Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មណ្ឌល​ខេត្តបាត់ដំបង​ត្រឹម​ថ្ងៃ​ដំបូង​នៃ​សម័យ​ប្រឡង​ទុតិយភូមិ​ ២០១៩​ មាន​បេក្ខជន​១០០​នាក់​ អវត្តមាន​មិនមាន​មូលហេតុ​

spot_img

​បាត់ដំបង​៖ នៅក្នុង​មណ្ឌល​ខេត្តបាត់ដំបង​ត្រឹមតែ​ថ្ងៃ​ដំបូង​ នៃ​សម័យ​ប្រឡង​ទុតិយភូមិ​២០១៩​ មាន​បេក្ខជន​ចំនួន​១០០​នាក់​អវត្តមាន​មិន​ចូលរួម​ប្រឡង​ដោយ​មិនមាន​មូលហេតុ​ច្បាស់លាស់​។​

តាម​ការគូសបញ្ជាក់រ​ប​ស់លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៩ ខែសីហា​កន្លងមកនេះ​ថា សម័យ​ប្រឡង​ទុតិយភូមិ​ប្រចាំឆ្នាំ​២០១៨-២០១៩ មាន​បេក្ខជន​បេ​ក្ខ​នារី​ចូលរួម​ប្រឡង​សរុប​មាន​ចំនួន​៧២៧៤​នាក់ ឆ្លងតាម​ការប្រឡង​ពេញ​មួយ​ព្រឹក​នៅក្នុង​ថ្ងៃទី​ដំបូង​គឺមាន​បេក្ខជន​អវត្តមាន​កើន​រហូតដល់​ចំនួន​១០០​នាក់​ដែលមាន​ស្ទើរតែ​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង​១១​។​

នៅក្នុង​ចំណោម​សិស្សានុសិស្ស​ជា​បេក្ខជន​ហើយ​អវត្តមាន​មិនបាន​ចូលរួម​ប្រឡង​ទាំង​ចំនួន​១០០​នាក់​ក៏​នៅមាន​កូនសិស្ស​ចំនួន​២​នាក់​ផងដែរ មាន​អាកា​រៈសុខ​ភាពមិន​ស្រួលខ្លួន​ដែល​ចាំបាច់​ត្រូវ​ក្រុមគ្រូពេទ្យ​ប្រចាំការ​បាន​ជួយសង្គ្រោះ​ភ្លាមៗ​នៅនឹងកន្លែង​ទាន់ពេលវេលា ក្រោយ​ការធូរស្រាល​ឲ្យ​ចូល​ប្រឡង​ធម្មតា​វិញ រីឯ​បេក្ខជន​១​នាក់​ទៀត​បាន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចាំបាច់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដែល​អាក់ខាន​ក្នុង​ការប្រឡង​របស់ខ្លួន​។​

មន្ត្រី​ខាងលើ​បាន​បន្ថែម​បន្តថា នៅក្នុង​សម័យ​ប្រឡង​ឆ្នាំ​២០១៨ កន្លងមក​បេក្ខជន​ដែល​អវត្តមាន​មិន​ចូលរួម​ប្រឡង​មាន​ត្រឹមតែ​ចំនួន​៥១​នាក់​ប៉ុណ្ណោះ​ខុសគ្នា​ជិត​ពាក់កណ្តាល​នឹង​ដំណើរ​ការប្រឡង​ឆ្នាំ​២០១៩​នេះ​បេក្ខជន​អវត្តមាន​មិនបាន​ចូល​ប្រឡង​កើន​រហូតដល់​១០០​នាក់​។​

គួរ​រម្លឹក​ដែរ​ថា សម័យ​ប្រឡង​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​នេះ​សិស្សានុសិស្ស​ជា​បេក្ខជន បេ​ក្ខ​នារី​ចូលរួម​ប្រឡង​សរុប​ចំនួន​៧២៧៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​៤០៧៤​នាក់ រីឯ​មណ្ឌល​ប្រឡង​មាន​ចំនួន​១១​មណ្ឌល បែង​ចែកជា​២​ផ្នែក មាន​ផ្នែក​វិទ្យាសាស្ត្រ​ចំនួន​៥​មណ្ឌល និង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ចំនួន​៦​មណ្ឌល ឈ្មោះ​សិស្ស​ត្រូវ​ប្រឡង​កើនឡើង​ក្នុង​ចំនួន​តិចតួច​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ចាស់​២០១៨ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×