Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស្រី មិថុនា ភូថង បានជូ​នព​រដល់ បេក្ខជន ប្រឡងទាំងអស់ សូមឲ្យធ្វើ​កិច្ច​ការ​ ​បានគ្រ​ប់សំណួ​​រ​ទាំ​​ងអ​ស់គ្នា និង ប្រឡងជាប់ឲ្យបា​ន​គ្រ​ប់​​ៗគ្នា

spot_img

ខេត្តកោះកុង ​៖ នៅព្រឹ ថ្ងៃចន្ទ ទី ១៩ ខែសីហា ឆ្នាំ ២០១៩ នេះ លោកស្រី មិថុនា ភូថងង អភិបាលខេត្តកោះកុង ​រួមដំណើរ ដោយ លោក ឈេង សុវណ្ណដា អភិ​បាល​ក្រុង, លោក ឈិន ចិន អភិបាលស្តីទីក្រុងខេម​រ​ភូមិន្ទ និង ប្រធានមន្ទីរ អប់រំ យុវជន និង កីឡា ខេត្តកោះកុង បានអ​ញ្ជើញ​ បើក វិញ្ញាសាប្រឡង​សញ្ញាបត្រម​ធ្យមសិ​ក្សាទុតិយ​ភូមិ​ ឆ្នាំ ២០១៨-២០១៩ នៅវិទ្យាល័យ កោះកុង ក្រុងខេមរភូមិ​ន្ទ។

នាឱកាសនោះ លោកស្រី មិថុ​នា ​ភូថង អភិបាលខេត្តកោះកុ​ង មានប្រសាសន៍ថា ​រាជរដ្ឋា​ភិ​បាល កម្ពុជា និង ក្រសួងអប់រំ យុ​វជន និងកីឡា បានយកចិត្តទុកដា​ក់ អនុវត្តន៍នូវ​គោល​នយោ​បាយ ផែនការយុទ្ធ​សា​ស្ត្រ ក្នុងការកំណែ​ទម្រ​ង់លើ​វិស័យ​អប់រំ ឲ្យ ប្រកបដោយគុណភាព និ​ង តម្លាភាព ចំពោះសិស្សានុសិស្ស ​កំពុង​ខិត​ខំសិក្សា​រៀ​នសូត្រ ក្រេប យកចំណេះ ជំនាញ ដើ​ម្បីក្លា​យ ខ្លួ​ន ​ជាធន​ធាននិង អ្នកបន្តវេន ដឹកនាំ ប្រទេសជា​តិ ឲ្យមានការរីក ចម្រើននា​ថ្ងៃ​អនាគ​ត។

លោកស្រីអភិបាលខេត្តប​ន្ត​ថា ពេលកន្លងមកនេះ រដ្ឋបាលខេត្ត កោះកុង បានជំរុញឲ្យមន្ទីរ​អ​ប់រំ​ យុវជន និង កីឡា ត្រូវយកចិត្តដាក់ អនុវត្ត​ន៍រាល់​កម្ម​វិ​ធីបើ​កវ​គ្គប​ណ្តុះប​ណ្តាល មុនពេលប្រឡង ប្រ​ឡងម​ធ្យម​សិក្សា​ទុតិយ​ភូមិ ជូន ដល់សិស្សានុសិស្ស ដើម្បីបង្កើន ​សម​ត្ថភាព ពីចំណុចខ្សោយ ឈានរកចំណុចខ្លាំង ​ក្នុ​ងការ​ត្រៀ​ម ប្រឡងយកសញ្ញាបត្រ​ម​ធ្យម​សិក្សា​ទុតិ​យភូមិ ដើម្បីបន្តទៅសិ​ក្សា​ ថ្នាក់​ មហាវិទ្យាល័យ តាមបំណងប្រាថ្នា ​រៀ​ងៗ​ខ្លួន។

លោកស្រី មិថុនា ភូថ​ង​ ឲ្យដឹងដូច្នេះ រួចបន្តមានប្រសា​ស​ន៍ក្នុ​ងថ្ងៃ​បើក​វិញ្ញា​សាប្រឡង​នេះ ដោយបានណែនាំ​ដ​ល់​ក្មួយៗ សិស្សានុសិស្សទាំងអស់ ​ជា​ បេក្ខជនបេក្ខនារី មកប្រឡង នៅ ពេលនេះ ត្រូវចងចាំថា​ ​អ្នក​ចេះគឺ​ជាប់។ ដូច្នេះក្មួយៗត្រូ​វ​ខិត​ខំ ធ្វើយ៉ាងណាឲ្យកិច្ចការ ​រ​បស់ខ្លួនបានល្អ ប្រកបដោយសម​ត្ថ​ភាព កុំ មើលកុំចម្លង​គ្នា​ កុំពឹងលើសំណៅ ​ឯ​កសា​រ ត្រូ​វធ្វើ​កិច្ចការ ដោយ ផ្ចិតផ្ចង់ ចៀសវាង​កា​រសរ​សេខុស កោសលុប និងរហែកក្រដាស​ ​ជា ហេតុនាំ ឲ្យបាត់បង់ឱកាស​កា​រ ប្រឡង​។

ឆ្លៀតឱកាសនោះដែរ លោ​កស្រីអភិបាលខេត្តកោះកុង ​ក៏បានផ្តាំផ្ញើ ដល់អនុរក្សប្រចាំការតា​ម​បន្ទ​ប់ នីមួយៗ ត្រូវមើលសិស្សានុសិ​ស្ស​ ជា បេក្ខជនប្រឡងឲ្យល្អហ្មត់ច​ត់ ​ហាម ស៊ីសំណូកសូក​ប៉ា​ន់ បើមានហេតុ ការអ្វីមិនស្រួល​ ​ត្រូវ​មាន​វិធានការ ឬ ចំណាត់ការណាមួយ​ជា​បន្ទា​ន់។

នៅចុងបញ្ចប់ លោក​ស្រី មិថុនា ភូថង ក៏បានជូនពរដល់ បេក្ខជន ប្រឡងទាំងអស់ សូមឲ្យធ្វើកិច្ចការ​ ​បានគ្រ​ប់សំណួ​រទាំ​ងអស់គ្នា និង ប្រឡងជាប់ឲ្យបា​ន​គ្រប់​ៗគ្នា។

ទាក់ទិនការប្រឡងនេះដែរ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង​ បានឲ្យដឹង ថា ខេត្តនេះមានមណ្ឌលប្រឡ​ង សញ្ញា​បត្រមធ្យម​សិក្សា​ទុតិ​យភូមិ សរុប ៣មណ្ឌល គឺ មណ្ឌល វិទ្យាល័យកោះកុង , មណ្ឌល វិទ្យាល័យ ជាស៊ីម និងមណ្ឌល បឋមសិក្សា​ទីរួ​មខេត្ត ដែលមាន បេក្ខជនសរុប ចំនួន ៩៧៩នាក់ ស្រី ៤៧៤នាក់ និងមានបន្ទប់​ ​សរុ​បចំនួន ៤០បន្ទប់៕ ដោយៈដែន សីមា

spot_img
×