Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជួបជា​មួ​យ លេខា​ធិកា​រមជ្ឈឹមបក្ស និងជាប្រធានខុ​ទ្ទកាល័​យ​មជ្ឈិមប​ក្សកុម្មុ​យនី​ស​វៀ​តណា​ម

spot_img

ភ្នំពេញ៖នៅវិមានសន្តិភាព ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាម។

ក្នុងជំនួបនេះ អ្វីដែលសំខាន់គឺក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងវៀតណាម ព្រមបានផ្លាស់ប្ដូរមតិជុំវិញអំពីសភាពការណ៍នៅប្រទេសវៀតណាម និងក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនោះ លោកលេខាមជ្ឈិមបក្ស បានមានប្រសាសន៍ថាគាត់ពិតជារីករាយដែលបានឃើញពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ។ ហើយលោកពិតជារីករាយនូវអ្វីដែលកម្ពុជាទទួលបាន ហើយលោកនឹងបន្តការពង្រឹងទំនាក់ទំនងក្នុងន័យបន្តរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍ ហើយជាពិសេសទៀតគឺការអភិវឌ្ឍព្រំប្រទល់នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោបានមានប្រសាសន៍អំពីទំនាក់ទំនងនៃប្រទេសទាំងពីរមិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ គឺគ្រប់វិស័យទាំងអស់។ សម្ដេចក៏បានមានប្រសាសន៍អំពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា​គឺស្ថិតនៅក្នុងភាពរឹងមាំគឺក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់ ៧%ហើយសម្តេចតេជោក៏បានមានប្រសាសន៍ពីការធ្វើកំណែទម្រង់រយៈពេលនេះ និងរយៈពេលទៅមុខ ហើយកម្ពុជានឹងខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសលើទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះ ដែលមានប្រមាណជាង៥ ពាន់លានដុល្លារនេះ និងខិតខំធ្វើយ៉ាងណាធ្វើការរួមគ្នាបន្តទៀត ជាពិសេសការខិតខំដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងផងដែរ៕ដោយ៖កូឡាប

 

spot_img
×