Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ភូមិគ្រឹះ របស់​អតីត​ប្រធានាធិបតី​អាមេរិក Bill Clinton

spot_img

​ទាហាន​ពន្លត់​អគ្គិភ័យ​ទីក្រុង​ញូវយ៉ក បាន​មាន​វត្តមាន​នៅ​ភូមិគ្រឹះ​ឯកជន​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ប៊ីល គ្លី​ន​តុ​ន នៅ Chappaqua ក្រោយពេល​ទទួលបាន​ព័ត៌មាន​ពី​អគ្គិភ័យ​កើតឡើង​នៅ​ទីនោះ​។​

​ហេតុការណ៍​កើតឡើង​នៅ​ល្ងាច​ថ្ងៃ ៣/១ (​ម៉ោង​តំបន់​) អណ្តាតភ្លើង​បាន​ឆាបឆេះ​ឡើង​នៅ​ភូមិគ្រឹះ​អតីត​ប្រធានាធិបតី Bill Clinton និង​ភរិយា​ប្រមុខ​ការទូត Hillary Clinton នៅ Chappaqua នៅ​បុរី​ញូវយ៉ក​។​

​លោក Nick Merrill, នាយក​ព័ត៌មាន​របស់​គ្រួសារ​គ្លី​ន​តុ​ន ឲ្យដឹងថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​តំបន់​ផ្ទះ​សម្រាប់​ភ្នាក់ងារ​សន្តិសុខ ស្ថិតនៅ​ដាច់​ដោយឡែក​។ សំណាង​ល្អ​ដែល​ប្តី​ប្រពន្ធ​គ្លី​ន​តុ​ន សុទ្ធតែ​មាន​វត្តមាន​នៅ​ផ្ទះ​ខណៈពេល​អគ្គិភ័យ​កើតឡើង និង​ពុំ​មាន​នរណា​រងរបួស​ឡើយ​ក្នុង​ហេតុការណ៍​នេះ​។​

​ខណៈពេល​នោះ​ប៉ូលិស​ញូវយ៉ក​ឲ្យដឹងថា ទាហាន​ពន្លត់​អគ្គិភ័យ​បាន​មាន​វត្ថ​មាន​នៅ​ភូមិគ្រឹះ​លោកគ្លី​ន​តុ​ន នៅវេលា​ម៉ោង ១៤​និង​៥០​នាទី ហើយ​បាន​ពន្លត់​អណ្តាតភ្លើង​ឲ្យ​រលត់​ក្នុងអំឡុងពេល ៣០​នាទី​។ អគ្គិភ័យ​បាន​ឆាបឆេះ​ចេញពី​បន្ទប់ដេក​មួយ ហើយ​គេ​ពុំ​ទាន់​ដឹង​ពី​អន្តរាយ​បង្កឡើង​ដោយ​អគ្គិភ័យ​ឡើយ​។​

​គ្រួសារ​លោកគ្លី​ន​បាន​ទិញ​ភូមិគ្រឹះ​នេះ​កាលពី​ឆ្នាំ ១៩៩៩ ក្នុងតម្លៃ ១,៧ លាន​ដុល្លារ ក្រោយពេល​អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន បញ្ចប់​អាណត្តិ ផ្ទះ​នេះ​មាន​បន្ទប់ដេក ១១ ហើយ​ជា​កន្លែង​រស់នៅ​របស់​គ្រួសារ​គ្លី​ន​តុ​ន ក្នុងអំឡុងពេល ២០​ឆ្នាំកន្លងមក​៕ ចន្ទ្រា​

spot_img
×