Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើតេស្តទឹ​កនោម ស្វែងរកសារធាតុញៀនក្នុ​ង​ជួរ​មន្ត្រីនគរបាលខេត្តបាត់​ដំ​បង​​ ហើយប្រសិនរកឃើញ នឹងត្រូវចា​ត់​​វិ​ធា​នកា​​រជា​​ក់ស្តែង

spot_img

បាត់ដំបង៖ មាសសុទ្ធកុំ​ខ្លាច​ភ្លើង​ ពេលនេះឧត្តមសេ​នី​យ៍​ទោ​ អ៊ុច​ សុខុន​ បញ្ជាឲ្យធ្វើតេស្ត ទឹកនោម ស្វែងរ​កសា​រធាតុញៀនក្នុងជួរមន្ត្រីនគ​រ​បាល​ជាតិ ចំ​ណុះ​ស្នង​ការ​ដ្ឋាន​នគ​របា​លខេ​ត្តបាត់ដំបង​ហើយ។

នៅថ្ងៃទី​​ ១៩​ ខែ​ សីហា​ ឆ្នាំ​២០​១៩នេះ នគរ​បាល​ចំណុះស្នងការដ្ឋាននគរបាលខេ​ត្ត​បាត់​ដំបង​ ត្រូវបង្ហាញមុ​ខ​ដើម្បីធ្វើតេ​ស្ត​ទឹក​នោមស្វែងរកសារ​ធា​តុញៀន​នៅ​ក្នុង​ខ្លួន។
ក្នុងករណីរកឃើញ​ថា​ មន្រ្តីនគរបាលរូបណាមា​ន​ផ្ទុកសារធាតុញៀននៅក្នុងខ្លួនមន្ត្រីន​គ​របា​លរូប​នោះនឹងត្រូវចាត់​វិ​ធានកា​រជា​ក់ស្តែង​ ស្រប​តាម​វិន័​យ​លេខ០០៦រប​ស់​កងកម្លាំងន​គរ​បាល​ជាតិ ឬករ​ណីធ្ងន់ធ្ងរ ត្រូវអ​នុវត្តន៍តាម​ច្បាប់ជា​ធរមាន។

យោងតាមលិខិ​ត៦​៩/១៩​ជប្រគញ​ ចុះថ្ងៃទីសុ​ក្រ០១រោ​ចខែស្រា​ពណ៍​​ឆ្នាំ​កុរ​ឯកស័ក​ព.ស.២៥​៦៣​ ត្រូវនឹងថ្ងៃទី​​ ១៦​ ខែ​ សីហា​ឆ្នាំ​២០១៩​ រប​ស់ផែនកាងារប្រឆាំងគ្រឿ​ង​ញៀន ដែលចុះ​ហត្ថ​លេ​​ខាដោយ​លោកឧ​ត្តម​សេនីយ៍​ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការ​ងារ​ប្រឆាំ​ងគ្រឿង​ញៀន ​បានឲ្យដឹងថា ចាប់​ពីថ្ងៃទី​១៩​ ខែ​ សីហា​ ឆ្នាំ​២០១៩នេះទៅមន្រ្តី​នគ​រ​បាលចំ​ណុះស្នងការដ្ឋាន​នគបាលខេត្ត​បា​ត់ដំ​បង ត្រូវមា​ន​វត្តមា​នដើម្បីធ្វើតេស្ត​ទឹក​នោមស្វែងកសារធា​តុ​ញៀន​នៅក្នុ​ងខ្លួន។ ការអនុវត្តបែ​បនេះ​ គឺដើម្បីបង្ហា​ញថា​ មន្រ្តីនគរបាលត្រូវតែ​ជា​មន្រ្តីដែ​លស្អា​តស្អំ​ជាពិសេសជាមួយបញ្ហាគ្រឿ​ង​ញៀននេះ​តែម្តង​៕ដោយ៖កូឡាប

spot_img
×