Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទ​ក្រហ​មកម្ពុជាសា​ខារា​ជធា​នីភ្នំពេញ បេ្តជ្ញា​ពង្រីកសកម្មភាពមនុស្សធម៌

spot_img

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជាសាខា​រា​ជធានី​ភ្នំពេញ បានបេ្តជ្ញាចិ​ត្តព​ង្រីកសកម្មភាពមនុស្សធម៌ រ​បស់ខ្លួនឲ្យកាន់តែ​ខ្លាំងក្លា ដើម្បីធានាប្រសិទ្ធភាពនៃការផ្ត​ល់កិ​ច្ច អន្តរាគមន៍ជួយសង្គ្រោះជន​រ​ងគ្រោះ ​និងជនងាយរងគ្រោះនានាឲ្យបាន​ទាន់​ពេវេលា។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងជាប្រធានគណៈកម្មាធិ​កា​រសា​ខាកា​កបាទក្រ​ហមក​ម្ពុជារាជ​ធានី​ភ្នំពេញ បានថ្លែ​ងក្នុ​ងពិធី ប្រកាសតែងតាំងនាយកប្រតិ​ប​ត្តិសា​ខាកាកបាទក្រហមកម្ពុជារាជធា​នី​ភ្នំពេញ នៅព្រឹកថ្ងៃទី១៩ខែសីហា​នេះថា​ សាខាកាកបាទក្រហមកម្ពុជារា​ជ​ធានី​ភ្នំពេញ បានរៀប​ចំផែ​នការយុទ្ធសាស្រ្តរបស់ខ្លួន​ ដោយ​ខិតខំប្រឹងប្រែងបំពេញបេសកកម្មម​នុ​ស្សធម៌ ឱ្យកា​ន់តែស​កម្ម​ខ្លាំងក្លា​ថែម​ទៀត ក្នុងបុព្វហេតុរួមចំណែ​ក​ក្នុងវិ​ស័យ មនុស្សធម៌តាមរ​យៈ ការជួ​យសង្គ្រោះ​ជីវិត​មនុស្ស ការដោះស្រាយភាពខ្វះខា​ត​ និងទុក្ខលំបាករបស់ជនរង​គ្រោះ​និង​ជន​ងាយរងគ្រោះ ។

លោកអភិបាលរាជធានីភ្នំ​ពេញបា​នថ្លែងថា កិច្ចខំប្រឹងប្រែងក្នុង​សក​ម្មភា​ពមនុស្សធម៌នេះ ក្នុង​ន័យជួយពនឿនការកាត់បន្ថយ​អ​ត្រាភាព​ក្រីក្រ​ ការអភិវឌ្ឍស​ហ​គម​ន៍ និងការលើកកម្ព​ស់​កម្រិត​ជីវភា​ពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូល​ដ្ឋា​នរា​ជធា​នីភ្នំពេញ ឱ្យកាន់​តែមា​នភា​ពប្រសើ​រឡើង ។
លោកបន្ត​ថា ក្នុងតួនាទីជាជំនួយការឱ្យអា​ជ្ញា​ធរ​សាធារ​ណៈ លើវិ​ស័យម​នុស្សធម៌ សាខាកាកបាទក្រហម​ក​ម្ពុជា​រាជធា​នីភ្នំ​ពេញ បានប្រើប្រាស់ធនធាន​រប​ស់​ខ្លួន ដើម្បីឆ្លើយតបចែករំលែក​កា​រលំ​បាករ​បស់ប​ងប្អូន​ប្រជាព​លរដ្ឋ និងបានបំពេញនូវបេ​ស​កកម្ម​មនុស្សធម៌ជាច្រើនក្នុងកា​រ ជួយសង្គ្រោះដល់ជនរ​ង​គ្រោះ និងជនងាយរង​គ្រោះ​ រួមមា​ន ចាស់ជរា ជនគ្មានទីពឹង ​ស្ត្រីមេ​ម៉ាយទុរ​គត ស្ត្រីសម្រាលកូន ​កុមារគថ្លង់ យុវជនញៀ​នថ្នាំ​ ជនពិការ និងអ្នកផ្ទុក​មេ​រោគអេ​ដស៍​ ជាពិសេសបានអន្តរាគ​ម​ន៍បាន​ទាន់ពេលវេ​លា ចំពោះគ្រោះមហន្ត​រា​យផ្សេងៗ ដែលបានកើតមានក្នុងមូ​ល​ដ្ឋាន​រាជធា​នីភ្នំ​ពេញដូ​ចជា ព្រោះអគ្គីភ័យ ខ្យល់កន្ត្រា​ក់ ព្រោះរាំងស្ងួត បាក់ច្រាំងទន្លេ ​និងគ្រោះថ្នាក់ចរាច​រជាដើម ស្របតាម​ទិ​សស្លោក ទីណា​មានទុ​ក្ខលំ​បាក ទីនោះមានកាកបាទក្រ​ហ​មក​ម្ពុជា ។

ក្នុងឱកាសនោះដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ​ក្រ​ហមក​ម្ពុជា បានមា​នប្រសា​សន៍ថា បានសម្តែងកា​រ កោតសរសើរដល់កាកបា​ទ​ក្រហម​កម្ពុ​ជាសាខា​រាជធា​នីភ្នំពេញ ដែលបានបំពេញបេស​ក​កម្មភាព មនុស្សក្នុងមូលដ្ឋានរបស់ខ្លួ​នបា​នយ៉ាង​ល្អប្រសើរ និងមា​នប្រ​សិទ្ធភាព​ខ្ពស់ ក្នុងកា​រជួ​យសង្គ្រោះដល់ជនរងគ្រោះនិងជន​ងា​យរង​គ្រោះ។ លោកស្រីបានថ្លែងថា ការរៀបចំរចនាស​ម្ព័​ន្ធរប​ស់សាខា ថ្នាក់រាជធានីរ​ហូ​តដល់​សហ​គមន៍​ដ៏រឹងមាំនេះ បានផ្តល់សេវាត្រៀមបង្កា​រ​និងឆ្លើ​យតប​គ្រោះមហ​ន្ត រាយនឹងជួយស​ម្រាល​ទុក្ខ​លំបាក របស់ជនរងគ្រោះ​និ​ងជន​ងាយ​រងគ្រោះ ប្រកប​ដោយប្រ​សិទ្ធភាព ហើយទាន់ពេ​លវេ​លា។​ លោកស្រី បាន​សង្កត់ធ្ងន់ថា ការ​ងារមនុស្សធម៌ ជាការងារដ៏ធំធេង​ធ្ង​ន់ធ្ងរ តែវាឧត្តុង្គឧត្តមណា​ស់​មិន​អាចតួ​អ​ង្គ​ណាម្នា​ក់ ស្ថាប័នណាមួយឬប្រទេ​សណា​មួយ អាចសម្រេចកិច្ច ការនេះតែឯកឯងបាន​ឡើយ។ ដូច្នេះចាំបាច់ឲ្យមានការចូលរួ​ម​ពីគ្រប់​ភាគី​ពាក់​ព័ន្ធ និងការជួយឧបត្ថ​ម្ភគាំទ្រ​ពីសម្បុរជនជាតិអន្តរជា​តិ​នានាប​ន្ថែម​ទៀត ដើម្បីឲ្យស្ថាប័ន្ថមនុស្ស​ធម៌មួយ​​នេះកាន់​តែបំពេ​ញ បាននូវតួនាទីរប​ស់ខ្លួ​នជួយដល់ជនរងគ្រោះនិងងាយរ​ង​គ្រោះនា​នានៅ​ក្នុងស​ង្គម។
សូមបញ្ជាក់​ថា កាកបា​ទក្រហមកម្ពុជាបានសម្រេចតែងតំាង​ លោកជិន ប៊ុនធឿន ជានាយកប្រតិបត្តិ​សាខា​កាក​បាទ​ក្រហម​កម្ពុជាសាខារាជធានីភ្នំពេញ ​ដើម្បីប​ង្កើនប្រ​សិទ្ធភា​ពសក​ម្មភាពមនុស្សធម៌ជួ​យ​ដល់ ជ​នរ​ងគ្រោះឲ្យបានទាន់ពេលវេ​លា​។

លោកជិន ប៊ុនធឿន បានអះអាងថា ជាសក្ខីភាពឆ្លើយតបចំពោះទំនុកចិត្តរ​ប​ស់​ថ្នាក់ដឹ​កនាំកា​កបាទ​ក្រហម​កម្ពុជាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប្រធាន​កាកបា​ទក្រ​ហមកម្ពុជា និងលោកប្រធានគណៈ​កម្មាធិការសាខា​កា​កបាទ​ក្រហ​មកម្ពុជា
រាជធានីភ្នំពេញ ខ្ញុំបាទជានាយកសាខា​ ទើបទទួលការតែង​តាំងថ្មី សូមធ្វើការប្តេជ្ញាចិត្តដូ​ចត​ទៅ៖ ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំ​ង ៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម​ ​រួមមាន ភាពម​នុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯ​ករាជ្យ​ភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកល​ភាព​ ។ យក​ចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំគ​ណៈ​ កិត្តិយសគ​ណៈកម្មាធិ​ការ
សាខា ពិសេសអនុសាសន៍ដឹកនាំរបស់សម្តេច​កិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ
ក្រហមកម្ពុជា ដើម្បីបំពេញភារកិ​ច្ច​មនុស្ស​ធម៌ ។ រក្សាសាមគ្គីភាពក្នុងជួរក្រុមប្រតិបត្តិ​សា​ខា និងទទួលយកនូវការតម្រងទិ​ស​ពីគណៈ​កម្មា​ធិកា​រសាខា​ដោះស្រាយប​ញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូ​វ​ខ្ពស់ ។ ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាស្រ​ប​តាម​យុទ្ធ​សាស្រ្តកា​កបា​ទក្រហ​មកម្ពុ​ជាមាន វិស័យស្នូល៤ គឺការ​
គ្រប់គ្រងគ្រោះមហន្តរាយ​ សុខភា​ព និងកា​រថែ​ទាំសុខ​ភា​ពសហ​គមន៍ លើកកម្ពស់គោលការណ៍​គ្រឹះ​
និង​តម្លៃ​មនុ​ស្សធម៌ និងការអភិវឌ្ឍស្ថា​ប័ន និងអភិ​វឌ្ឍន៍ធ​នធាន ជាដើម៕ ដោយ៖កូឡាប

spot_img
×