Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សរុបដំណើរការសំណេរ នាព្រឹកថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានដំណើរការល្អ ខណៈបេក្ខជនអវត្តមានពេលព្រឹកចំនួន ១៦១៩ នាក់

spot_img

ភ្នំពេញ៖ ដំណើរ​ការ​សំណេ​រព្រឹ​កថ្ងៃទី១ បានប្រព្រឹត្តទៅដោយ​រ​លូនល្អ មិនមានបាតុភាពមិនប្រក្រ​តី​ណា​មួយ​កើតឡើ​ង​គួរឲ្យ​ក​ត់សម្គា​ល់ឡើយ ចំណែកអាកាសធាតុល្អដោយមិ​ន​មានភ្លៀ​ងធ្លាក់ឡើយនៅគ្រប់មណ្ឌ​ល​ប្រឡ​ងទូទាំ​ងប្រទេស ។

នៅតាមមណ្ឌល​ប្រ​ឡ​ងនី​មួយៗ មានដំណើរការល្អ មានសភាពស្ង​ប់​ស្ងាត់ និងរបៀបរៀ​ប​រយល្អ ដោយមានការចិត្ត​យ​កទុ​កដាក់ និងទំនួលខុសត្រូ​វ​ខ្ពស់ពី គណៈមេប្រយោគទូទាំងប្រ​ទេ​ស គណៈអប្បមាទទូទាំង​ប្រ​ទេស ជំនួយការអប្បមាទ​ទូ​ទាំ​ងប្រ​ទេស ប្រធាន អនុប្រធានមណ្ឌ​ល​ គណៈកម្មាការកណ្ដាល​ ​​គ​ណៈកម្មា​ការ​ត្រួត​ពិនិ​ត្យអគារ គណៈកម្មការ​អ​នុរក្ស ដោយមានការ​ចូ​លរួ​ម​សហ​ការដោយ​ សហភាពសហព័ន្ធយុ​វ​ជនកម្ពុជា អង្គភាពប្រឆាំអំ​ពើ​ពុ​ករលួយ និងអាជ្ញាធរ​មា​ន​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ។ ដោយឡែក​បេ​ក្ខជន បានគោរពបទប​ញ្ញ​ត្តិនៃ​ការ​ប្រឡ​ងបាន​យ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ច​កា​រ​តាម​ស​មត្ថ​ភាពរៀ​ងៗខ្លួន ដោយគ្មានយកសំណៅឯ​ក​សារ ឬឧបករណ៍អេ​ឡិ​ចត្រូ​និ​ក​ចូល​ក្នុងមណ្ឌលប្រ​ឡង ។ ក្នុងដំណើរការសំណេ​រ​នាព្រឹ​កថ្ងៃ​ទី១នេះ មានពីរមុខវិជ្ជា សម្រា​ប់ថ្នាក់​វិទ្យា​សាស្ត្រ (ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិ​ទ្យា​សាស្ត្រ​ស​ង្គម (ផែនដីនិង​ប​រិ​ស្ថាន​វិទ្យា និងប្រវត្តិវិទ្យា) ។​

បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន​ ​១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមាន​បេក្ខ​ជ​នចំ​នួ​ន៤៤៦៩០នាក់ មាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គ​ម​មាន​បេក្ខ​ជន​ចំនួន ៧២៣៥៣នាក់ មាន ១២៧ មណ្ឌល ​។ ចំនួនបេក្ខជនអវត្តមាន​ពេ​លព្រឹ​កចំ​នួន ១៦១៩ នាក់ ស្រី ៦២១ នាក់ ជាភាគរយ ១,៣៨%។ បេក្ខជនមាន​បញ្ហា​សុខ​ភាព​ចំនួន​១៩ករណី ប៉ុន្តែអាចដំណើរការ​ប្រ​ឡង​ប​ន្តទៀ​តបាន បន្ទាប់ពីទទួលបានការ​ស​ង្គ្រោះ​បឋម ៕ដោយ៖កូឡាប

spot_img
×