Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុទ្ទកាល័យ លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​បដិសេធ​ចំពោះ​ខ្លឹមសារ ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ និងវិទ្យុ​អាស៊ីសេរី ករណី​ចាប់លោក អះ​ម៉ាត់ យ៉ះ​យ៉ា​

spot_img

​ភ្នំពេញ ​៖ ​ខុទ្ទកាល័យ លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​បដិសេធ​ចំពោះ​ខ្លឹមសារ ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ និង វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ជំវិញ​ការចាប់ខ្លួន​លោក​អះ​ម៉ាត់ យ៉ះ​យ៉ា ដែល​បានលើកឡើង​ដោយ​បំ​ភ្លែ​ខុសពី​ការពិត​​និង មាន​ចរិត​មួលបង្កាច់ អុជអាល បង្កចលាចល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង សេចក្តីថ្លៃថ្នូរ​​របស់លោក អូស្មាន ហាស្សាន់ ដោយបាន​​ដកស្រង់​សម្តី​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ថា អ្នក​​ដែល​រៀបចំ​គម្រោង​ចាប់​លោក​ដាក់ពន្ធនាគារ​នេះ​គឺ លោក អូស្មាន ហាស្សាន់ ដោយសារតែ​​លោក និង ពលរដ្ឋ​ជំទាស់​នឹង​គម្រោង​ចង់​ធ្វើ​ផ្លូវ​​ពុះ​ដី​វិហារ​បឹងកក់​។​

​នៅ​ថ្ងៃទី​១៧ ខែ តុលា ឆ្នាំ​២០១៨ ខុទ្ទកាល័យ លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ខ្លឹមសារ​​ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ និង វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ដែល​បាន​លើក​​ឡើង​ដោយ​បំ​ភ្លៃ​ខុសពី​ការពិត និង មាន​ចរិត​មួលបង្កាច់ អុជអាល បង្កចលាចល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​​សេចក្តីថ្លៃថ្នូរ​របស់ លោក អូស្មាន ហាស្សាន់ ដោយបាន​ដកស្រង់​សម្តី​លោក អះ​ម៉ាត់ ប៉ះ​យ៉ា​ថា​​អ្នក​ដែល​រៀបចំ​គម្រោង​ចាប់​លោក​ដាក់ពន្ធនាគារ​នេះ​គឺ លោក អូស្មាន ហាស្សាន់ ដោយសារតែ​លោក និង​ពលរដ្ឋ​ជំទាស់​នឹង​គម្រោង​ចង់​ធ្វើ​ផ្លូវ​ពុះ​ដី​វិហារ​បឹងកក់​។​

​ខុទ្ទកាល័យ សូមបញ្ជាក់ថា ការផ្តន្ទាទោស​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ដាក់ពន្ធនាគារ ជា​សមត្ថកិច្ច​របស់​តុលាការ​ទាំងស្រុង ។ នេះ​គឺជា​រឿង​ឯកជន​របស់លោក អះ​ម៉ាត់​យ៉​យ៉ា ដែល​ត្រូវបាន​តុលាការ​រកឃើញថា បាន​បញ្ជូន​ពលករដោយ​ខុសច្បាប់ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​បោះបង់ចោល​អស់​រយៈពេល​ជាង ១២ ឆ្នាំ ហើយ​ត្រូវបាន ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ជួយសង្គ្រោះ​មកដល់​កម្ពុជា​វិញ ដែល​ជនរងគ្រោះ​ឈ្មោះ ម៉ាត់ សា​ណាស់ បានមក​ដល់​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ និង ឈ្មោះ អេង ពៅ បានមក​ដល់​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់មក​ពួកគេ​បាន​ប្តឹងទៅ​សមត្ថកិច្ច ហើយ​ត្រូវបាន​​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ១៥ ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ប្រាក់ ទៅ​ជនរងគ្រោះ​ចំនួន ២០០ លាន​រៀល​ពីបទ​ជួញដូរ​មនុស្ស​ដោយ​ខុសច្បាប់ ករណីនេះ​មិនមាន​ពាក់ព័ន្ធ​នឹង គម្រោង​ធ្វើ​ផ្លូវ​របស់ សាលា​រាជធានី​ភ្នំពេញ​កាត់​ដី​វិហារ​បឹងកក់​នោះឡើយ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×