Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេឧក្រិដ្ឋជនព្រៃឈើ គង់ ក្រឹង ពាក់ខ្នោះដៃបញ្ជូនឡើងតុលាការ

spot_img

ភ្នំពេញ៖ ល្អណាស់ ពេលនេះ មេឧក្រិដ្ឋជនព្រៃឈើ គង់ ក្រឹង បានពាក់ខ្នោះដៃហើយ ដើម្បីបញ្ជូ​នជន​នេះទៅ​តុលាការ ! នេះទើបស្មើភាព អ្នកក្រ អ្នកមានឲ្យតែធ្វើខុសគឺ “ខ្នោះ”។ នេះបើតាមការឲ្យដឹងពី​លោ​កវី​ល្លាម នៅថ្ងៃទី១៧សីហា​នេះ។



សូមបញ្ជាក់ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក​នា​យឧ​ត្តមសេ​នីយ៍ សៅ សុខា អគ្គមេបញ្ជាការរ​ងនៃ​កង​យោធព​លខេ​មរភូមិន្ទ មេបញ្ជាការកងរា​ជ​អា​វុធ​ហត្ថ​លើផ្ទៃ​ប្រទេស និងជាប្រធានគណៈក​ម្ម​ការ​ជាតិ​ និងមានការស​ម្រ​បសម្រួ​លពីអ​យ្យការ កម្លាំងអាវុធហ​ត្ថ​ខេត្តក្រ​ចេះ បានធ្វើការឃាត់​ខ្លួន​បុគ្គ​លពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំ​នួ​ន២​រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណា​ស៊ាត ជាកូនប្រសា។
យោងតាម​ក្រមនី​តិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវកា​រ​ចាំបា​ច់នៃកា​រស៊ើ​បអង្កេត មន្ត្រីនគរបា​ល​យុត្តិ​ធម៌ អាចឃាត់ខ្លួនបុគ្គ​ល​ដែលស​ង្ស័យថា បានចូលរួមក្នុង​ប​ទល្មើ​ស នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩៕ ដោយ៖កូឡាប

spot_img
×