Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​ម្នាក់ ជិះ​ម៉ូតូ​ជាមួយ​ឪពុកទៅ​មើល​មណ្ឌលប្រឡង ត្រូវ​រថយន្តបុក​ស្លាប់​

spot_img

​អាសូរ​ណាស់​! យុវតី​ម្នាក់ ជិះ​ម៉ូតូ​ជាមួយ​ឪពុក ទៅ​មើល​មណ្ឌល​ដែល​ត្រូវ​ត្រៀមប្រឡង​ថ្ងៃស្អែក ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​បើក​ផ្តាច់ជីវិត​មួយ​រំពេច នៅតាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ ​យុវតី​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​ឪពុក ដើម្បី​ទៅ​មើល​មណ្ឌល​ប្រឡង​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​តែ​អកុសល​ជួប​គ្រោះថ្នាក់​ចរាចរ ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​ផ្តាច់ជីវិត​ស្លាប់​មួយ​រំពេច យ៉ាង​គួរ​ឲ្យ​សង្វេគ ចំណែក​ឪពុក​រងរបួស ទ្រហោយំ​បោក​ខ្លួន​ឱប​សព​កូនស្រី ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ស្ថិតក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រៅ​យ​ចង្វា រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ចថ្លែងថា ជនរងគ្រោះ​មានឈ្មោះ អ៊ុយ លី​លី អាយុ​១៨​ឆ្នាំ ជា​សិស្ស​នៅ​វិទ្យាល័យ​សិរី​មង្គល​រកា​កោង ស្នាក់នៅ ភូមិ​រកា​កោង ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល ។ អ្នកបើកបរ​រថយន្ត​ឈ្មោះ អេង ទិ​ត្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​លំនៅ​ភូមិ​ព្រៃ​ស្បូវ ឃុំ​នរាយ ស្រុក​ឈូក ខេត្តកំពត ។​

​មុន​កេី​ត​ហេតុ យុវតី​ខាង​លេី​បាន​ជិះ​ម៉ូតូ​ជាមួយ​ឪពុក​ម៉ាក​ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១AQ-៧០៧០ ទៅពិនិត្យ​ឈ្មោះ​ប្រឡង​សម្រាប់​ស្អែក​នេះ នៅ​មណ្ឌល​ប្រឡង​មួយ​ក្នុង​ក្រុង​តាខ្មៅ ។ ស្រាប់តែ​មកដល់​ចំណុច​កេី​ត​ហេតុ ឪពុក​របស់​យុវតី​ខាងលើ បាន​ឈប់​នៅ​កន្លែង​ភ្លើង​សញ្ញា​ចរាចរណ៍ តែដោយសារ​រថយន្ត​ដឹក​ឥដ្ឋ​ពេលមកដល់​កន្លែង​ភ្លេី​ង​សញ្ញា​ចរាចរណ៍​មិន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​តែម្តង ខណៈ​ឪពុក​ត្រឹម​រងរបួស​តែប៉ុណ្ណោះ ។​

​ក្រោយ​កេី​ត​ហេតុ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​រួមទាំង​អ្នក​បេី​កបរ និង​ប្រមូល​វត្ថុតាង​ទៅ​រក្សាទុក​បណ្តោះអាសន្ន​​នៅ​អធិការដ្ឋាន​នគរបាល រង់ចាំ​ការដោះស្រាយ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×