Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​សៀមរាប សួរសុខទុក្ខ​មន្ត្រីនគរបាល​ដែល​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​

spot_img

​ក្នុងឱកាស​បំពេញបេសកកម្ម​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ឆ្លៀត​អញ្ជើញ​ទៅសួរសុខទុក្ខ​មន្ត្រីនគរបាល​ខេត្ត ម្នាក់​ឈ្មោះ ហួត មុនី​ពិសាខ ដែល​បាន​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​ក្រុង​សៀមរាប ខណៈ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​អ៊ូ​ប៊ុន ក្នុងប្រទេស​ថៃ ។​

​ក្នុងឱកាស​នោះដែរ លោក​ទៀ សីហា បាន​សម្ដែង​នូវ​ការសោកស្តាយ​ជាខ្លាំង​ណាស់​ចំពោះ​ព្រឹត្តិ​ហេតុ​គួរ​ខ្លា​ចនេះ ដែល​វា​កើតចេញពី​ការធ្វេសប្រហែស មិនមាន​ការគ្រប់គ្រង​បច្ចេកទេស​ឲ្យ​បានល្អ ដូច​អ្វីដែល​សមត្ថកិច្ច​ជំនាញ​បានដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​ចំពោះ​មុខរបរ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់ ដូចជា​ស្ថានីយ​ប្រេង​ឥន្ទ​នៈ និង​ស្ថានីយ​លក់​ហ្គាស​នេះ​ជាដើម ព្រោះថា​សម្រាប់​មុខរបរ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់​នេះ វា​មិន​ត្រឹមតែ​បង្ក​វិនាសកម្ម​បំផ្លាញ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ នៅពេលដែល​ខ្វះ​ការប្រុងប្រយ័ត្ន តែ​វា​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​សម្រាប់​អ្នកដទៃ​ផងដែរ ។

​លោក​ទៀ សីហា ក៏បាន​ជូនពរ សូម​ឲ្យ​អ្នកជំងឺ​ទាំងអស់ ទាំង​ជនជាតិខ្មែរ និង ជនជាតិ​បរទេស បាន​ឆាប់​ជាសះស្បើយ ដើម្បី​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ ។​

​គួររំលឹកថា កាលពី​វេលា​ម៉ោង​១:១៥​នាទី​រសៀល កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​ករណី​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្នុង​ក្រុង​សៀមរាប ដែលជា​របស់​ឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ហ្គាស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ចំនួន​១៣​នាក់ ក្នុងនោះ​ស្រី​ចំនួន​០៣​នាក់ របួសធ្ងន់​ចំនួន​០៦ នាក់ ហើយ​ក្នុងចំណោម​អ្នករងរបួស​ចំនួន​១៣​នាក់​នេះ មាន​ជនជាតិ​បរទេស ចំនួន​០២​នាក់ ហើយ​ក្រោយពី​កើតហេតុ ដោយមាន​ការសម្របសម្រួល​ពី​លោ​កទៀ សីហា អភិបាលខេត្ត​សៀមរាប ដែលជា​ជំហាន​ដំបូង ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន រួច​បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ចំនួន​០៧​នាក់ ក្នុងនោះ​ជនជាតិ​បរទេស​ចំនួន​០១​នាក់ , បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ចំនួន​០១​នាក់ ជា​ជនជាតិ​បរទេស , នៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន​ក្នុង​ខេត្ត ចំនួន​០៤​នាក់ និង​សុំ​ចេញទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​ចំនួន​០១​នាក់ ។​

​ក្រៅពី​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស ករណី​ផ្ទុះ​ហ្គាស​ឆេះ​នេះ ក៏បាន​បណ្តាល​ឲ្យ​ខូចខាត​ហាង​បញ្ចូល​ហ្គាស មាន​ជញ្ជាំង​ស័ង្កសី ប្រក់​ស័ង្កសី ប្រវែង​៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ , ឆេះ​ម៉ូតូ​ខូច​ទាំងស្រុង​ចំនួន​២​គ្រឿង , ឡាន​បញ្ចូល​ហ្គាស​ចំនួន ០១​គ្រឿង និង ឡាន​០១​គ្រឿង​ទៀត​បែក​កញ្ចក់ ។​

​បន្ទាប់ពី​មាន​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​កើតឡើង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង លោក ទៀ សីហា និង​លោកស្រី ទាង អេង ទៀ សីហា ក្នុងនាម​ប្រធាន​ប្រតិភូ​អាជ្ញាធរខេត្ត បាន​ដឹកនាំ​ប្រតិភូ​ជា​មន្ត្រីរាជការ​នៃ​រដ្ឋបាលខេត្ត និង ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសាកសួរ​សុខទុក្ខ និង នាំយក​អំណោយ​មនុស្ស​ធ៌​ម ជូន​ដល់​អ្នកជំងឺ ដែលជា​ជនរងគ្រោះ​ក្នុង​ព្រឹត្តិ​ហេតុ​នោះ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×