Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​លុប​ដៃសមុទ្រ​នៅ​ទឹកឈូ​

spot_img

​កំពត​៖ ថ្មី​ទៀតហើយ​សម្រាប់​ខេត្តកំពត​ដែល​ស្ថិតនៅ​គល់ស្ពាន​ក្បាល​រមាស ស្រុក​ទឹកឈូ ខេត្តកំពត កំពុងមាន​​ការចាក់ដី​លុប​ដៃសមុទ្រ​។​

​បើតាម​លោក អ៊ំ សាវ​ណ្ណ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក សាខា​ខេត្តកំពត​បាន​ឲ្យ​ដឹង នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា​នេះ​ថា កាលពី​ខែ​មុន​ចាក់ដី​លុប​សមុទ្រ ពេលនេះ​ចាក់ដី​លុប​ដៃសមុទ្រ​ម្តង មិនដឹង​ថ្នាក់ដឹកនាំ និង​មន្ទីរ​ពាក់ព័ន្ធ​គិត​បែបណា​ទេ​ហើយ​។​

​យើងខ្ញុំ​សង្ឃឹមថា អភិបាលខេត្ត​កំពត​លោក​ជាវ តា​យ សូម​លោក​មេត្តា​មើល​កូនចៅ​ថ្នាក់ក្រោម​ផង នេះ​ជា​ដៃសមុទ្រ​ហើយ​វា​ជា​សម្បត្តិ​របស់​រដ្ឋ​គឺ​មិនអាច​លក់​អោយទៅជា​កម្មសិទ្ធិ​បុគ្គល​ឡើយ​។​

​ចំណែក​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ថ្លែងថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ត្រួតពិនិត្យ​អោយ​មែន​ទែន​​​ងាក​លុប​ងាក​លុប ដេ​ី​ម្បី​យក​ដី​លក់ ថ្ងៃនេះ​លុប​​ភ្លេចខ្លួន​ក៏មាន​ប្លង់​ព្រោះ​មាន​កន្លែង​ខ្លះ​មាន​ប្លង់​
​ដល់​​ក្នុង​សមុទ្រ​ទៅទៀត ។

​លោក​បន្តថា ករណី​ដឹក​ដី​ទាំង​ឡាន​យកទៅ​លុប​កន្លែង​មួយ​​វា​មិនមែន​អាជ្ញាធរ​មិនដឹង​ទេ តែ​ស​ង្ស័​ថា​មាន​
​មូលហេតុ​ដែលនាំអោយ​អាជ្ញាធរ​ធ្វេ​ី​មិនដឹង ៕​ ដោយ​៖​កូ​ឡាប

spot_img
×