Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្រ្តសម្រាប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២១០៩

spot_img

ឆ្នាំ​ជូត 

រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកប្រកបការងារអ្វីឃើញថា មានការលូតលាស់និងទទួលផលល្អៗមកវិញគ្រាន់ជាទីកក់ក្តៅ។ ការរស់នៅកើតបញ្ហាប្រទាំងប្រទើសនិងក្រុមមនុស្សប៉ងអាក្រក់ច្រើនគប្បីប្រយ័ត្នប្រយែង។ អ្នកអាជីវករមានការលូតលាស់ទៅមុខគួរសម ហើយការរកផលកម្រៃទៀតសោតគ្រាន់បានមួយកក់ក្តៅ ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងជា​​​​​​​​​​​​​​​​​​​​​ឱកាសល្អប្រពៃបំផុត៕

ឆ្នាំ​ឆ្លូវ 

រាសីល្អជាមធ្យម។ ការងារ  នៅថ្ងៃនេះលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។សម្រាប់ការធ្វើដំណើរទៅទិសពាយ័ព្យពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រយ័ត្នប្រយែងបន្តិច។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕

ឆ្នាំ​ខាល 

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារអ្វីមួយតែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញផងដែរ។ការប្រកបរបររកស៊ីជួញដូរលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។

រីឯមនោសញ្ចេតនា ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមនិងនឹករលឹកចំពោះគ្នាប្រពៃណាស់៕

ឆ្នាំ​ថោះ 

រាសីខ្ពស់ត្រដែត។ ការងារ នៅថ្ងៃនេះបើមានបញ្ហាអ្វីមួយលោកអ្នកប្រញាប់ធ្វើការចរចាឬទំនាក់ទំនងប្រកបជំនួញអ្វីៗឃើញថាតែងផ្តល់ជាផ្លែផ្ហាមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕

ឆ្នាំ​រោង 

រាសីល្អជាមធ្យម។ នៅក្នុងអំឡុងពេលនេះលោកអ្នកគប្បីមានការបើកចិត្តឱ្យទូលាយជាងនេះទើបដំណើរជីវិតមានភាពសុខដុម ហើយគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។នៅថ្ងៃនេះវិញបើលោកអ្នកប្រកបការងារអ្វីមួយមិនគប្បីមានភាពរឹងរូសឬយកភាពមោហៈទោសៈដាក់ខ្លួនឡើយបើពុំនោះទេនឹងជួបរឿងរាវបង់ប្រយោជន៍ណាមួយជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយគួរមានការគិតឱ្យបានជ្រុយជ្រោយមុនធ្វើអ្វីមួយព្រោះបើបោះទុនទៅហើយមិនងាយដកទុនមកវិញឡើយហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខនាំឱ្យល្អក់កករផ្លូវចិត្តច្រើន ៕

ឆ្នាំម្សាញ់

រាសីស្រុតចុះ។ ការងារ នៅថ្ងៃនេះលោកអ្នកមិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ឬទៅតានតឹងក្នុងរឿងអ្វីមួយឡើយព្រោះថាផលអាក្រក់ងាយកើតចំពោះមុខណាស់ដែរ។លោកអ្នកមិនគប្បីលូកដៃទៅក្នុងល្បែងស៊ីសងឡើយដើម្បីចៀសវាងការលង់ខ្លួនកែមិនឡើង ហើយពិសេសជួបផលលំបាកណាមួយជាន់កបន្ថែមទៀតហើយរើខ្លួនលែងរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញភាពស៊យនៅតែតាមជាប់ជានិច្ច​ ដូច្នេះឱ្យប្រយ័ត្ន​ជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេ។​

រីឯមនោសញ្ចេតនាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការបែកបាក់៕

ឆ្នាំមមី

រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់ដែរ។ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕

ឆ្នាំមមែ

រាសីខ្ពស់ត្រដែត។ ការងារ និងជីវិតប្រចាំថ្ងៃ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីធ្វើអ្វីក៏ដោយតែងមានភាពងាយស្រួលនិងមានជោគជ័យដែរ។សម្រាប់លោកអ្នកដែលចង់ប្រកបជំនួញអ្វីមួយពេលនេះអាចចាប់ផ្តើមបានហើយពីព្រោះថានឹងឆ្លើយតបផលល្អៗនាថ្ងៃខាងមុខនេះវិញ។ក្នុងពេលនេះដែរសម្រាប់បុរសចូរប្រយ័ត្នបញ្ហាសុខភាពបន្តិចពីព្រោះថាងាយទទួលរងការឈឺថ្កាត់ណាស់ផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរសម៕

ឆ្នាំវក

រាសីស្រុតចុះ។ ការងារ នៅថ្ងៃនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហាឯកសារពីព្រោះថាងាយកើតការជ្រុះបាត់ឬទទួលរងការបាត់បង់ដោយប្រការណាមួយណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរទោះជួញទីជិតឆ្ងាយមិនសូវកាក់កបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់ផងដែរ។ ដំណើរចាកចេញក្រៅផ្ទះលោកអ្នកអាចជួបរឿងទាំងល្អទាំងអាក្រក់ដូច្នេះគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពុំនោះទេផលវិបាកពិតជាកើតឡើងចៀសពុំរួចឡើយ។

រីឯបញ្ហាមនោសញ្ចេតនា ស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយនិងប្រទាំងប្រទើសគ្នាច្រើន៕

ឆ្នាំរកា

រាសីល្អជាមធ្យម។ ការងារ និងជីវិតរស់នៅ​ នៅថ្ងៃនេះដួងរាសីមិនគាប់ប្រសើរទេដោយមានគ្រោះយាយីច្រើនដូចនេះគប្បីមានការប្រយ័ត្នប្រយែងគ្រប់រឿងទើបគ្មានបញ្ហាចូលមកលុកលុយក្នុងដំណើរជីវិតទៅរួច។ ការរស់នៅ ឱ្យប្រយ័ត្នបញ្ហារឿងការងារបញ្ហាប្រាក់កាស និងបញ្ហាប្តីប្រពន្ធពីព្រោះមានរឿងមិនឱ្យសប្បាយចិត្តច្រើនលុកលុយយាយី។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះវិញជួបបញ្ហាការរកប្រាក់ចំណូលហើយប្រាក់បង្វិលដើមទុនទៀតសោតមានការខ្វះមុខខ្វះក្រោយច្រើន។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំច

រាសីល្អជាមធ្យម។ ការងារ និងជីវិតរស់នៅ នៅថ្ងៃនេះដួងរាសីមិនគាប់ប្រសើរទេដោយមានគ្រោះយាយីច្រើន ដូចនេះគប្បីមានការប្រយ័ត្នប្រយែងគ្រប់រឿងទើបគ្មានបញ្ហាចូលមកលុកលុយក្នុងដំណើរជីវិតទៅរួច។ ការរស់នៅ ឱ្យប្រយ័ត្នបញ្ហារឿងការងារបញ្ហាប្រាក់កាស និងបញ្ហាប្តីប្រពន្ធពីព្រោះមានរឿងមិនឱ្យសប្បាយចិត្តច្រើនលុកលុយយាយី។សម្រាប់ពេលវេលាល្អក្នុងថ្ងៃនេះឱ្យលោកអ្នកសម្តេចចិត្តក្នុងរឿងអ្វីមួយគឺម៉ោង ១១,០០-១២,៥៩នាទីថ្ងៃ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះវិញជួបបញ្ហាការរកប្រាក់ចំណូលហើយប្រាក់បង្វិលដើមទុនទៀតសោតមានការខ្វះមុខខ្វះក្រោយច្រើន។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំកុរ

រាសីខ្ពស់ត្រដែត។ ការងារ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬស្ម័គ្រចិត្តប្រកបកិច្ចការងារកន្លែងណាមួយផង។ ទោះបីយ៉ាងណាក្តីសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកពុំគប្បីមានអំនួតក្អេងក្អាងឱ្យសោះព្រោះទ្រព្យដែលបម្រុងរត់ចូលបែរជាអាចរត់ចេញទៅវិញទៀតផង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងផ្អែមល្ហែមប្រពៃ៕

spot_img
×