Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ឈាន​ទៅបញ្ច​ប់ប​ញ្ហាដ៏​រ៉ាំ​រ៉ៃ​នៅតំបន់បុរីកីឡា​ដោះ​ស្រាយ​ គោល​ន​យោបាយ ជូនប្រជាពលរដ្ឋនៅសេ​ស​សល់​១៤​គ្រួសារ

spot_img

ភ្នំពេញ៖ដើម្បីឈា​នទៅ​បញ្ចប់​បញ្ហាដ៏រ៉ាំរ៉ៃ រដ្ឋបាលរាជធានី​ភ្នំពេញ បានសេចក្ដីជូនដំ​ណឹង ស្ដីពីការកំណត់រយៈពេលចុងក្រោ​យ​នៃកា​រទ​ទួលដោះ​ស្រាយ គោលនយោបាយ​ ​ជូនប្រជាពលរដ្ឋ​នៅ​សេស​ស​ល់ នៅតំ​បន់​បុរីកីឡា។

នៅ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលរាជ​ធានីភ្នំពេញបាន​សេចក្តី​ជូនដំណឹង ការកំណត់រយៈពេល​ចុ​ងក្រោ​យនៃកា​រទ​ទួល​ដោះស្រាយ​គោលន​យោបាយ ជូនប្រជាពលរដ្ឋនៅ​រ​សស​សល់ នៅតំបន់បុរី​កីឡា។ រដ្ឋបាលរាជធានី​ភ្នំ​ពេ​ញ សូមជម្រាបជូនបងប្អូនប្រជាពល​រ​ដ្ឋទាំ​ង១៤គ្រួសារ នៅតំបន់បុរីកីឡាទាំ​ង​អស់ មេត្តា
ជ្រាបថា បន្ទាប់ពីការខិតខំច​រ​ចាស​ម្រប​សម្រួ​លរក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរ​ដ្ឋនៅ​តំបន់បុរីកីឡាជាច្រើន​ដំណាក់​កាល អស់រយៈពេលជាច្រើន​ឆ្នាំ​ និងមានការចូលរួមគ្រ​ប់​ភាគី​ពា​ក់ព័ន្ធ រួមទាំងអង្គការស​ង្គ​មស៊ី​វិ​លជាច្រើន ដោយឈរលើ
គោ​លកា​រណ៍ត​ម្លាភាព មនសិការវិជ្ជា​ជី​វៈ សាវតារពិត និង​ល​ក្ខណសម្ប​​ត្តិនៃគ្រួ​សារ​នីមួយៗរួចមក ជាលទ្ធផល បងប្អូន
ប្រជាពលរដ្ឋជា​ច្រើ​នគ្រួ​សារ​បាន​ទទួ​លយក​គោលន​យោបាយ នៅឡើយ ១៤គ្រួសារ ប៉ុណ្ណោះ ដែលមិនទាន់អ​ញ្ជើ​ញ មក​ទទួ​លយ​កគោ​លនយោ​បាយ បើទោះជាក្រុមការងារបានព្យា​យា​មព​ន្យល់​ណែនាំ និងសម្របសម្រួលជាច្រើ​ន​លើក​
ច្រើន​សាយ៉ាង​ណាក៏​ដោយ។
ដើម្បីឈានទៅបញ្ចប់បញ្ហាដ៏រ៉ាំ​រ៉ៃ​នេះ រដ្ឋបាលរាជធានីភ្នំពេញសូ​ម​ជម្រា​បជូ​នដំ​ណឹងជាលើក​ចុងក្រោ​យ​ដល់
បងប្អូនប្រជាពលរដ្ឋ​នៅ​សេស​សល់ទាំ​ង១៤គ្រួសារ ដែលមិនទាន់បានអញ្ជើញម​ក​ទទួ​លយ​កគោល​នយោ​បា​យ សូម
មេត្តាអូសរាន់ទាក់ទងផ្ទា​ល់​ជាមួ​យ រដ្ឋបាលខណ្ឌ៧​ម​ករា រៀងរាល់ម៉ោងធ្វើការ​ ​ដើម្បីទ​ទួលយ​ក​គោល​នយោ​បាយរ​បស់
ខ្លួន ដោយទុករយៈពេល ​០​២(ពីរ)សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំ​ណឹ​ងនេះត​ទៅ។ ផុតកំណត់រយៈពេ​ល​នេះ រដ្ឋ​បា​លរាជ
ផានីភ្នំពេញ នឹងអនុ​វ​ត្តវិ​ធាន​ការ​រដ្ឋបាល និងវិធាន​កា​រច្បាប់ ដោយមិនទទួលខុស​ត្រូ​វចំ​ពោះកា​រ​ខូច​ខាត​សម្ភារនានា ​និង
​ការ​បាត់បង់ផលប្រយោជន៍រប​ស់​បង​ប្អូនឡើ​យ។
រដ្ឋបាលរាជធានីភ្នំពេញ​ ​សង្ឃឹម​យ៉ាង​មុត​មាំថាប​ងប្អូ​នប្រជាពលរដ្ឋនៅសេសសល់នៅតំ​ប​ន់បុ​រីកី​ឡាទាំង
១៤គ្រួសារ នឹង​អ​ញ្ជើញ​មកទ​ទួល​យក​គោលន​យោបា​យទៅ​តាម​លទ្ធផ​លដែល​បាន​វាយត​ម្លៃប្រ​កប​ដោយត​ម្លាភាព តាម
កាលបរិច្ឆេទកំណត់ជូនខា​ង​លើនេះ។​
អាស្រ័យដូចបានជម្រាបជូន​ខា​ងលើ សូមបងប្អូនប្រជាពលរដ្ឋនៅ​សេ​ស​សល់​នៅតំប​ន់បុ​រី​កីឡា មេត្តាជ្រាប
ជាព័ត៌មាន និង​ចូ​លរួម​សហ​ការអនុ​វ​ត្តសេច​ក្តីជូនដំ​ណឹងនេះឱ្យមានប្រសិទ្ធភា​ព និងប្រកបដោយស្មារ​តី​ទទួ​លខុ​ស​ត្រូវខ្ពស់៕ដោយ៖កូឡាប

spot_img
×