Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហាសុ​ខ​ភាពបេ​ក្ខជន ក្នុង​អំឡុ​ងពេ​លដំ​ណើរ​ការ​សំណេរនៃការប្រឡងបាក់ឌុប

spot_img

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបាន​ប្រ​កាសថា បេក្ខជនប្រឡងនៅតាមមណ្ឌល​មួ​យចំ​នួន មានបញ្ហាសុ​ខ​ភាព នៅក្នុងអំឡុងពេលប្រឡងក្នុ​ង​ដំ​ណើរសំ​ណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិ​យ​ភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈ​វិ​លមុខ​ ខ្យល់គរ ក្អួត ជាដើម។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើង​វិ​ញ បន្ទាប់ពីមានអាការៈធូ​រ​ស្រាល ដោយការទទួលបានជំ​នួ​យ​សង្គ្រោះប​ឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាម​ម​ណ្ឌល​នោះ និងបេក្ខជនម្នាក់ត្រូវបានប​ញ្ជូ​នទៅ​មន្ទីរពេទ្យ និងបានត្រឡប់មកម​ណ្ឌ​លប្រ​ឡង​វិញ ដើម្បីបន្តដំណើរសំណេរក្រោយពី​បា​នទ​ទួល​កា​រព្យា​បាល។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញ​​បើក​ហឹប​​វិ​ញ្ញាសា​​ដោ​យ​ផ្ទាល់ ​នៅ​មណ្ឌល​​ប្រឡង​​វិ​ទ្យាល័យ ព្រះស៊ីសុវត្ថិ ​ នៅ​​ព្រឹក​ថ្ងៃ​ទី​១ នៃ​ដំ​ណើ​រ​កា​រ​សំណេរ​ ការ​ប្រឡង​សញ្ញាបត្រ​​ម​ធ្យម​​សិ​ក្សា​​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​​វិ​ជ្ជា សម័យ​ប្រឡង៖ ១៩ សីហា ២០១៩។

បេក្ខ​ជនបាន​ចូលក្នុងមណ្ឌលប្រឡងទាំង​អស់គ្រ​ប់​រាជធានី ខេត្ត ដោយមានការត្រួត​ពិ​និត្យ និងផ្ទៀងផ្ទាត់យ៉ាងយក​ចិ​ត្តទុ​កដាក់ពីសំណាក់គណៈមេប្រយោគ ​អា​ជ្ញាធរមានសម​ត្ថ​កិច្ច នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេ​រ​ប្រឡ​ងសញ្ញា​បត្រមធ្យ​មសិ​ក្សាទុតិ​យភូមិ​ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង​៖ ១៩ ​សីហា ២០១៩៕ ដោយ៖កូឡាប

spot_img
×