Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឡាយ​ទួល​ពង្រ​នឹង​ចាប់ផ្ដើម​ស្ដារ​នា​ពេល​ឆាប់ៗ​នេះ ដើម្បី​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

spot_img

​ភ្នំពេញ​៖ ប្រឡាយ​ទួល​ពង្រ នឹង​ចាប់ផ្ដើម​ស្ដារ​នា​ពេល​ឆាប់ៗ​នេះ​ខាង​មុខ​នេះ ដើម្បី​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ជា​អតិបរមា​នៅ​រដូវវស្សា​ឆ្នាំ​ក្រោយ ពិសេស​នៅ​តំបន់​សាលាក្ដី​ខ្មែរក្រហម ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ការបង្ហាញ​ពី​យុទ្ធសាស្ត្រ​នៃ​ការរំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខាងលិច​ឈាង​ខាងត្បូង​រាជធានី​ភ្នំពេញ​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រឡាយ​ទួល​ពង្រ ​កាលពី​រសៀល ថ្ងៃ​ពុធ ២​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

​ជា​លទ្ធផល​អង្គប្រជុំ​នោះ​គឺ​បានសម្រេច​អោយមាន​ការរៀបចំ​ការ​ងារ​ស្ដារ​ប្រឡាយ​ទួល​ពង្រ​ទី​១ ទួល​ពង្រ​ទី​២ ដើម្បី​រំដោះ​ទឹក ពី​តំបន់​សាលាក្ដី​ខ្មែរក្រហម ភូមិ​ទួល​ពង្រ​និង​កាត់បន្ថយ​ការលិចលង់ ទឹកជំនន់​ទឹកភ្លៀង​ជា​អតិបរមា​នៅ​រដូវវស្សា​ឆ្នាំ​ក្រោយ​។ ការសិក្សា​បច្ចេកទេស​បន្ថែម ដើម្បី​ដាក់លូ​ប្រអប់​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣​ដល់​ប្រឡាយ​ទួល​ពង្រ​ទី​២​។

​ក្រោយ​កិច្ចប្រជុំ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​ប្រគល់​-​ទទួល ការទទួលខុសត្រូវ​គ្រប់គ្រង​សួនច្បារ​វិមានឯករាជ្យ និង​សួនច្បារ​ខាងលិច​វិមានឯករាជ្យ ជូន​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​គ្រប់គ្រង​បន្ត​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ពិសេស តំបន់​សាលាក្ដី​ខ្មែរក្រហម ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​តំបន់​ក្បែរៗ​នោះ កាល​ពី​រដូវវស្សា​កន្ល​ង​មកនេះ បាន​ទទួល​រង​ការ​លិច​ដោយ​ជំនន់​ទឹកភ្លៀង​យ៉ាងខ្លាំង និង​បាន​បណ្តាលអោយ​មាន​ការ​កកស្ទះ​ចរាចរណ៍​ជា​ប្រចាំ​ផង​ដែរ នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ ហើយ​កាលណោះ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង​ក៏បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ត្រួតពិនិត្យ ដើម្បី​រក​ច្រក​ដោះស្រាយ​ភ្លាមៗ​ដែរ ។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ខាងលើ​នេះ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់ចេញ​ជា​គម្រោង​ស្ថាបនា​ប្រឡាយ​ទួល​ពង្រ នេះ​តែម្តង ។ ក្រោយ​ពី​កម្រោង​នេះ​ត្រូវបាន​ស្ថាបនា​បញ្ចប់ នៅ​រដូវវស្សា​ឆ្នាំ​ក្រោយ​នឹង​អាច​ដោះស្រាយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ជា​អតិបរមា​នៅ​រដូវវស្សា​ឆ្នាំក្រោយ​៕ ដោយ​៖​កូឡាប​

spot_img
×