Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំយកសម្ភារៈយកទៅ​ប្រគេ​នព្រះ​ចៅអធិ​ការ​វត្តព្រៃឆ្លាក់ ដើម្បីទុក​ធ្វើអាហា​រទ​ទួល​អាណាព្យា​បាល​​ និងបេក្ខ​ជន​ដែលមកប្រឡងសញ្ញាប​ត្រ​មធ្យម​សិក្សា​ទុតិយភូ​មិ

spot_img

ខេត្តស្វាយរៀងៈ លោក​ តូច​ ប៉ូលីវ៉ា​ អនុប្រធាន​សហភាពស​ហ​ព័ន្ធ​យុវជ​ន​កម្ពុជា​ ខេត្ត​ស្វាយរៀង តំណាង​លោក​ ឌី​ វិជ្ជា​ ប្រធាន​ សសយក​ខេត្តនៅព្រឹកថ្ងៃ​ទី១​៨​ ខែសីហា​ ឆ្នាំ២០១៩​ បាននាំយកសម្ភាររួម​មា​នអ​ង្ករ​ បន្លែត្រសក់​ ត្រឡាច​ ស្ពៃក្តោប​ ស្ពៃបូកគោ​ ការ៉ុត​ ដំឡូងបារាំង​ ខ្ទឹ​មបា​រាំង​យក​ទៅប្រគេ​នព្រះចៅ​អធិ​ការ​វត្តព្រៃឆ្លាក់ សម្រា​ប់ចូ​ល​រួម​ចំណែក​ជាមួ​យព្រះចៅ​អធិ​ការ​ ដើម្បីទុកធ្វើអាហា​រទ​ទួល​អាណាព្យា​បាល​ និងបេក្ខជន​ដែលមកប្រ​ឡ​ងស​ញ្ញាបត្រ​មធ្យម​សិក្សា​ទុតិ​យភូមិ​សម័យប្រឡងថ្ងៃទី១៩-២​០​ ខែសីហា​ ឆ្នាំ២០១៩​ ដែលមានជីវភាពខ្វះខាត​ម​កស្នាក់​នៅវត្ត​ព្រៃឆ្លាក់​ ចាប់ពីថ្ងៃទី១៨​-២០​ ខែសីហា​ ឆ្នាំ២០១៩​ ។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិ​ក្សា​ទុតិយភូមិសម័យ​ប្រ​ឡង​ថ្ងៃទី១៩-២០​ ខែសីហា​ ឆ្នាំ២០១៩នេះសេចក្តីជូនដំណឹងលេ​ខ​០៦៥/១៩ សជណ របស់រដ្ឋបាលខេត្តស្វាយរៀ​ង ស្តីពីកា​រស​ម្រួលទីកន្លែងស្នាក់នៅជូនសិស្សានុ​សិ​ស្សប្រឡ​ងស​ញ្ញាបត្រ​មធ្យម​សិក្សាទុ​តិយ​ភូមិ សម័យប្រឡង​ ​១៩ សីហា ២០១៩ បានជម្រាបជូនអាណាព្យាបាល​សិ​ស្សានុ​សិស្ស ដែលជា​បេក្ខ​ជន​ប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុ​តិយ​ភូមិ ដែល​អញ្ជើញ​មក​ពីបណ្តា​ស្រុក ក្រុងឆ្ងាយៗដែលមានជី​វ​ភាព​ខ្វះខាត ពុំមា​នលទ្ធ​ភាព​គ្រប់គ្រា​ន់ក្នុងការចំណាយជួលផ្ទះ​សំ​ណាក់​ស្នាក់នៅ​ រដ្ឋបាលខេត្តបាន​សហ​ការ​ជាមួ​យម​ន្ទីរធ​ម្មការ​និង​សាសនាខេត្ត បាន​រៀបចំ​វត្តអា​រាម ដើម្បីស​ម្រួល​ឱ្យប្អូ​ៗសិស្សា​នុសិ​ស្សស្នាក់នៅផងដែរ ក្នុង​ភូមិសាស្ត្រ​ក្រុង​ស្វាយរៀ​ង៕ដោយ៖ វ៉ៃកូ

spot_img
×