Wednesday, May 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ឃុំ​ឈើទាល បង្ក្រាប​បន​ល្បែង​ជល់​មាន់​

spot_img

​កណ្ដាល​៖ ប៉ូលិស​ស្រុក​កៀនស្វាយ​បាន បង្ក្រាប​បន​ល្បែង​សុ​ី​សង​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ដីចំការ​ស្វាយ​មិន​ស្គាល់​ម្ចាស់​(​ម្ចាស់​ដី​នៅ​ភ្នំពេញ​)​ស្ថិត​​នៅ​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​១៨​ខែ​ី​ហា​ឆ្នាំ​២០១៩​នេះ ដោយ​ចាប់​អ្នកលេង​មាន់​២​នាក់ និង​វត្ថុតាង​មួយចំនួន​។​

លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ ព្រុំ សំណាង បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ជនសង្ស័យ ចំនួន​០២​នាក់​ ៖ ១-​ឈ្មោះ សឿ ធី ហៅ​ជ្រូក ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ ភូមិ​ព្រែក​ដូង​ឃុំ​កំពង់ស្វាយ​ស្រុក​កៀន​ស្វា​​យ ខេត្តកណ្តាល មុខរបរ កម្មករ​(​ឃាត់ខ្លួន ) និង​ទី​២-​ឈ្មោះ ប៉ាន ប៉ុង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​​ ជនជាតិខ្មែរ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កតា​ជ័រ ឃុំ​ស្វាយ​ប្រទាល​ស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កសិករ ជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន (​ឃាត់ខ្លួន​) ។​

ចំពោះ​វត្ថុតាង​ចាប់យក​រួមមាន មាន់​ឈ្មោល​ចំនួន​២​ក្បាល ក​ន្ក្រ​កដា​ក់មាន់​ចំនួន​២ ស្ក​ត់រំ​ជើងមាន់​ចំនួន​២​ដុំ ខ្នាយ​ដែក​មួយ​ចំហៀង ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក​ហុងដា​ C ១២៥ ​ស៊េរី​ឆ្នាំ​២០១៨​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​​កណ្តាល ​1Y7037​ នឹង​មួយគ្រឿង​ទៀត​ ​ម៉ាក​ហុងដា ​C ១២៥ ​ស៊េរី​ ឆ្នាំ​ ២០១៩​ ពណ៌​ខ្មៅ​។​

លោក​ព្រុំ សំណាង បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈើទាល​បានធ្វើការ​ដើរល្បាត​តាម​ភូមិសាស្ត្រ​នៅក្នុង​ឃុំ ពេលមកដល់​កន្លែង​ចំការ​ស្វាយ​មួយកន្លែង នៅក្នុង​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ក៏​ប្រទះឃើញ​មនុស្ស​មួយក្រុម​កំពុងតែ​នាំគ្នា​លេង​ជល់​មាន់ ស៊ីសង​ដាក់​លុយ ហើយ​ពេល​ឃើញ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ក្រុម​ពួក​ជល់​មាន់​ក៏​នាំគ្នា​រត់​បែក​ហ្វូង គ្នា​ប្រសាច ភ្លាមនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះទៅ​ដេញចាប់បាន​មនុស្ស​២​នាក់ រួមទាំង​វត្ថុតាង​មួយចំនួន យកមក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​សឿ ធី បាន​សារភាពថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​ពេលវេលា​ដូចខាងលើ​​ខ្លួន​កំពុង​ធ្វើ​រោងបុណ្យ​៧​ថ្ងៃ​នៅ​ចំណុច​ភូមិ​​ឃុំ​កើតហេតុ​ឃើញ​គេ​ស្ពាយ​កន្ត្រ​កមាន់​ចូលទៅ​ចំការ​ស្វាយ ក៏​ឈប់​ធ្វើ​រោង​បុ​
​ណ្យ​យក​ម៉ូតូ​ប្អូន​ជិះ​ទៅ​មើល​គេ​ជល់​មាន់ ។ ចំណែក​ឈ្មោះ​ប៉ាន ប៉ុង បាន​យក​មាន់​ពី​ផ្ទះ​ទៅ​ជល់​ជាមួយនឹង​គេ​ដែរ​ ​ហើយ​ឈ្មោះ​ប៉ាន ប៉ុង ក៏បាន​សារភាពថា កន្លងមក​ខ្លួន​ពិតជា​ធ្លាប់បាន​ប្រើប្រាស់​សារធាតុ​ញៀន​នឹង​ធ្លាប់​ទ​ទូល​សារធាតុ​ញៀន​ពី​ឈ្មោះ សាល នៅ​ភូមិ​ព្រែក ជ័រ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង យក​ចែកចាយ​ឲ្យ​អ្នកប្រើប្រាស់​ដែរ​។​

​ជនសង្ស័យ​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល ដើម្បី​បន្ត​ចាត់ការ​តាមច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×