Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ជាតិ​អប្សរា ឲ្យ​លោកជំទាវ លី អ៊ុំ​អេង រុះរើ​ការិយាល័យ​

spot_img

​សៀមរាប​៖​ក្នុងពេល​ថ្មីៗ​កន្លងមកនេះ លោកជំទាវ លី អ៊ុំ​អេង តាមរយៈ​ប្រព័ន្ធ​សារព័ត៌មាន​សង្គម​មួយចំនួន បានលើកឡើង​នូវ​មតិ​ដែល​អាច​នាំមក​នូវ​ការភ័ន្តច្រឡំ​ជា​សាធារណៈ​មកលើ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ពាក់ព័ន្ធ​នឹង​ទីតាំង​សំណង់​ការិយាល័យ​លក់​ដី​ឡូ​តិ៍​របស់គាត់ លើ​ក្បាលដី​លេខ​៥២២៩ ស្ថិតនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ព័ន្ធ​ករណីនេះ​បាន​សារព័ត៌មាន​ក្នុងស្រុក​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​បាន​ផ្សាយ​ថា អាជ្ញាធរ​អប្សរា​ខេត្តសៀមរាប បោះ​របង​ព័ទ្ធ​យក​ដី​របស់​លោកជំទាវ​បណ្ឌិត លី អ៊ុំ​អេង ដោយ​អះអាងថា បាន​ដោះស្រាយ​គោលនយោបាយ​រួចហើយ តែ​លោកជំទាវ​បាន​បដិសេធថា មិន​បានទទួល​សូម្បីតែ​១​កាក់​១​សេន​។​

ថ្មីៗ​នេះ​អាជ្ញាធរ​អប្សរា ចេញ​លិខិត​ជូនដំណឹង​១ ទុកពេល​១​សប្តាហ៍ អោយ​លោកជំទាវ​រើ​ការិយាល័យ​ពី​លើដី​របស់ បើ​មិន​ដូច្នោះ ខាង​អប្សរា​នឹង​វាយ​កម្ទេចចោល​។ លោកជំទាវ​បាន​ប្រាប់ថា ដី​នេះ​តុលាការ​បានចេញ​ដីកា​រក្សា​ការពារ រងចាំ​ដំណោះស្រាយ បើ​អប្សរា​វៃ​ការិយាល័យ​របស់គាត់ នោះ​មានន័យថា ខាង​អាជ្ញាធរ​អប្សរា ធ្វើ​ការបំពាន​ផ្លូវច្បាប់ ប្រឆាំង​សាលដីការ​របស់​តុលាការ​ហើយ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​លេខ ៨៣២/១៩ លស​ស​អត​ឆ ចុះ​ថ្ងៃទី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩ បាន​បង្គាប់​អោយ​លោកជំទាវ​បណ្ឌិត លី អ៊ុំ​អេង រុះរើ​សំណង់​មួយកន្លែង​ដែលមាន​លេខ​ក្បាលដី ៥២២៩ ដោយ​ខ្លួនឯង​បើ​មិន​ដូច្នោះ​ទេ ខាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ធ្វើ​ការរុះរើ​ដោយ​ខ្លួនឯង​ក្នុង​រយៈ​មួយ​សប្តាហ៍​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​។​

​លោកជំទាវ​បណ្ឌិត លី អ៊ុំ​អេង សុំអោយ​សម្តេច ហ៊ុនសែន ជួយផ្តល់​យុត្តិធម៌ ករណី​លោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ខេត្តសៀមរាប គ្រោង​រុះរើ​ការិយាល័យ​របស់គាត់ នៅ​លើដី​កម្មសិទ្ធិ​ស្របច្បាប់​ដែលមាន​ឯកសារ​គ្រប់គ្រាន់ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀម​រា ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាងថា ដី​ដោះស្រាយ​គោលនយោបាយ​រួចហើយ​។​

​លោកជំទាវ​បណ្ឌិត លី អ៊ុំ​អេង បាន​ប្រាប់ កាសែត​ក្នុងស្រុក​ថា ខាង​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​របាយការណ៍​ភូតកុហក់​ទៅ​ថ្នាក់លើ​ថា បាន​ដោះស្រាយ​គោលនយោបាយ​លើ​ក្បាលដី​របស់លោក ជំទាវ​រួចហើយ តែ​ធាតុពិត​លោកជំទាវ​ថា មិនបាន​ទទួល​លុយ​គោលនយោបាយ​ពី​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​សូម្បី​តែមួយ​កាត់​មួយ​សែន​។ លោកជំទាវ​បាន​បន្តថា បើ​តុលា​ការរកឃើញ​ឯកសារ​ណាមួយ​ថា លោកជំទាវ​ពិតជា​បានទទួល​លុយ​គោលនយោបាយ​មែន​នោះ លោកជំទាវ​សន្យាថា នឹង​ដើរចូល​គុគ​ដោយ​ខ្លួនឯង ហើយ​ម្យ៉ាងវិញទៀត​រឿងរ៉ាវ​ដីធ្លី​នេះ លោកជំទាវ​បានដាក់​បណ្តឹង​ទៅ​សាលាដំបូង​ខេត្តសៀមរាប សាលាដំបូង​បានចេញ​ដីកា​រក្សា​ការពារ ឥឡូវ​សំណុំរឿង​ឡើងដល់​សាលាឧទ្ធរណ៍​ហើយ​តែ​មិនទាន់មាន​សេចក្តីសម្រេច ឯខាង​ក្រសួងយុត្តិធម៌​ក៏បាន​ចេញ​ដីកា​ការពារ​ផងដែរ​។ លោកជំទាវ​បណ្ឌិត លី អ៊ុំ​អេង បន្តថា លោក​មាន​ឯកសារ​គ្រប់គ្រាន់​ដូចជា ប្លង់ដី លិខិត​ទិញ​លក់ និង​ឯកសារ​ទទួលស្គាល់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ក្នុងការ​តតាំង​ក្តី​នៅ​តុលាការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ លោកជំទាវ​បន្ថែមថា សុំ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា មានការ​អត់ធ្មត់​បន្តិច រងចាំ​តុលាការ​នៅ​ប្រទេស​កម្ពុជា​សម្រេច​សិន​ថា តើ​អ្នកណា​ឈ្នះ​ចាញ់ កុំ​ទាន់​មក​រុះរើ​ស្នាក់ការ​របស់គាត់ ព្រោះ​ស្នាក់ការ​នេះ​មិន​រត់​ទៅណា​ទេ​។​

ដើម្បី​បញ្ជៀ​ស​ការភ័ន្តច្រឡំ និង​ជាការ​ឆ្លើយតប​ចំពោះ លោកជំទាវ លី អ៊ុំ​អេង អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា សូម​ធ្វើការ​បំភ្លឺ​ដូចខាងក្រោម​៖​

ដោយ​៖​កូ​ឡាប​

spot_img
×