Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីស្រីម្នាក់នៅមន្ទីរសាធារណការខេត្តសៀមរាប អស់តំណែងនិងខ្មាសគេ ដោយប្រើប្រាស់​ អាកប្បកិរិយា​ មិនសមរម្យ​ ក្នុងពេលផ្តល់សេវា​​ ជូន​ប្រជា​ពល​រដ្ឋ

spot_img

សៀមរាប៖ បន្ទាប់ពីគណនីយហ្វេសប៊ុកមួយ ដែលបានបង្ហោះរូបភាពមន្រ្តីស្រ្តីម្នាក់ ដែលបម្រើការងារនៅមន្ទីរសាធារណការនិងដឹកជញ្ជូន ដែលបង្ហាញពីឥរិយាបទ មិនសមរម្យយកជើងរបស់ខ្លួនទៅចង្អុលស្លាកលេខម្ចាស់យាន្តយន្តរបស់គេ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសផ្ទេរភារកិច្ចមន្ត្រីឈ្មោះ​ “ស៊ីម​ សុផាត”​ ចេញពីមុខងារ​ជា​ មន្ត្រីផ្តល់សេវាសាធារណៈផ្ទាល់។

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន បានប្រកាសផ្ទេរភា​រកិ​ច្ចម​ន្ត្រីឈ្មោះ​ “ស៊ីម​ សុផាត”​ ចេញពីមុខងារ​​ជា​ “ម​ន្ត្រីផ្ត​ល់សេវា​សាធារ​ណៈផ្ទា​ល់​” ទៅជា​ “មន្ត្រី​រដ្ឋ​បា​លទូ​ទៅ​“ ដោយសារតែមន្ត្រីរូបនេះ​បា​នប្រព្រឹ​ត្តិ​ នូ​វកំ​ហុសឆ្គង​ តាមរយៈការប្រើប្រាស់​ អាកប្បកិរិយា​ មិនសមរម្យ​ ក្នុងពេលផ្តល់សេវា​ ជូន​ប្រជា​ពល​រដ្ឋ។

ក្រសួងបានបន្តថា ​ប្រសិនបើបងប្អូ​នប្រ​ជាព​លរដ្ឋ​ ជួបប្រទះនឹងការផ្តល់​សេ​វា​​សាធា​រណៈ​ ក្នុងវិស័យសាធា​រ​ណកា​រ​ និង​ដឹ​កជញ្ជូន​ ក្រោមអាកប្បកិរិយា​មិនស​ម​រម្យ​ របស់មន្ត្រីយើងខ្ញុំនោះ​ សូមមេត្តា​រាយការណ៍ដោយ​ភ្ជា​ប់​​ជាមួយ​ នឹងឈ្មោះ​ម​ន្ត្រី​ អត្ត​លេ​ខ​ ពេលវេលាកើតហេតុ​​ ទីតាំងផ្តល់សេវា​​​ រូបភាព​ វីដេអូ​ និងភស្តុតាងផ្សេងៗ​ ដើម្បីយើងខ្ញុំពិនិត្យ​ ចាត់វិធានការតាមនី​តិ​វិធី​។

បណ្តាញសង្គមបាន​រិះគន់ថា “ចរឹតមន្ត្រីសាធារ​ណការ និងដឹកជញ្ជូនខេត្តសៀមរាប​ ​កំពូល​ឈ្លើយ យកជើងរបស់ខ្លួនទៅចង្អុលស្លា​ក​លេខ​ម្ចាស់​យាន្ត​យន្ត​របស់គេ​ដែលគេ​ស្រឡាញ់ស្ទើរយះសំពត់​ ថែមទាំងប្រើសម្ដីគួរឲ្យស្អប់ខ្ពើម​មិ​នស័ក្តិសម្យជាមន្ត្រីបម្រើសេវាសាធារណៈនៅកន្លែ​ង​ឆៀក​រថ​យន្តខេ​ត្តសៀម​រាប​សោះ។ នេះបើយោងតាមប្រជាព​ល​រដ្ឋដែ​លបានយកឡានទៅឆៀកនៅខេត្ត​សៀ​មរា​បកាល​ពីថ្ងៃ​ទី14 ខែសីហា ឆ្នាំ2019″។

ចំណែកលោកវីល្លាម ​បានស​រសេរ​លើហ្វេសប៊ុកថា ” ចរឹតរបៀបនេះ​ហើយដែលចេះ​តែនាំ​ឲ្យរាស្ត្រក្ដៅ​ក្រហា​យ សូមផ្លាស់ប្ដូរឥរិយា​ប​ថមិ​នត្រឹមត្រូវរបស់អ្នកក្នុងការបំ​ពេ​ញមុ​ខងារ​សាធារណៈ ! ប្រសិនជា​អ្ន​កគិ​តថាអ្ន​កជា​ចៅហ្វាយ សូមលាឈប់ពីការ​ងា​រចុះ ព្រោះ មន្ត្រី ជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរា​ស្ត្រ​ទេ សូមមន្ត្រីនានាកុំយកត​ម្រា​ប់តា​មមន្ត្រី​រូប​នេះ ។ នេះជារូបភាពម​ន្ត្រីសា​ធារណៈការខេត្តសៀមរា​ប”៕

spot_img
×