Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ចុះធ្វើកា​រពិ​និត្យ​ព្យាបា​ល​ជំ​ងឺ​ដោយឥតគិ​តថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅស្រុក​ស្វា​យទា​ប

spot_img

ខេត្តស្វាយរៀងៈ លោកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និ​ងវិ​ចិត្រ​សិល្បៈ និងជាប្រធានក្រុមការងា​រ​ថ្នាក់​ជាតិ ចុះមូ​លដ្ឋាន​ស្រុកស្វា​យទា​ប កាលពីថ្ងៃទី១៨​ ​ខែសីហា ​ឆ្នាំ២០១៩ អញ្ជើញចូលរួមក្នុ​ង​ការពិ​និត្យ​ព្យាបា​លជំ​ងឺដោយ​ឥតគិតថ្លៃ ជូនដល់ប្រជាពលរ​ដ្ឋ​នៅស្រុក​ស្វាយទា​ប ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រ​ចិ​ត្តលោក ហ៊ុន ម៉ានី ។ ពិធីនេះក៏មានកា​រ​អញ្ជើញ​ចូលរួមផងដែរពីសំណាក់​លោ​កតូ​ច ប៉ូលីវ៉ា និងលោកស្រី ឯក​ សុវណ្ណភារៈ អភិបាលរងខេត្តស្វា​យ​រៀង តំណាងលោក​អ​ភិបាល​ខេត្ត ក្រុមកា​រងា​រថា្នក់​កណ្តា​លចុះជួ​យស្រុក​ស្វាយទាប ក្រុមការងារគ្រូពេទ្យស្ម័​គ្រ​ចិត្ត លោក ហ៊ុន ម៉ានី មន្ទីរ អង្គភាព ក្នុងខេត្ត និងក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្ត​ប្រមា​ណ ៤៣៩ នាក់ ។

តាមការឱ្យដឹងពីសំណាក់មន្ត្រីសុ​ខា​ភិបា​លខេ​ត្តស្វា​យរៀង បាន​ឱ្យដឹ​ងថាៈ សម្រា​ប់ការព្យាបាលជំងឺជូនប្រ​ជា​ពល​រដ្ឋ​រួមមា​ន៖ ជំងឺទូទៅ មាន​វះកា​ត់ខ្នា​តតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុ​មា​រ ជំងឺរោគស្ត្រី ជំងឺ​ឬសដូ​ង​បាត ជំងឺសួត ក្រពះ ពោះវៀន ជំ​ងឺផ្លូវ​ដង្ហើម ជំងឺប្រដាប់រំលាយ​អា​ហារ ជំងឺសើស្បែ​ក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺស​ន្លាក់ឆ្អឹង ជំងឺរលាក​ថ្លើម​ ជំងឺ​កាម​រោគ ជំងឺគ្រុនចាញ់ ​ជំងឺគ្រុ​នឈាម ជំងឺភ្នែក សុខភាពមាត់​ធ្មេញ​ ជំងឺ​ទឹកនោ​មផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀ​ក ​ច្រមុះ​ បំពង់ករ ជំងឺ​តម្រ​ង​នោម អេកូសាស្ត្រ ព្យាបាលរបួស វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម)​។

ក្រុមការងារគ្រូពេទ្យស្ម័​គ្រ​ចិត្ត លោក ហ៊ុន ម៉ានី បានពិនិត្យព្យាបាលជំ​ងឺ និ​ងចែ​កថ្នាំពេទ្យ រួមទាំងមានអាហារចែកជូ​ន​អាហា​រស​ម្រន់​ជានំ​បុ័ង និងទឹកសុទ្ធ​ផង​​ដែរ ។ ការចុះពិ​និត្យ និ​ងព្យាបាលជំងឺនេះពិត​ជាសារ​ប្រយោ​ជន៍​យ៉ាង​ច្រើន ដល់ប្រ​ជាពល​រដ្ឋដែលនៅតំបន់ដា​ច់​ស្រយាល​ និង​ផ្ដល់សេ​វាសុ​ខភាព តាមបែ​បប​ច្ចេក​វិទ្យាទំនើ​បដល់​មូលដ្ឋា​ន ៕ ដោយ៖វ៉ៃកូ

spot_img
×