Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិភាព​ធ្វើឲ្យ​ប្រជាពលរដ្ឋ សិស្ស​និស្សិត​មានឱកាស​គ្រប់គ្រាន់ ក្នុង​ការសិក្សា និង​ផ្លាស់ប្តូរ​ជីវភាព​

spot_img

តាកែវ​៖ ឯកឧត្តម ពេជ្រ សោ​ភ័ន រដ្ឋា​លេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មាន​ប្រសា​ស​ន៏​ថា ក្នុងពេល​បច្ចុប្បន្ន​នេះ​ប្រទេសជាតិ​របស់​យើង​មាន​សន្តិភាព និង​ស្ថេរភាព​ល្អ បាន​ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​សិស្ស​និស្សិត បាន​មានឱកាស​គ្រប់គ្រាន់​ក្នុង​ការសិក្សា និង​ផ្លាស់ប្តូរ​ជីវភាព​របស់​ខ្លួន អោយ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ ។ ថ្លែង​បែប​នេះ ក្នុងពេល​ដែល​ឯកឧត្តម រដ្ឋលេខាធិការ រួមជាមួយ​និង​ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី បើក​បវេសណកាល​ថ្មី និង​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​បណ្ណ​ល័យ​ក្នុង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ស​ម្តេច​តេជោ​សែន នា​ព្រឹក​ថ្ងៃទី ៣​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​សក័ ពស ២៥៦១ ត្រូវ​និង​ថ្ងៃទី ០៤ ខែ​មករា ២០១៨ ។

​ឯកឧត្តម ពេជ្រ សោ​ភ័ន បាន​លើកឡើង​ថា រយៈពេល​២០​ឆ្នាំ​មកនេះ ប្រទេស​កម្ពុជា​របស់​យើង​មាន​កំណើន​សេដ្ឋកិច្ច​កើនឡើង​ដល់​ទៅ ២៧% ហើយ​ឆ្នាំ​កន្លងមកនេះ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ដល់​ទៅ ៧%​ឯណ្ណោះ ហើយ​ចំពោះ​ការកើនឡើង​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​ដែរ គឺ​បាន​កើតឡើង​នៅក្នុង​សម័យ​សម្តេច​តេជោ ហ៊ុន សែន ដែល​សម្តេច​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ ក្នុង​ការដឹកនាំ​អោយ​ប្រទេស​កម្ពុជា​អោយមាន​សុខសន្តិភាព មាន​ស្ថេរភាព ធ្វើអោយ​អ្នក​វិនិយោគទុន​ជាច្រើន បាន​ចូល​មក​ធ្វើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ការវិនិយោគ​នេះដែរ បាន​បង្កើត​ជា​ការងារ មុខរបរ​រកស៊ី ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​រាប់លាន​នាក់ ហើយ​បាន​ជំរុញ​អោយ​ប្រទេស​កម្ពុជា​របស់​យើង ឈាន​ទៅ​ដល់​ការវាស់ស្ទង់​នៃ​កំណើន​សេដ្ឋកិច្ច​នៅតាម​បណ្តា​ប្រទេស​ក្នុង​សកលលោក ដែល​ក្នុង​កម្ពុជា​បាន ជាប់​ចំណាត់ថ្នាក់​ទី ០៦ នៅលើ​ពិភពលោក ក្នុងចំណោម​ប្រទេស​ទាំង ១៩៣​ប្រទេស នេះ​ជា​មោទនភាព​មួយ​ដែល​សម្តេច​បាន​លះបង់​គ្រប់បែបយ៉ាង ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា​ឈាន​ដល់​ការរីកចម្រើន​លើ​គ្រប់​វិស័យ​មិន​ថា នៅ​ទីក្រុង ឬ​នៅ​ទី​ជនបទ​នោះ​ឡើយ​៕ តាកែវ​

spot_img
×