ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរដោយបុរស២នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក រ៉េងរ៉ូវើ មួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ចំពីចំពីមុខពេញទំហឹង បណ្តាលឲ្យអូសម៉ូតូជាប់ក្រោមរថយន្តអូសរាប់សិបម៉ែត្រតែ សំណាងណាស់ម្ចាស់ខ្ទាតចេញរងរបួសស្រាល។
គ្រោះថ្នាក់ចរាចរាចរនេះ បានកើតឡើងកាលពីម៉ោងជិត១២យប់ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បានចុះមកដល់ តែដោយភាគីទាំងសងខាងសូមធ្វើការសម្របសម្រួលគ្នាបន្តិចសិន ដោយខាងភាគីខាងរថយន្តបង្ក ជាជនជាតិចិនបានចេញសំណងចំនួន៦០០ដុល្លារទៅឲ្យភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុខ្ជិលវែងឆ្ងាយ៕ដោយ:កូឡាប