Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​ឧស្សាហកម្ម​ប្រចាំឆ្នាំ​ឈានមុខ​គេ​នៅ​កម្ពុជា CIMIF & CTG

spot_img

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា (CIMIF) និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ (CTG) ឆ្នាំ ២០១៩ គ្រោង​នឹង​ដំណើរការ​នៅ​ថ្ងៃទី ២២-២៥ ខែ សីហា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។ ពិព័រណ៍​ទាំងពីរ​នេះ នឹង​ប្រមូលផ្តុំ​អ្នក​តាំងពិព័រណ៍​ចំនួន ២០០ នាក់ និង ២៨០ ស្ដង់ មកពី ១៥ ប្រទេស និង​តំបន់​ដូចជា​ប្រទេស​កម្ពុជា ចិន សាធារណរដ្ឋ​ឆែក ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី តៃវ៉ាន់ ថៃ និង​វៀតណាម ដើម្បី​បង្ហាញ​នូវ​ផលិតផល​ច្នៃប្រឌិត​ថ្មី​ជាច្រើន ដែលជា​ដំណោះស្រាយ​គ្រប់យ៉ាង​អាច​ប្រើប្រាស់​បាន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​។

​ក្រោម​ការរៀបចំ​ដោយ ក្រុមហ៊ុន Yorkers Trade & Marketing Service Co.,Ltd ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល និង​ផ្នែក​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​ត្រូវបាន​សហការ​រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សភាពាណិជ្ជកម្ម​កម្ពុជា (CCC) និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​ឧបត្ថម្ភ​ជា​ផ្លូវការ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម (TPD)​។​

​បណ្ដុំ​វេទិកា​ពាណិជ្ជកម្ម​ជំនួញ សម្រាប់​វិស័យ​ឧស្សាហកម្ម​សំខាន់ៗ​​ពិព័រណ៍​ទាំងពីរ​នេះ​បាន​ប្រមូលផ្ដុំ​នូវ​គ្រប់​ធាតុ​ផ្សំ​នៃ​វិស័យ​ឧស្សាហកម្ម​សំខាន់ៗ​ដូចជា ផ្លា​ស្ទិ​ក ការ​វេច​ខ្ចប់​ម៉ាស៊ីនបោះពុម្ព កសិកម្ម គ្រឿងបន្លាស់​រថយន្ត ឧបករណ៍​ម៉ាស៊ីន និង​ឧបករណ៍ប្រើប្រាស់ វិស្វកម្ម​ថាមពល និង​អគ្គិសនី អំពូល​ភ្លើង និង​វាយនភ័ណ្ឌ​។ ដោយមាន​វត្តមាន​អ្នក​តាំងពិព័រណ៍​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ជាច្រើន ទាំង​អន្តរជាតិ និង​ក្នុងស្រុក ពាណិជ្ជករ​ដែលជា​អ្នកទស្សនា អាច​ស្វែងរក​ទីតាំង​អ្នកផ្គត់ផ្គង់​ល្អ​បំផុត​នៃ​ផលិតផល​ដែល​ពួកគេ​ត្រូវការ​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​បណ្ដុំ​វេទិកា​ពាណិជ្ជកម្ម​ជំនួញ​នេះ​។​

​ក្លាយជា​ម៉ាក​ឈានមុខ​គេ​ទូទាំង​ពិភពលោក​ក្នុងពេល​តែមួយ​​ទន្ទឹមនឹង​ការរីកចម្រើន​ផ្នែក​ទីផ្សារ ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​យីហោ​អន្តរជាតិ​ជាច្រើន​កំពុង​វិនិយោគ​និង​ផ្តល់​ផល​វិនិយោគ​យ៉ាង​សមគួរ​។

គួរឱ្យកត់សម្គាល់​ផងដែរ​ថា ក្នុងចំណោម​អ្នក​តាំងពិព័រណ៍​របស់ CIMIF ក៏មាន​ស្ថានទូត​សាធារណរដ្ឋ​ឆែក​នៅ​ភ្នំពេញ ដែល​នាំ​ក្រុមហ៊ុន​ឆែក​ល្បីៗ​មក CIMIF ជាមួយ​បច្ចេកវិទ្យា​ខ្ពស់​របស់​ពួកគេ​ដូចជា​ប្រព័ន្ធ​ត្រួតពិនិត្យ ប្រព័ន្ធ​សន្តិសុខ និង​សំឡេង​រោទិ៍​ពី​ក្រុមហ៊ុន Jablotron Group សេវាកម្ម​បរិស្ថាន​ដ៏​ទូលំទូលាយ​ដូចជា វិធីសាស្ត្រ​សន្សំសំចៃ​ទឹក ការ​បំ​ភាយ​ខ្យល់ និង​ការគ្រប់គ្រង​ក្លិន និង​ការគ្រប់គ្រង​កន្លែង​ដែលមាន​ជាតិ​កខ្វក់​ពី Dekonta ការគ្រប់គ្រង​ទឹកស្អុយ សម្រាប់​ឧស្សាហកម្ម និង​ទឹក​សម្រាប់​បរិភោគ​ពី IPR Aqua​។ សមាគម​ឧស្សាហកម្ម​គ្រឿងយន្ត​តៃវ៉ាន់ (TAMI) និង​សមាគម​អ្នក​ផលិត​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច​តៃវ៉ាន់ (TEEMA) បាន​ប្រមូលផ្តុំ​នូវ​ក្រុមហ៊ុន​ឆ្នើម​របស់​តៃវ៉ាន់​ចំនួន ១៤ ដើម្បី​បង្ហាញជូន​គ្រឿង​ម៉ាស៊ីន​ដែលមាន​គុណភាព​ខ្ពស់​រួមមាន ខ្សែ​ថាមពល និង​ខ្សែ​មេដែក​ពី Taya ម៉ាស៊ីន​ផ្លុំ​ពី Keenpro ឧបករណ៍​ជំនួយ​កែច្នៃ​ផ្លា​ស្ទិ​ក​ពី Shini​។​
​អ្វីដែល​គួរឱ្យកត់សម្គាល់​ជាពិសេស​នោះ គឺ​យីហោ​អន្តរជាតិ​ល្បីៗ ជាច្រើន​នឹង​បង្ហាញ​នូវ​គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ដែលមាន​សមត្ថភាព​ខ្ពស់​ជាច្រើន​ប្រភេទ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​។ ការតាំងពិព័រណ៍​នេះ​រួមមាន ប្រព័ន្ធ​វេច​ខ្ចប់​ពី AAP វត្ថុធាតុដើម​ផ្លា​ស្ទិ​ក​ពី Toyo Chemical ម៉ាស៊ីន​ចាក់​បញ្ចូល​ផ្លា​ស្ទិ​ច​ពី​Cheso Huarong និង Hangzhou ម៉ាស៊ីន​ព្រី​ន និង​វេច​ខ្ចប់​ដែល​អាច​បត់បែន​បាន​តាម​តម្រូវការ ពី​ក្រុមហ៊ុន​អាឡឺម៉ង់ ផលិត​គ្រឿង​ម៉ាស៊ីន​ឈានមុខ​គេ Windmoeller & Hoelscher បំពង់​ទីប​ជាច្រើន​ប្រភេទ​ពី Shanghai Jwell, platen IMM ពី Borch ម៉ាស៊ីន​ស​ម្ងួ​ត​ធញ្ញជាតិ​ពី Suncue បំណិត​ប្រេង​ពី Yei Shien ម៉ាស៊ីនបូមទឹក​និង​វ៉ា​ល់ពី Li Fu និង​ម៉ាស៊ីន​ជាច្រើន​ទៀត​។​

​ទាក់ទង​នឹង CTG យើង​នឹង​បង្ហាញ​ពី​ឧបករណ៍ ផលិតផល​បច្ចេកវិទ្យា ក៏ដូចជា​សេវាកម្ម និង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​វាយនភ័ណ្ឌ​និង​ការផលិត​សម្លៀកបំពាក់​។ ក្នុងចំណោម​អ្នក​តាំងពិព័រណ៍​សំខាន់ៗ ពី​ម៉ាស៊ីនដេរ​មាន Jack, Hikari, Maqi, Supreme, Megasew, Worlden, Leman, Duma ម៉ាស៊ីន​កាត់ និង​ម៉ាស៊ីន​ដ​ម្រឹ​ម​ពី E-Show និង Yalis ខ្សែសង្វាក់​ផលិតកម្ម​ពី Lisheng ស្លាក​ទំនិញ​ពី Sato និង Sinrong ម៉ាស៊ីន​លាង​សម្អាត​ពី Jianye ម៉ាស៊ីន​ត្បាញ​ពី​Taining ពួកគេ​នឹង​បង្ហាញ​ពី​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ពួកគេ ដែល​អាចអនុវត្ត​លើ​គ្រឿង​វាយនភ័ណ្ឌ​និង​គ្រឿង​ម៉ាស៊ីន​កាត់ដេរ​ផ្សេងៗ​។​

​ស្វែងយល់​ពី​សិក្ខាសាលា – ការពិភាក្សា​

​សហការ​រៀបចំ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នឹងមាន​ការពិភាក្សា​ក្រុម​ជំនាញ​នៅ​ថ្ងៃទី ២៣ សីហា វេលា​ម៉ោង ១៤:៣០ នាទី ដល់​ម៉ោង ១៧:០០ នាទី​។ ជាមួយនឹង​ប្រធានបទ​ដែល​គួរ​ចាប់អារម្មណ៍ “​ការលើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម និង​វិស័យ​ឧស្សាហកម្ម​” អ្នកចូលរួម​អាច​បំផុសគំនិត​ជាមួយ​អ្នកជំនាញ និង​ស្វែងរក​វិធី​ល្អ​បំផុត​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​។ ម្យ៉ាងវិញទៀត​វា​ជួយ​ប្រជាជន​ឱ្យ​ចាប់យក​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។​

​ត្រៀមខ្លួន​សម្រាប់​ការប្រកួតប្រជែង​នៅ​កម្ពុជា​

​ទោះបី​មាន​លទ្ធផល​សេដ្ឋកិច្ច​រឹងមាំ​ក៏ដោយ ក៏​កម្ពុជា​នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​ដើម្បី​ដោះស្រាយ​។ បញ្ហា​ធំ​បំផុត​គឺ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ត្រូវបាន​ជំរុញ​ជា​ចម្បង​ដោយ​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​កម្លាំង​ពលកម្ម ដែល​ធ្វើអោយ​ផលិតផល​ត្រូវ​បន្ថែម​តម្លៃ​តិចតួច​។ ដើម្បី​ជួយ​ដល់​ការដោះស្រាយ​បញ្ហា​នេះ CIMIF និង CTG បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​រោងចក្រ​កាត់ដេរ ដើម្បី​បង្កើត​វេទិកា​ពាណិជ្ជកម្ម​ដ៏​មាន​អត្ថប្រយោជន៍​សម្រាប់ ពាណិជ្ជករ​ក្នុងស្រុក និង​អ្នក​តាំងពិព័រណ៍​ដែលមាន​សមត្ថភាព​ខ្ពស់​ដោយ​ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ពួកគេ និង​ផលិតផល​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ចម្រុះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដូច្នេះ​វា​ជួយ​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​ឧស្សាហូបនីយកម្ម​កម្ពុជា​។​

​ចូលរួម​ទស្សនាការ​តាំងពិព័រណ៍ CIMIF និង CTG អ្នកនឹង​អាច​រកឃើញ​នូវ​ម៉ាស៊ីន​ឧស្សាហកម្ម​ដែលមាន​គុណភាព​ជាច្រើន ស្វែងយល់​ពី​បច្ចេកទេស​អភិវឌ្ឍ​ឧស្សាហកម្ម​ចុងក្រោយ​បំផុត និង​សហការ​ជាមួយ​ដៃគូ​ឧស្សាហកម្ម សំខាន់ៗ​។ កម្មវិធី​ពិព័រណ៍​ពីរ​រួម​ជា​គ្នា​នេះ​ពិតជា​ផ្តល់នូវ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ក្នុងការ​ទទួលបាន​ខ្សែសង្វាក់​ផលិតកម្ម​តម្លៃ​ពិភពលោក​និង​ចាប់យក​ជាមួយ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា & ចំណេះដឹង​។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​បញ្ជីរាយឈ្មោះ​ទីតាំង​ផលិតផល​ពិព័រណ៍​ដែល​ត្រូវបានធ្វើ​បច្ចុប្បន្នភាព​សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង​តាមរយៈ https://www.chanchao.com.tw/Cambodia-expo/

ដោយ ៖ កូឡាប

spot_img
×