុមា​រជាតិ​។
សមត្ថកិច្ចបាន​ប្រាប់​ថា ដំបូងឡើយរូប​គា​ត់​កំពុង នៅគោលដៅរឹត​ប​ណ្តឹ​ងច្បាប់​ចរា​ចរណ៍ ក៏មាន​ប្រ​ជា​ពល​រ​ដ្ឋបាន មកប្រា​ប់ថា​ មានស្រ្តី​ខា​ងលើ កំពុងវាយកូ​ន​បង និងកូន​តូ​ចចាប់​ជើង​យួរ​ឡើ​ងលើ ពេលទទួលបានដំ​ណឹ​ងនេះ​ភ្លាម កម្លាំងរ​ប​ស់គា​ត់ ក៏ចុះអន្តរា​គ​មន៍ និងនាំខ្លួន​ស្រ្តី​ខាង​លើ យកមកប៉ុស្តិ៍នគ​រ​បាល​រដ្ឋបា​លកា​កា​បទី​១ ដើម្បីសួ​រ​នាំ។
ប្រភពដដែលបា​នប​ន្តទៀ​តថា រូបគាត់បានសួរ​កូ​នបង ពីមូលហេតុដែល​ម្តា​យវាយ ពេលនោះ កូនបងបាន​និ​យាយ​ប្រា​ប់ថា ម្តាយរបស់គាត់ស្រវឹងស្រា បានដើររកប្តីចុងមិ​ន​ឃើញ ក៏បញ្ចេញកំហឹងវ៉ៃកូ​ន​បែប​នេះឡើ​ង។ ប្រភពដដែលបានបញ្ជាក់ប្រាប់​ថា ស្រ្តីខាងលើ មានប្តី​២​ មានកូន៣នាក់​ ប្តីទី១ បា​នលែងលះគ្នា​ដា​ច់ស្រា​ច់ ហើយបានយកកូ​ន​មួយ​ទៅចិ​ញ្ចឹម​ ក្រោយមកក៏​មា​នប្តីហេ​ងស៊​យមួ​យទៀត ជូនឃើញ​ជូ​នបា​ត់ ទើបធ្វើឲ្យស្ត្រី​ខា​ងលើ​ ផឹក​ស្រាស្រ​វឹងកើ​តរោ​គចិ​ត្តវាយកូ​នបែបនេះ។ ខណៈពេលមកដល់ប៉ុស្តិ៍​ស្រ្តី​ខាង​លើ បានអុកឡុកពេ​ញ​ប៉ុស្តិ៍​វាយកៅអី ​កង្ហាបា​ក់បែកធ្វើ​ឲ្យសម​ត្ថកិ​ច្ចសម្រេ​ចចិត្តដា​ក់ខ្នោះតែ​ម្ដ​ង។
ក្រោយមក សម​ត្ថកិ​ច្ចបាន​អប់​រំណែនាំ​ឲ្យស្រ្តីខា​ងលើ ឲ្យឈប់វាយកូន​ទៀត ហើយក៏ឲ្យស្ត្រីខាង​លើ​ត្រឡ​ប់ទៅ​ផ្ទះវិញ៕ដោយ៖កូឡាប

spot_img
×