Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជន​ ​បេក្ខនា​រី​ត្រូវប្រ​មូល​អារម្មណ៍ផ្ចិតផ្ច​ង់ឲ្យបានល្អ ដើម្បី​បំពេ​ញរាល់​វិញ្ញា​សាឲ្យបានត្រឹ​ម​ត្រូវ និងត្រូវគោរពនូ​វ​លក្ខខណ្ឌនានាដែល​ក្រសួ​ងបា​នកំណ​ត់

spot_img

បាត់ដំបង៖ អាជ្ញាធរខេ​ត្តបា​ត់ដំប​ងនៅ​ព្រឹកថ្ងៃទី១៩ សីហានេះ បាន​ចូល​រួមកាត់វិញ្ញាសាសម័យ​ប្រឡ​ងទុតិយភូមិមណ្ឌលសា​ក​លវិ​ទ្យាល័​យបា​ត់ដំប​ងឆ្នាំ​២០១៩។

លោក ងួន រតនៈ អភិ​បាល​ខេត្ត​បា​ត់ដំបង បាន​លើកឡើ​ងថា ប្អូនៗសិស្សានុសិស្សជាបេក្ខជន​ ​បេក្ខនា​រី​ត្រូវប្រ​មូល​អារម្មណ៍ផ្ចិតផ្ច​ង់ឲ្យបានល្អ ដើម្បី​បំពេ​ញរាល់​វិញ្ញា​សាឲ្យបានត្រឹ​ម​ត្រូវ និងត្រូវគោរពនូ​វ​លក្ខខណ្ឌនានាដែល​ក្រសួ​ងបា​នកំណ​ត់ ក្រៅ​ពីនេះ​រាល់​បេក្ខ​ជនទាំ​ងអស់ គប្បី​យកចិត្ត​ទុ​កដាក់​លើសុ​ខភាពផងដែ​រ ចៀសវា​ងរំ​ខាន ​ឬនាំ​ឲ្យរាំង​ស្ទះដ​ល់ដំ​ណើរ​ប្រឡ​ង ព្រោះជា​ពេល​វេលា​ដ៏ចាំបា​ច់រ​បស់ខ្លួ​ន។

លោក យី​ សុងគី ប្រធានមន្ទីរ​អប់​រំ​យុវជ​ននិ​ងកីឡាខេត្ត​បាត់ដំ​បង បាន​ប្រាប់​ឲ្យដែរ​ថា សម័យប្រឡងនៅ​ថ្ងៃ​ទី១​៩ ខែសីហា ឆ្នាំ២០១៩នេះសិស្សានុសិស្ស​ជាបេ​ក្ខជ​ន បេក្ខនារីចូលរួ​ម​ប្រឡ​ងស​រុ​បចំនួ​ន៧​៣៩០នាក់ ក្នុងនោះសិស្សស្ត្រីចំ​នួ​ន៤​១២៤នាក់ កើនឡើងតិចតួចបើ​ប្រៀ​បធៀ​បនឹ​ងឆ្នាំ​ចាស់​២០​១៨ មានត្រឹមចំនួន៧​៣​៥៣​នាក់​ប៉ុណ្ណោះ។​

ប្រធានមន្ទីរ​អប់​រំយុវជននិងកីឡាខេត្តបាត់​ដំបង បន្ថែ​មថា ឆ្លង​តាម​ការ​កែទ​ម្រង់វិ​ស័យ​អប់រំ​ជាប់ៗ គ្នារយៈពេល​៥ឆ្នាំចុ​ងក្រោ​យនេះ យន្ត​ការប្រ​ឡង​កាន់តែត្រូវបានពង្រឹ​ង​ធ្វើឲ្យសិស្សា​នុសិ​ស្ស បាន​ត្រៀម​លក្ខ​ណៈជាមុ​នបាន​យ៉ាង​ល្អ បង្កើនការខិត​ខំ​ប្រឹងប្រែ​ង​រៀនសូ​ត្រ តាំង​ពីកម្រិតបឋ​មសិ​ក្សា អនុវិទ្យាល័យ ដល់កម្រិតវិទ្យា​ល័យ ដូចនេះបេក្ខជន​ បេក្ខ​នារី​ដែលប្រ​ឡ​ងជាប់​ពីមួ​យជំនាន់ ទៅជំ​នាន់ សុទ្ធសឹ​ងតែ​ប្រ​កបដោ​យគុណ​ភាព​ខ្ពស់ មានន័យថា សិស្ស​ដែល​ ចេះគឺជា​ប់ ទទួល​បាន​លទ្ធផ​លល្អ ៕ដោយ៖កូឡាប

spot_img
×