Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​ មូរ សុខ​ហួរ និង​គូកន ប្រើ​អំពើ​ថោកទា​ប​កាត់​ត​​រូប​ភាព​​កូនសិស្ស ដើម្បី​បម្រើ​ កលល្បិ​ច​ នយោបាយ​ទុច្ច​រិ​ត​

spot_img

សៀមរាប៖ លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន​អ​តី​ត​​គណប​ក្ស​​សង្គ្រោះ​​ជាតិ និង​គូកន បាន​ប្រើ​អំពើ​​ថោ​កទាប ដោយ កាត់ត​រូបភាព​កូនសិស្ស ដើ​ម្បី​បម្រើ​ កលល្បិចនយោបាយ​​ទុ​ច្ចរិត​ របស់ក្រុមខ្លួន​ ។ នេះបើតាមការផ្សាយនៅលើហ្វេសប៊ុ​ក​យុវជ​នប្រ​តិក​ម្មរហ័សខេត្តសៀមរាប នៅ​ព្រឹកថ្ងៃទី១​៩​សីហានេះ​។

នោះ​គឺ​ ការយករូ​បភា​ព​​ក្មេងស្រី​សិស្សសាលា​បញ្ញា​សា​ស្ត្រ​ ដែល​បាន​ថត​កាន់​​​អក្សរ​ថា “​ចោល​សំរាម​ក្រៅ​ធុង​សំ​រាម ស្មើនឹង​ជាន់ឈ្លី​មុខមាត់​​ប្រទេ​ស​ជាតិ​” បែរជា​លោកស្រី​​មូ​រ​​សុខ​ហួរ និង​គូកន យក​រូ​ប​ថត​នេះ ទៅ​កាត់ត​ថា “​ខ្ញុំ​ត្រៀម​ទទួល​​ស​មរ​ង្ស៊ី ​ចុះ​អ្ន​ក​វិញ​?”​។​

​ការកាត់ត​រូ​បភា​ព​​ដូច្នេះ ជា​អំពើ​ថោកទាប​ ហើយ​បើ​អ្នកនយោ​បា​យ មិនមាន​គុណធម៌​​រ​បៀប​នេះ ដែល​បំផ្លាញ​ប្រជាជ​ន​​ខ្លួ​នឯង ក្នុងដំណាក់កាល​នេះ​ទៅ​ហើ​យ តើ​មាន​អ្វី​​ជា​ត​ម្លៃ ដើម្បី​ដឹកនាំ​​ប្រ​ទេស​ជាតិ​​បាន​?

លោកជិន ម៉ាលីន អ្ន​កនាំពាក្យក្រសួងយុត្តិធម៌ និងសាស្រ្តាចា​រ្យ​ នៃសកលវិទ្យាល័យបញ្ញា​សា​ស្រ្តក​ម្ពុជា​ បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹ​ក​នាំ និងសាស្រ្តាចារ្យមួយរូ​ប​ នៃសកលវិទ្យាល័យបញ្ញាសា​ស្រ្ត​កម្ពុ​ជា សូមធ្វើការអំពា​វ​នាវ ដល់ក្រុមអ្នកនយោបាយ​ ​និងស​កម្ម​ជនន​យោបាយទុច្ចរិតមួយចំ​នួន កុំក្លែងបន្លំ និងភ្ជាប់ភាពស្អាត​ស្អំ​រប​ស់និ​ស្សិត​យើងខ្ញុំ ទៅនឹងផែនការទុច្ចរិ​ត​ខុសច្បា​ប់រ​បស់ខ្លួន ដែលអាចនាំឱ្យសាធារ​ណ​មតិ​មួយ​ចំនួន មានការភា​ន់​ច្រឡំ៕ដោយ៖កូឡាប

spot_img
×