Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហិង្សា​ដោយ​ចេតនា ចាប់​បុរស​ម្នាក់ ដែល​វាយ​បុស​ម្នាក់​ចំក្បាល​បណ្ដាលឱ្យ​រងរបួស​ធ្ងន់

spot_img

​ត្បូងឃ្មុំ​ ៖ កាលពី​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤និង៣០​នាទី មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​នៅ​ចំណុច​ក្រោម​សំយាប មុខផ្ទះ​ជនសង្ស័យ​ស្ថិតនៅ ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ។​

​បង្កដោយ​ជនសង្ស័យ​ឈ្មោះ យឹម លីម ភេទ ប្រុស អាយុ​៦៦​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​~​ឃុំ ចំណុច ខាងលើ បានធ្វើ​សកម្មភាព​យក​ញញួរ​មក​វាយ​លើ ជនរងគ្រោះ​ឈ្មោះ ភុ​ន ផាន់​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ​រស់នៅ​ផ្ទះ​ជាមួយគ្នា​ចំក្បាល​០១​កន្លែង​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ខណៈពេល​ជនរងគ្រោះ​កំពុង​ដេក លក់​លើ​អង្រឹង រីឯ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ គេចខ្លួន បាត់ រីឯ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។

​ដោយមាន​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ និង​បញ្ជា​ពី​លោក ហាក់ សៀក​លីម ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​នៅវេលា​ម៉ោង​៥ និង ២០​នាទី​ទៀបភ្លឺ​ថ្ងៃទី ១៨​ខែសីហា​ឆ្នាំ​២០១៩​កំលាំង​ជំនាញ​នគរ បាល​ស្រុក​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ចំណុច​ផ្លូវបំបែក​ថ្នល់ទទឹង ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខណៈពេល​ជនសង្ស័យ​រង់ចាំ​ជិះ​រថយន្តឈ្នួល​គេចខ្លួន​ទៅ​ស្រុកកំណើត​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×